ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​អញ្ជើញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ឥណ្ឌូនេស៊ី

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​អញ្ជើញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​ឥណ្ឌូនេស៊ី

(​ភ្នំពេញ​)៖ នៅវេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ បាន​អញ្ជើញ​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ហើយ ដើម្បី​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ តប​តាម​ការអញ្ជើញ​របស់​លោក ចូកូ វី​ដូ​ដូ ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​ខាងលើនេះ នឹង​ប្រព្រឹត្តទៅ​នៅ​រដ្ឋធា​នីហ្សាការ​តា ពី​ថ្ងៃ​ទី​៤ ដល់​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០២៣​។ អញ្ជើញ​អមដំណើរ​សម្តេច​នាយក​រដ្ឋមន្ត្រី រួមមាន​លោក លោកស្រី ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​មន្ត្រី​សំខាន់ៗ​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​ផ្នែក​ឯកជន​ជាច្រើន​រូប​ទៀត​។​

​យោង​តាម​ក្រសួង​ការបរទេស​បានឱ្យដឹងថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ឥណ្ឌូនេស៊ី នឹង​ធ្វើឡើង​ក្រោម​មូលបទ «​សារៈសំខាន់​អាស៊ាន​៖ ស្នូល​នៃ​កំណើន​» កិច្ចប្រជុំ​កំពូល​នឹង​ផ្តោត​លើ​ការជំរុញ​ចក្ខុវិស័យ​ស​ហគ​មន៍​អាស៊ាន​ឆ្នាំ​២០២៥ ដែល​ផ្តល់​ជា​ផែនទី​ចង្អុល​ផ្លូវ​មួយ​ដ៏​សំខាន់​សម្រាប់​ការពង្រឹង​ឥទ្ធិពល​អាស៊ាន តាមរយៈ​ការបង្កើន​ប្រសិទ្ធភាព​ស្ថាប័ន ក្នុង​គោលដៅ​ស្វែងរក​ផលប្រយោជន៍​សម្រាប់​ប្រជាជន​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​។​

​បន្ថែម​ពី​នេះ ការពិភាក្សា​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ​ពូន​ជ្រុំ​សហគមន៍​អាស៊ាន​ប្រកបដោយ​បរិយាប័​ន្ន ចក្ខុវិស័យ​វែងឆ្ងាយ និង​យក​ប្រជាជន​ជា​ស្នូល ដែល​ជា​កម្លាំង​ដ៏​សំខាន់ ដើម្បី​សម្រេចបាន​នូវ​អាស៊ាន​ឆ្នាំ​២០៤៥​។​

​របៀបវារៈ​សំខាន់ៗ​នៅ​កិច្ចប្រជុំ រួម​មាន​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច ស្តី​ពី​មី​យ៉ាន់​ម៉ា និងសេចក្តីសម្រេច​ផ្សេងៗ​ទៀត​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​។ ថ្នាក់​ដឹកនាំ​អាស៊ាន ក៏​នឹង​ពិភាក្សា​លើ​ទស្សនវិស័យ​អាស៊ាន ស្តី​ពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក និង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែល​ជា​ក្តីបារម្ភ​រួម​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​រដ្ឋធា​នីហ្សាការ​តា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​ចូល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី ចូកូ វី​ដូ​ដូ​។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​សម​ភាគី​អាស៊ាន និង​ថ្នាក់ដឹកនាំ​ពិភពលោក​សំខាន់ៗ​មួយចំនួនទៀត​។​

​សូមបញ្ជាក់​ថា ដំណើរ​ចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេស៊ី​ពេលនេះ គឺជា​ការ​បង្ហាញមុខ​លើក​ដំបូង​ក្នុង​ឆាក​អន្តរជាតិ​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ហ្ស​ង់​-​ហ្វ្រង់​ស័រ តាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានបង្ហាញ​ការកត់សម្គាល់ថា សម្តេច ហ៊ុន ម៉ា​ណែ​ត គឺ​ជា​មេដឹកនាំ​កំពូល​វ័យក្មេង​ជាងគេ ក្នុង​ជំនួប​កំពូល​អាស៊ាន​។​

​លោក ហ្ស​ង់​-​ហ្វ្រង់​ស័រ តាន់ បាន​លើកឡើង​ដែរ​ថា សម្តេច ហ៊ុន ម៉ា​ណែ​ត ត្រៀម​រួចរាល់​អស់ហើយ​ទាំង​កម្លាំង​ប្រាជ្ញា ទាំង​កម្លាំងកាយ និង​ទាំង​កម្លាំងចិត្ត ដើម្បី​ការពារ​ឧត្តមប្រយោជ​ន៍​ជាតិ​នៅ​ចំពោះមុខ​សមាជិក​អាស៊ាន​៩​ដទៃ​ផ្សេង​ទៀត និង​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​អាស៊ាន នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​។ បញ្ហា​តំបន់ និង​បញ្ហា​អន្តរជាតិ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​វ័យក្មេង​របស់​យើង ត្រូវ​ចូលរួម​ដោះស្រាយ មាន​ច្រើន​ណាស់​, ជាអាទិ៍ វិបត្តិ​រ៉ាំរ៉ៃ​នៅ​មី​យ៉ាន់​ម៉ា​, ការ​ប្រជែង​ឥទ្ធិពល​គ្នា​រវាង​កំពូល​មហាអំណាច​ពិភពលោក និង រវាង​មហាអំណាច​តំបន់ នៅក្នុង​លំហ​នៃ​ដែន​អាស៊ី​-​ប៉ាស៊ីហ្វិក​, និង​ជា​ពិសេស វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​បាននិងកំពុង​បន្ត​ជះ​ផល​អវិជ្ជមាន​មកលើ​ជាតិ​មាតុភូមិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com