ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស​សៀមរាប

​ប្រជាពលរដ្ឋ​រង​គ្រោះ​ធម្មជាតិ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស​សៀមរាប

​សៀមរាប ៖ បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ថ្ងៃ​ទី​២២ ឧសភា ចំនួន​៤៣​គ្រួសារ មកពី​៣​ភូមិ ក្នុង​សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប បាន​ទទួល​អំណោយ​សង្គ្រោះបន្ទាន់​ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី ២៦ ខែ ឧសភា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោកជំទាវ ទា​ង អេង ទៀ សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប រួម​ទាំង​សហការី និង អស់ លោក លោកស្រី ជា​មន្ត្រី​អនុសាខា អាជ្ញាធរ​ក្រុង ចៅសង្កាត់ មេភូមិ ចូលរួម​នៅក្នុង​បរិវេណ​សាលា​បុណ្យ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប ដោយ​រលំ​ផ្ទះ ០៨​ខ្នង របើក​ដំបូល​ធ្ងន់ធ្ងរ ៣៥​ខ្នង​ផ្ទះ ។

​លោកជំទាវ ទា​ង អេង ទៀ សីហា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ ។ លោកជំទាវ​ក៏បាន​សំដែង​នូវ​ការសោកស្ដាយ​ចំពោះ​ការខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ តែ​នេះ​ជា​គ្រោះមហន្តរាយ​គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ ហើយ​លោកជំទាវ​ក៏​បាន​បន្តថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​តិចតួច​ក្ដី មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​បាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់រូប ពី​សំណាក់​ថ្នាក់ដឹកនាំ សំខាន់​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដូចដែល​បាន​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា -​មិន​ទុក​នរណាម្នាក់​ចោល​” ខ្ញុំ ♥️ កាកបាទក្រហមកម្ពុជា​” ។

​ក្នុងនោះ​លោក​ជំទាវ​ក៏​បាន​ធ្វើ​ការណែនាំ​មួយចំនួន ដើម្បី​ជា​មូលដ្ឋាន ក្នុង​ការប្រយុទ្ធប្រឆាំង​និង​បង្កា ការពារ ទប់ស្កាត់​នូវ​រលក​ទី​២ នៃ​ជម្ងឺ​ឆ្លងកូវិដ​១៩ ទោះបី​មាន​ភាព​ធូ​ស្រាល​ពី​ជម្ងឺ​កូ​វិដ​១៩ នៅ​កម្ពុជា​ក៏ពិតមែន តែ​ភាព​ក្តៅគគុក​នៅ​លើ​ពិភពលោក​នៅ​តែ​បន្ត​រីក​រាលដាល ហើយ​ក្នុង​ពេល​ថ្មីៗ​នេះដែរ កម្ពុជា​ក៏​មាន​អ្នក​នាំ​ចូល​នូវ​ជម្ងឺ​កូ​វិដ​១៩ ចំនួន​២​ករណី​ទៀត​ផង ។

​ទោះបី​នៅ​កម្ពុជា​យើង​ពុំ មាន​អ្នកស្លាប់​ដោយ​ជម្ងឺ​ឆ្លងកូវិដ​១៩​ក៏ដោយ យើងទាំងអស់គ្នា រួម​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​បង្កា ទប់ស្កាត់​នូវ​ជម្ងឺ​ឆ្លងកូវិដ​១៩ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក្រសួង​សុខាភិបាល ដោយ​មិន​បាន​បន្ថូរបន្ថយ​នោះឡើយ គឺ​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​រលក​ទី​២​នៃ​ជម្ងឺ​កូ​វិដ ១៩ កុំឲ្យ​មាន​ការរីក​រាលដាល់​នៅក្នុ​ង​សហគមន៍ ។

​លោកជំទាវ​ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ឲ្យ​បងប្អូន​ត្រូវ​ចេះ​ធ្វើ​អនាម័យ​ឲ្យបាន​ជាប្រចាំ នៅក្នុង​ក្រុម​គ្រួសារ ព្រមទាំង​កាត់​បន្ថយ​នូវ​ការជួបជុំ ប្រមូលផ្តុំ​គ្នា ។ លោកជំទាវ​ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់ បងប្អូន​ត្រូវ​ត្រៀម លក្ខណៈ​សម្ភារៈ​កសិកម្ម ដើម្បី​បង្កបង្កើន​ផល​ឲ្យបាន​ទាន់​រដូវ​ធ្វើស្រែ ចំការ ។

​ម្យ៉ាងទៀត ក៏​ត្រូវមាន​ការប្រុងប្រយ័ត្ន នៅ​ពេល​ភ្លៀង ខ្យល់ ផ្គរ​រន្ទះ កុំ​ប្រើប្រាស់​នូវ​គ្រឿង​អេឡិចត្រូនុច​(​ទូរស័ព្ទ​)​ដែល​ជា​ចរន្ត​ចម្លង ដែល​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត និង​ត្រូវ​ចេះ​ថែរក្សា សុខភាព សំខាន់​ចំពោះ​កុមារ​តូចៗ និង ចាស់ជរា ដែល​ជា​មុខសញ្ញា​ក្នុង​ការឆ្លង​នៃ​ជម្ងឺ​កូ​វិដ​១៩ ហើយ​បើ​មាន​កើត​នូវ រោគសញ្ញា​ណាមួយ ក៏​ត្រូវ​ប្រញាប់​ទៅ​កាន់​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ខ្លួន ។​

​ក្នុង​ការផ្តល់​អំណោយ​មនុស្សធម៌​នោះ ដោយ​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០​គ​ក្រ , មី​១​កេស ,​ត្រីខ​១​យូរ , កន្ទេល ១ , ឃី​ត​១​កញ្ចប់ ,​អាវយឺត​២ , ហើយ​បន្ថែម​លើ​នោះ​អ្នក​ផ្ទះ​រលំ ទទួលបាន​ស័ង្កសី ១៦​សន្លឹក ថវិកា ២០​ម៉ឺន​រៀល និង គ្រួសារ​ផ្ទះរ​បើក ដំបូល បន្ថែម​នូវ​ស័ង្កសី ១០​សន្លឹក និង​ថវិកា ១០​ម៉ឺន​រៀល​ផងដែរ ៕
​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com