ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ អគ្គលេខាធិការ​អាស៊ាន - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ បន្ត​ផ្តល់​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម ជូន​ពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធភាព​ - ​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​
0

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតឲ្យ​ប្រើប្រាស់​ស្ពាន​កោះនរា​ជា​បណ្ដោះអាសន្ន ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាតឲ្យ​ប្រើប្រាស់​ស្ពាន​កោះនរា​ជា​បណ្ដោះអាសន្ន ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ

(​ភ្នំពេញ​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សម្រេច​អនុញ្ញាតឲ្យ​ប្រើប្រាស់​បណ្ដោះ​អាសន្ន ស្ពាន​កោះនរា ភ្ជាប់​មក​តំបន់​កោះ​ពេជ្រ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ រយៈពេល​៣​ថ្ងៃ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាច​រណ៍ និង​បង្កលក្ខណៈ​ងាយស្រួល​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន ឲ្យដឹង​នៅ​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២៣​នេះ​ថា ដោយ​មាន​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ស្ពាន​ខ្សែ​កា​ប្លិ៍ ត​ភ្ជាប់​រវាង​តំបន់​អ​ភ​វិ​ឌ្ឍ​ន៍​កោះនរា និង​តំបន់​អភិវឌ្ឍន៍​កោះ​ពេជ្យ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន រយៈពេល​៣​ថ្ងៃ ក្នុង​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ ពោល​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣​។​

​លោក​បាន​បញ្ជាក់បន្ថែម​ថា ក្រោយ​ផុត​រយៈពេល​៣​ថ្ងៃ ដែល​បើ​កឲ្យប្រើប្រាស់​បណ្ដោះអាសន្ន​នេះ ការធ្វើ​ចរាចរណ៍​នឹងត្រូវ​ផ្អាក​វិញ ដោយ​រង់ចាំ​រហូតដល់​ការដ្ឋាន​សាងសង់​បញ្ចប់​ទាំងស្រុង នៅ​អំឡុង​ថ្ងៃទី​២០ ឬ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣​ខាងមុខ​។ ក្រោយ​បញ្ចប់​ការ​ស្ថាន​ទាំងស្រុង អាជ្ញាធរ​នឹង​ដាក់ឲ្យ​ប្រើប្រាស់​តែម្ដង ក្នុងករណី​អាកាសធាតុ​អំណោយផល​ល្អ នៅ​ថ្ងៃ​ទី​២៣ ខែតុលា​។​

​គួរ​ជម្រាប​ថា ក្រុមហ៊ុន O.C.I.C បាន​និង​កំពុង​ដំណើរកា​រ​សាងសង់​ស្ពាន​ខ្សែកាប ត​ភ្ជាប់​ចរាចរណ៍​រវាង​តំបន់​អភិវឌ្ឍ​កោះនរា និង​តំបន់​អភិវឌ្ឍ​កោះ​ពេជ្រ ដែល​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។ មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​អនុវត្ត​គម្រោង​បាន​ប្រមាណ ៩៥% និង​នៅ​សេសសល់​ការងារ​មួយចំនួនទៀត រួម​មាន​ការងារ​អ៊ុត​កៅស៊ូ​, អ៊ុត​គំនូស​ចរាចរណ៍​, តម្លើង​ស្លាក​សញ្ញា​ចរាចរណ៍​, បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ និង​ភ្លើង​លម្អ​ខ្សែកាប​។​

​កន្លង​មក​ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស បើទោះបី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់ឲ្យ​ដំណើរការ​សាឡាង​ដឹក​អ្នកដំណើរ រវាង​តំបន់​ខណ្ឌ​ច្បារអំពៅ និង​តំបន់​ខណ្ឌចំការមន​ក្តី ក៏​នៅ​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ និង​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​នៅឡើយ គ្រាន់តែ​ធ្វើឲ្យ​ស្ថានភាព​ចរាចរណ៍​មានភា​ពធូ​រ​ស្រាល ប៉ុន្តែ​មិន​អាច​ដោះស្រាយ​បាន​ទាំងស្រុង​ហើយ​នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រជាពលរដ្ឋ​ជាច្រើន​នឹង​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​។​

​ដើម្បី​ធានា​នូវ​លំហូរ​ចរាចរណ៍​ត្រង់ចំណុច​ស្ពាន​ព្រះមុនីវង្ស ក្នុងអំឡុងពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផង និង​ទៅ​ថ្ងៃមុខ​ផង ដែល​អាច​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា និង​ថវិកា​ក្នុងការ​ធ្វើ​ដំណើរ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អនុញ្ញាតឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ដោយ​ប្រើប្រាស់​ផ្លូវ​ស្ពាន​មួយ​ចំហៀង សម្រាប់​ការធ្វើ​ចរាចរណ៍​ទ្វេ​ទិស និង​កំណត់​ទម្ងន់​មធ្យោបាយ​ដឹកជញ្ជូន​ឆ្លងកាត់ ត្រឹម​ទម្ងន់​៥​តោន ចុះក្រោម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com