តាកែវ÷ នៅព្រឹកថ្ងៃទីទី ២៩ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ីង ស៊ី ដេ ត ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះ ជួយ ឃុំ ស្នោ និង សហការី លោក អ៊ិត សារ ប្រធាន ក្រុមប្រឹក្សា ស្រុក និង លោក ញ៉ែម ស្រស់ អភិបាលស្រុក ព្រៃកប្បាស បាន អញ្ជើញ ចុះ ចែក អំណោយ ដល់ ប្រជាពលរដ្ឋ ដែល ជួប ការ ខ្វះខាត ចំនួន៤៧គ្រួសារ។
អំណោយ ដែល ត្រូវ ចែក ជូន នោះ ក្នុង មួយ គ្រួ សារ ៗទទួល បាន ៖ អង្ករ២០គីឡូក្រាម មុង១ ភួយ១ ឆ្នាំង១ ចានស្រាក់១ ទឹកត្រី ទឹកស៊ីអ៊ីវ៤ដប មី១កេះ និង ចំនួន២០.០០០ ៛ ។
បងប្អូន ប្រជាពលរដ្ឋ ដែល មាន ជីវភាព ខ្វះខាត ចំនួន៤៧គ្រួសារ នោះ រស់នៅ ក្នុង ឃុំ ស្នោ ស្រុក ព្រៃកប្បាស ៕