ទាន់ហេតុការណ៍
ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា

នា​ព្រឹក​ថ្ងៃ​អង្គារ ១២​រោច ខែ​បុស្ស ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ការងារ​ដែល​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ​។ សម្តេច​ធិបតី បាន​មានប្រសាសន៍ថា កម្ពុជា និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក កំពុង​រងគ្រោះ​ពី​វិបត្តិ​នានា​របស់​ពិភពលោក ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ដោះស្រាយ ឈាន​ទៅ​សម្រេច​ចក្ខុវិស័យ​របស់​សម្តេច​តេជោ ប្រែក្លាយ​ប្រទេស​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល គ្រប់​អាណត្តិ គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ប្រទេស​កាន់តែ​រីកចម្រើន តាមរយៈ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រីកចម្រើន កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​។ ២០​ឆ្នាំ​ក្រោយ​មាន​សុខសន្តិភាព រាជរដ្ឋាភិបាល​បាន​ប្រឹងប្រែង​ប្រែក្លាយ​ជីវភាព​ប្រជាពលរដ្ឋ ពី​កម្រិត​ក្រីក្រ ទៅ​ជា​ចំណូល​មធ្យម និង​ពី​មធ្យម ទៅ​ចំណូល​ខ្ពស់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្ត​ថា ជា​ការសោកស្តាយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ និង​វិបត្តិ​អតិផរណា ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​ធ្លាក់ចុះ តែ​រាជរដ្ឋាភិបាល​មិន​អង្គុយ​កើតទុក្ខ ឬ​យំ​នោះទេ ហើយ​បាន​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​។ ការជួយ​ប្រជាពលរដ្ឋ គឺជា​ការជួយ​សេដ្ឋកិច្ចជាតិ​។ សម្តេច​បន្ថែមថា សេដ្ឋកិច្ច​ជាតិ​មិន​អាច​មាន​លំនឹង​ទេ បើ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​គ្មាន​លំនឹង​។​

​សម្តេច​ធិបតី​បាន​បន្តថា កម្មវិធី​គាំពារ​សង្គម​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦​លាន ៥​សែន បាន​ទទួល​ប្រយោជន៍ ហើយ​ចំណាយ​ខ្ទង់ ១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​ប្រទេស​មួយ​មាន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព គឺ​បង្កើត​វប្បធម៌​ប្រជាពលរដ្ឋ​អាច​ចិញ្ចឹម​ខ្លួនឯង ប៉ុន្តែ​ប្រទេស​មួយ ក៏​មាន​ប្រជាពលរដ្ឋ​ជួប​អសមត្ថភាព​ក្នុង​ការចិញ្ចឹម​ខ្លួនឯង ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ដាក់ចេញ​កិច្ច​អន្តរាគមន៍​។​

​សម្តេច​ធិបតី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​មិនមែន​មាន​តែ​កម្មវិធី​គាំពារ​សង្គម​ប៉ុណ្ណោះ​ទេ រាជរដ្ឋាភិបាល​ក៏​បាន​វិនិយោគ​ច្រើន​ណាស់​ទៅ​លើ​ការអប់រំ ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​អគ្គិសនី​ជាដើម​។ កំណើនសេដ្ឋកិច្ច​៧​ភាគរយ​មុន​ពេល​កូវី​ដ​១៩ មិនមែន​ដោយសារ​តែ​នយោបាយ​គាំពារ​សង្គម​នោះទេ តែ​ជា​សមិទ្ធផល​កើតចេញពី​គោលនយោបាយ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​នីតិកាល​ថ្មី នៅតែ​បន្ត​រក្សា​នយោបាយ​គាំពារ​សង្គម ហើយ​គោលនយោបាយ​រាជរដ្ឋាភិបាល​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​ចោល​នោះ​ឡើយ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​វប្បធម៌​ចែករំលែក​នៅក្នុង​សង្គម​ខ្មែរ​។​

​សម្តេច​បន្តថា គោលនយោបាយ​អាទិភាព​ទាំង​៦ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ត្រៀម​ថវិកា​ជិត ៤៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​។ គោលនយោបាយ​គាំពារ​សង្គម គឺជា​ការជួយ​ប្រជាពលរដ្ឋ​ក្នុង​រយៈពេល​ខ្លី ហើយ​អាច​ឱ្យ​គាត់​មានលទ្ធភាព​រស់​ក្នុង​រយៈពេល​វែង​។ នយោបាយ​គាំពារ​សង្គម មិនមែន​បង្កើត​វប្បធម៌​ពឹងផ្អែក​នោះទេ ផ្ទុយ​ទៅ​វិញ​ជា​ការបង្កើត​នូវ​វប្បធម៌​ម្ចាស់ការ ជា​ការជួយ​ពលរដ្ឋ​ពេល​មាន​បញ្ហា និង​ជួយ​ទប់​កុំឱ្យ​ស្ថានភាព​ជីវភាព​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ គឺជា​បណ្ដុំ​នៃ​កម្មវិធី​ជាតិ ជំនួយ​សង្គម​ដែល​មាន​លក្ខណៈ​ប្រក្រតី និង អចិន្ត្រៃយ៍ សម្រាប់​ផ្តល់​ជា​ប្រយោជន៍​ដល់​គ្រួសារ​ក្រី​ក និង សមាជិក​គ្រួសារ​ដែល​ជា​ជនរងគ្រោះ និង ជា​ការធ្វើសមាហរណកម្ម​កម្មវិធី​ជាតិ​ជំនួយ​សង្គម ចំនួន ៤ បញ្ចូល​គ្នា រួមមានៈ (១) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង កុមារ អាយុ​ក្រោម ២ ឆ្នាំ​, (២) កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​ក្រីក្រ​នៅ​ថ្នាក់​បឋម​សិក្សា និង មធ្យម សិក្សា​ចំណេះ​ទូទៅ​, (៣) កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​មាន​ពិការភាព​, និង (៤) កម្មវិធី ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជន​ចាស់ជរា (​អាយុ​៦០​ឆ្នាំ​ឡើង​)​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់បន្ថែម​លើ​កម្មវិធី​ទាំង​៤​នេះ​ថា​, កញ្ចប់​គ្រួសារ​ក៏មាន ការឧបត្ថម្ភ​គោល​សម្រាប់​គ្រួសារ​ក្រីក្រ​, និង​ការឧបត្ថម្ភ​ជូន​អ្នក​ផ្ទុក​មេរោគ អេដស៍​-​ជំងឺអេដស៍​ដែល​ជា​សមាជិក​គ្រួសារ​ក្រីក្រ ដែល​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​កញ្ចប់​គ្រួសារ នឹង​ត្រូវ​ចូលមក​ជំនួស​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង ងាយ​រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​នឹង​បិទ​បញ្ចប់ ដោយ​ចាកចេញ​បន្តិច​ម្ដងៗ​ចាប់ពី​ខែ មករា ដល់ ខែ​មីនា ឆ្នាំ ២០២៣ ហើយ​ឈាន​ទៅ​អនុវត្ត​កម្មវិធី​ជាតិ​ជំនួយ​សង្គម​ក្នុង​កញ្ចប់​គ្រួសារ ចាប់ពី​ខែ មេសា ឆ្នាំ ២០២៤ តទៅ​។​

​នៅក្នុង​ឱកាស នៃ​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០២៣ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២៤ នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​អញ្ជើញ​ផ្ដល់​កិត្តិ​យ​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ​ល្អ​នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន យុវនីតិសម្បទា មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com