ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

​សម្ដេច​ធិបតី និង​ឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាច្រើន​បន្ថែម​ទៀត​សម្រាប់​ជា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​

​សម្ដេច​ធិបតី និង​ឯកឧត្តម Lee Hsien Loong ៖ កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាច្រើន​បន្ថែម​ទៀត​សម្រាប់​ជា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ​

នា​រសៀល ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ជាមួយ​ឯកឧត្តម Lee Hsien Loong អតីត​នាយករដ្ឋមន្ត្រី និង​ជា​ទេសរដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សិង្ហ​បុរី នា​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ពី​ថ្ងៃ​ទី​១៨-១៩ ខែមិថុនា ឆ្នាំ​២០២៤​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ជា​លើក​ទី​១ ក្នុងនាម​ជា​នាយក​រដ្ឋមន្ត្រី​របស់​សម្តេច​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា នៅ​សាធារណរដ្ឋ​សិង្ហ​បុរី ព្រមទាំង​បាន​បង្ហាញ​ក្តីរីករាយ ដែល​បាន​ជួប​ជាមួយ​សម្តេច​ធិបតី ជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​ជំនួប​ពិភាក្សា​គ្នា​នា​ពេលកន្លងមក ជាពិសេស​ក្នុង​អំឡុងពេល​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អូស្ត្រាលី នៅ​ប្រទេស​អូស្ត្រាលី កាលពី​ខែ​មីនា ឆ្នាំ​២០២៤​។ ទន្ទឹម​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល ប្រកបដោយ​ផ្លែផ្កា នៃ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​របស់​សម្តេច​ធិបតី ជាមួយ​ឯកឧត្តម​ប្រធានាធិបតី Tharman Shanmugaratnam និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី Lawrence Wong កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ ផងដែរ​។​

​ជា​ការឆ្លើយតប សម្ដេច​ធិបតី បាន​ថ្លែងអំណរគុណ ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហ​បុរី ព្រមទាំង​បាន​គូស​រំលេច​អំពី​កិច្ច​ពិភាក្សា​លើ​វិស័យ​ផ្សេងៗ នៃ​កិច្ចសហប្រតិបត្តិការ​សំខាន់ៗ​រវាង​កម្ពុជា និង​សិង្ហ​បុរី ដែល​ជា​ចំណង​ការទូត​ដ៏​យូរអង្វែង ជា​ពិសេស​ចាប់តាំងពី​ប្រទេស​កម្ពុជា​បាន​ទទួលស្គាល់​ឯករាជ្យភាព​របស់​សិង្ហ​បុរី​នៅ​ឆ្នាំ​១៩៦៥ ហើយ សម្តេច​ធិបតី ក៏​បាន​បញ្ជាក់ថា ប្រទេស​សិង្ហ​បុរី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច​របស់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេលកន្លងមក​។ សម្ដេច​ធិបតី និង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​គូស​រំលេច​ផងដែរ​ថា កម្ពុជា និង​សិង្ហ​បុរី មាន​សក្តានុពល​ក្នុង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ជាច្រើន​បន្ថែម​ទៀត​សម្រាប់​ជា​ផលប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ ដោយ​ផ្តោត​សំខាន់​លើ​វិស័យ​សក្តានុពល​មួយចំនួន ដូចជា​៖ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការអប់រំ សន្តិសុខ​ថាមពល ការការពារ​បរិស្ថាន ការថែរក្សា​សុខសន្តិភាព​នៅក្នុង​តំបន់ និង​ការធានា​បាន​នូវ​វិបុលភាព​ក្នុង​តំបន់​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ក្រាបបង្គំ​ថ្វាយព្រះព​រ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុងឱកាស​នៃ​ព្រះរាជ​ពិធី​ចម្រើន​ជន្មាយុ​របស់​សម្ដេច​ព្រះ​មហា​ក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ គម្រប់​៨៨ ឈានចូល​៨៩ ព្រះ​សិរី​វស្សា​។

​មុន​នឹង​បញ្ចប់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ជូន​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឯកឧត្តម​សង្ឃឹមថា​នឹង​បានទទួល​ស្វាគមន៍​ដ៏​កក់ក្តៅ​ចំពោះ​សម្តេច​តេជោ បំពេញ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី នាពេល​ខាងមុខ​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com