ទាន់ហេតុការណ៍
សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី
0

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប​អគ្គនាយករង​ពន្ធដារ ដែល​បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម​

​លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប​អគ្គនាយករង​ពន្ធដារ ដែល​បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម​

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ១៥​កើត ខែ​ផល្គុន ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប លោក កែ​ន សម្បត្តិ អគ្គនាយករង​ពន្ធដារ តំណាង លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ពន្ធដារ បាន​នាំ​លោក​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត ដើម្បី​ជួប​សម្តែង​ការគួរសម និង​ណែនាំ​បង្ហាញខ្លួន​ប្រធាន​ពន្ធដារ​ថ្មី ងាយស្រួល​ក្នុង​ការបំពេញ​ភារកិច្ច​សហការ​បាន​ល្អ​។

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ក្រើនរំលឹក​ដល់​លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្តកំពត​ថ្មី ត្រូវខិតខំ​បំពេញ​ការងារ​របស់​ខ្លួន​ឱ្យបាន​ល្អ ពិសេស​ត្រូវ​សហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នានា ដើម្បី​ឱ្យ​ដំណើរការ​ក្នុង​អង្គភាព​កាន់តែ​មាន​ភាពល្អប្រសើរ​ថែម​ទៀត​។​

​សូមជម្រាបថា ដោយ​ផ្អែក​តាម​ប្រកាស​លេខ ២១១ សហវ​.​ប្រក ចុះ​ថ្ងៃ​ទី ០២ ខែ​មីនា ឆ្នាំ​២០២០ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​ការផ្ទេរ​ភារកិច្ច​មន្ត្រីរាជការ បាន​សម្រេច​តែងតាំង​លោក អ៊ូច គឹមស៊ាន ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កំពត ជា​ទីប្រឹក្សា​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ការងារ​សាខា​ពន្ធដារ​ខេត្តកំពត មាន​ឋានៈ​ស្មើ អនុប្រធាននាយកដ្ឋាន និង​តែងតាំង​លោក ហៀន សុខល់ ជា​ប្រធាន​សាខា​ពន្ធដារ​ថ្មី នៃ​សាខា​ពន្ធដារ​ខេត្ត​កំពត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com