រាជធានីភ្នំពេញ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំមន្ត្រីក្រោមឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ តំណាងឲ្យអាវុធហត្ថរាជធានីភ្នំពេញទាំងមូល ចូលសូមគោរពជូនពរ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕