ទាន់ហេតុការណ៍
ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​
0

កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ

កម្ពុជា ជា​ប្រទេស​ដ៏​ចំណាស់​មួយ មាន​វប្បធម៌​សម្បូរបែប ហើយ​គុណ​តម្លៃ​នៃ​វប្បធម៌​ខ្មែរ ផ្អែកលើ​មូលដ្ឋាន​ព្រះពុទ្ធសាសនា​, ជាពិសេស វប្បធម៌​កតញ្ញូ​, មេត្តា​, ករុណា និង​អហិង្សា ជាគោលការណ៍​សំខាន់​សម្រាប់​រស់នៅ​ក្នុង​សង្គម​ជាមួយគ្នា​ឱ្យបាន​ល្អ​ប្រសើរ ទាំង​ក្នុង​គ្រួសារ និង​សង្គមជាតិ

នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​ឆ្លង​អគារ​អន្តេវាសិកដ្ឋាន “​តេជោ​សន្តិភាព​” និង​សមិទ្ធផល​នានា នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុ​មុនី​រាជា ស្ថិត​ក្នុង​បរិវេណ​វត្ត​ស្វាយ​ពពែ ។

​សម្តេច​មហា​បវរ​ធិបតី​បាន​មានប្រសាសន៍ថា​៖ ការអប់រំ​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​កំណើន​សេដ្ឋកិច្ច តាមរយៈ យន្តការ​ចំនួន​៣ គឺ​៖
១/ ការអប់រំ​បង្កើន​មូលធន​មនុស្ស​នៅក្នុង​កម្លាំង​ពលកម្ម​សរុប​របស់​ជាតិ ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​បង្កើន​ផលិតភាព​, ពលកម្ម និង​ជំរុញ​កំណើន​ឆ្ពោះ​ដល់​កម្រិត​ថ្មី​មួយកម្រិត​ទៀត​,
២/ ការអប់រំ​បង្កើន​សមត្ថភាព​ក្នុងការ​ធ្វើ​នវានុវត្តន៍​ក្នុង​សេដ្ឋកិច្ច ព្រមទាំង​បង្កើន​ចំណេះដឹង សម្រាប់​ចាប់​យក​បច្ចេកវិទ្យា​ថ្មីៗ និង​អភិវឌ្ឍ​ផលិតផល​ថ្មី ដើម្បី​ជួយ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​
៣/ ការអប់រំ​ជួយ​សម្រួល​ដល់​ការផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះដឹង​ថ្មីៗ​ដទៃទៀត ដែល​កត្តា​ទាំង​នេះ ជួយ​បង្កើន​ផលិតភាព និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​ឆ្លៀត​ឱកាស​នេះ​ដែរ​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ការអប់រំ គឺជា​គន្លឹះ​យ៉ាង​សំខាន់​សម្រាប់​ការចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​ជីវិត​ខ្លួនឯង​, គ្រួសារ និង​សង្គមជាតិ​។ ការរៀន​មិន​ត្រឹមតែ​ចំណេះដឹង​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺជា​ការបង្កើន​នូវ​ភាព​ជឿជាក់​លើ​ខ្លួនឯង ហើយ ក៏​បាន​លើកតម្កើង​នូវ​សមត្ថភាព​យ៉ាង​ពេញលេញ​ក្នុង​ការបំពេញ​ភារកិច្ច​, ការងារ ក៏ដូចជា​ការរស់នៅ​ក្នុង​សង្គម​ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។ ជាមួយគ្នានេះ​, ចំណេះដឹង គឺ​ត្រូវមាន​ទាំង​ផ្នែក​រឹង (Hard Skill) និង​ផ្នែក​ទន់ (Soft Skill) ដែល​តម្រូវឱ្យ​អ្នកសិក្សា​ត្រូវ​មាន​ទាំង​ចំណេះ ជំនាញ និង​សតិអារម្មណ៍​, សីលធម៌ និង​គុណធម៌​នៃ​ការរស់នៅ​ប្រចាំ​ថ្ងៃ​ផងដែរ​។ សម្តេច​បវរ​ធិបតី​នាយ​រដ្ឋមន្ត្រី បាន​បន្ថែមថា​៖ ការអប់រំ​របស់​មនុស្ស និង​សង្គម​នីមួយៗ ត្រូវ​ដើរ​ទន្ទឹម​គ្នា គឺ​ប្រៀប​បាន​នឹង​ការអភិវឌ្ឍ​វិស័យ​សាសនា ដែល​ត្រូវ​ដើរ​ព្រម​គ្នា​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ​។ ដូចនេះ​, រាជរដ្ឋាភិបាល​ត្រូវ​ធានា​ទាំងពីរ ទាំង​អាណាចក្រ និង​ពុទ្ធចក្រ ដោយ​ត្រូវ​ដើរ​ទន្ទឹម​គ្នា ហើយ​មិន​មាន​ការ​ផ្ទុយ​គ្នា​រវាង​សាសនា និង​វិទ្យាសាស្ត្រ​នៃ​ការរីកចម្រើន​នោះទេ ដែល​តម្រូវ​ឱ្យ​ឥរិយាបទ​របស់​មនុស្ស ត្រូវតែ​មាន​ការអប់រំ និង​បង្កើន​ជាប់​ជាប្រចាំ​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ផងដែរ​អំពី​ការគ្រប់គ្រង​នៃ​ការវិវត្ត​យ៉ាង​ជឿនលឿន​នៃ​បច្ចេកវិទ្យា​សិប្បនិម្មិត (AI) ដោយ​ត្រូវ​ឈរ​លើ​ការ​យក​ច្បាប់​មក​អនុវត្ត​, ផ្សារ​ភ្ជាប់​នឹង​ការអប់រំ ដោយ​បណ្តុះបណ្តាល​តម្លៃ​ក្នុង​ខ្លួន​មនុស្ស​ជា​អាទិភាព​។ ក្នុងន័យនេះ​, យើងទាំងអស់គ្នា​បាន​ដឹងថា​ការវិវត្ត​នៃ​សង្គម រួម​ទាំង​ឧបករណ៍​ទំនាក់ទំនង ពិតជា​បាន​ដើរតួនាទី​យ៉ាង​សកម្ម ក្នុង​ជីវភាព​រស់នៅ និង​ឥទ្ធិពល​ក្នុងសង្គម តួ​យ៉ាង​ការប្រើប្រាស់​បណ្តាញ​សង្គម​។ បើ​ប្រើប្រាស់​ត្រូវ គឺ​ជួយ​ផ្តល់​ផល​ល្អ និង​វិជ្ជមាន​ក្នុងសង្គម បង្កើត​ការចេះ​គិតគូរ​, អំណ​ត់​, ថ្លឹងថ្លែង​, ពិចារណា មុននឹង​ធ្វើ​សកម្មភាព​អ្វីមួយ​។ ដូចនេះ​, ការសាងសង់​សាលា និង​អគារ​អន្តេវាសិកដ្ឋាន​នា​ថ្ងៃ​នេះ​សម្រាប់​ផ្តល់​ជូន​និស្សិត ស្នាក់នៅ និង​សិក្សា​រៀនសូត្រ គឺជា​ការកសាង​សម្រាប់​ការបណ្តុះបណ្តាល​អប់រំ​មនុស្ស ក្នុង​ការរួមចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គមជាតិ​។ ការរៀបចំ និង​ធានាបាន​នូវ​ការបណ្តុះបណ្តាល គឺជា​ការផ្តល់​នូវ​សង្គម​មួយ​ដែល​ប្រកប​ដោយ​សុខដុម​នីយកម្ម ដែល​កើត​ដោយ​ការអប់រំ ទាំង​ក្នុង​សាលា និង​សាសនា ដែល​មិន​អាច​ត្រឹមតែ​យក​ច្បាប់​ទៅ​គ្របដណ្តប់ និង​អនុវត្ត​ដាច់​មុខ​នោះទេ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com