ទាន់ហេតុការណ៍
ធនាគារ AIIB បង្ហាញ​ចំណាប់អារម្មណ៍​ស្វែងរក​ឱកាស​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​កម្ពុជា​ - ឯកឧត្តម ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង​៖ ចិន​គាំទ្រ​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ និង​ចង់​ឱ្យ​បង្កើត​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ឱ្យបាន​ឆាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​គម្រប់​១​ឆ្នាំ​ឧទ្ទិស​មហាកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​សម្ដេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គា​រ គង់ សំអុល - សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​
0

សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា ចូលជួប​សម្តែង​ការគួរសម​

នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០២៥ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​ឯកឧត្តម U Khin Yi ប្រធាន​គណបក្ស​សហភាព​សាមគ្គី និង​អភិវឌ្ឍន៍​មី​យ៉ាន់​ម៉ា (USDP) ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម U Khin Yi និង​គណៈប្រតិភូ​ទាំងអស់ ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី​២ បន្ទាប់​ពី​ការ​មក​ចូលរួម​កិច្ចប្រជុំ ICAPP លើក​ទី​១២ នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០២៤​កន្លងទៅ​។ សម្តេច​បាន​បន្ត​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម U Khin Yi លើក​នេះ មាន​លក្ខណៈ​ពិសេស ដោយសារ​វា​នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស និង​គណបក្ស​។​

​នា​ឱកាស​ជំនួប​នេះ ឯកឧត្តម U Khin Yi បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​ជា​កិត្តិយស​ធំធេង ដែល បាន​ជួប​សម្តេច ជាថ្មី​ម្តងទៀត​។ ឯកឧត្តម បាន​លើកឡើង​ថា ឯកឧត្តម​តែងតែ​ព្យាយាម​រក​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សម្តេច ដែល​ជា​ថ្នាក់ដឹកនាំ​ពោរពេញ​ទៅដោយ​បទពិសោធ និង​បាន​ដឹកនាំ​អភិវឌ្ឍ ប្រទេស និង​គណបក្ស​។ ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​សម្បូរ​ទៅ​ដោយ​ធនធានមនុស្ស និង​ជាមួយគ្នានេះ បាន​បញ្ជាក់​ពី​ការត្រៀម​លក្ខណៈ​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ទាំង​ពីរ រួម​ទាំង​រវាង​យុវជន និង​យុវជន​ផងដែរ​។

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ ឯកឧត្តម U Khin Yi បាន​ជម្រាបជូន​អំពី​ការវិវត្ដ​សភាពការណ៍ និង​គម្រោង​នៃ​ការរៀបចំ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា នៅ​ចុងឆ្នាំ​២០២៥​នេះ ព្រមទាំង គោរព​អញ្ជើញ សម្តេច​តេជោ បំពេញ​ទស្សនកិច្ច​សាជាថ្មី នៅ​មី​យ៉ាន់​ម៉ា នៅពេល​សមស្រប​ខាងមុខ​។

​ជា​ការឆ្លើយតប សម្តេច​តេជោ បាន​លើកឡើង​ថា ឆ្នាំ​២០២៥ គឺជា​ខួប​៧០​ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​កម្ពុជា​-​មី​យ៉ាន់​ម៉ា ដែល​ជា​ទំនាក់ទំនង​មួយ​ដ៏​ចាស់ទុំ​។ ការចុះ MoU ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​គណបក្ស​ទាំង​ពីរ នឹង​រួមចំណែក​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ បន្ថែម​ទៅលើ​ក្រប​ខណ្ឌ​ទ្វេភាគី និង​ពហុភាគី ដែល​ភាគី​ទាំងពីរ​មាន​។ នៅ​ក្នុង​ស្មារតី​នេះ សម្តេច​តេ​ជោបាន​ចែករំលែ​ក​អំពី​ប្រវត្តិ​នៃ​ការកសាង​គណបក្ស ការពង្រឹង​រចនាសម្ព័ន្ធ​របស់​គណបក្ស និង​ការខិតខំ​ធ្វើ​សកម្មភាព​របស់​គណបក្ស តាមរយៈ​ការផ្សារភ្ជាប់ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​អភិវឌ្ឍ​របស់​ប្រជាពលរដ្ឋ ដើម្បី​បង្កើន​ភាព​ប្រៀប​នៅ​ក្នុង​ការប្រកួតប្រជែង​បោះឆ្នោត​នៅក្នុង​លម្ហ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​ជាមួយគ្នានេះ សម្តេច​តេជោ បាន​លើកឡើង​អំពី​ការផ្ទេរ​អំណាច​ដោយ​ជោគជ័យ បន្ទាប់ពី​ការបោះឆ្នោត ជូន​ថ្នាក់ដឹកនាំ​ថ្មី ដែល​នេះ​មិន​ត្រឹមតែ​ជា​ការផ្ទេរ​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការផ្ទេរ​ជំនាន់​ថ្នាក់​ដឹកនាំ​នៅ​កម្ពុជា​តែម្តង​។ ដូចនេះ ការយកចិត្តទុកដាក់​ទៅលើ​យុវជន​គឺជា​កិច្ចការ​សំខាន់​។ នៅក្នុង​បរិបទ​នេះ សម្តេច​តេជោ​បានលើកឡើ​ង​ជា​អនុសាសន៍​ឱ្យ​មី​យ៉ាន់​ម៉ា ខិតខំ​រៀបចំ ផែនទី​ចង្អុល​ផ្លូវ (Road map) ជំរុញ​ការបោះឆ្នោត​ឱ្យបាន​លេចចេញ​ជា​រូបរាង ទៅតាម​ផែនការ ដោយសារ​ការសម្រេចចិត្ត​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​នៅក្នុង​ការបោះឆ្នោត គឺ​កត្តា​សំខាន់បំផុត​។

​នៅ​ចុងបញ្ចប់ សម្តេច​តេជោ បាន​ទទួលយក​ការអញ្ជើញ​របស់​ឯកឧត្តម U Khin Yi ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​នាម​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅពេល​ខាងមុខ និង ជូនពរ​ឯកឧត្តម U Khin Yi និង​គណៈប្រតិភូ ទទួលបាន​នូវ​ភាព​រីករាយ​ក្នុងការ​ស្នាក់​នៅ​ប្រទេស​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com