ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

(​ភ្នំពេញ​) ៖ នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី​២៦ ខែ​មេសា​ឆ្នាំ​២០២៣​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក តាកាហាស៊ី ហ្វូមីអាគី (Takahashi fumiaki) ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ក្នុង​ជំនួប​នេះ ឯកឧត្តម តាកាហាស៊ី បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេជោ អំពី​វឌ្ឍនភាព​របស់​សមាគម ជប៉ុន​-​កម្ពុជា ដែល​ក្នុងនោះ​
​ទី​១-​កំពុង​រៀបចំ​វេទិកាព័ត៌មាន​អំពី​សក្ដានុពល​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាជន​ជប៉ុន ជាពិសេស​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជប៉ុន ដែល​កំពុង​ស្វែងរក​ការវិនិយោគ​នៅ​ក្រៅប្រទេស​។​

​ទី​២-​កំពុង​ជំរុញ​ការអភិវឌ្ឍ​ធនធាន​មនុស្ស​លើ​វិស័យ​កែ​សម្ផស្ស​, លើសវិស័យ​ជួសជុល​យានយន្ត និង​លើ​វិស័យ បដិសណ្ឋារកិច្ច​។​

​ទី​៣-​កំពុង​រៀបចំ​ខួប ៧០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ដែល​ក្នុងនោះ​នឹង​មាន​ការអុច​កាំជ្រួច​អបអរសាទរ​ផង​ដែរ​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ ២០២៣ ខាងមុខ​។​

​ទី​៤-​ជំរុញ​ការនាំចេញ​ផលិតផល​ពី​កម្ពុជា​ទៅ​ជប៉ុន និង​កែច្នៃ​ផលិតផល​កម្ពុជា សម្រាប់​ដាក់​លក់​លើ​ក​ទីផ្សារ​។​

​ទី​៥-​គោរព​សម្ដែង​ការអបអរសាទរ​ជូន​ចំពោះ​សម្ដេច​តេជោ ដែល​បាន​រៀបចំ និង​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម តាកាហាស៊ី ដែល​បាន​ធ្វើ​របាយការណ៍​ជូន​សម្ដេច ហើយ​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​ការខិតខំ​ចលនា​អ្នកវិនិយោគ​មក​កម្ពុជា ដែល​ជា​អាទិភាព​របស់​កម្ពុជា ហើយ​នៅពេលនេះ កម្ពុជា ក៏​មាន​ច្បាប់​វិនិយោគ​ថ្មី​ដែរ ដែល​ច្បាប់​វិនិយោគ​នោះ នឹង​ផ្ដល់​នូវ​ភាពអនុគ្រោះ​ច្រើន សម្រាប់​ការវិនិយោគ​នៅ​កម្ពុជា​។​

​សម្ដេច​តេជោ ក៏​បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម តាកាហាស៊ី បន្ត​ជួយ​ដល់​កម្ពុជា​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ហើយក៏​បាន​ជម្រាបជូន​ឯកឧត្តម​ផងដែរ​ថា កម្ពុជា នៅពេលនេះ កំពុង​មាន​គម្រោង​បណ្ដុះបណ្ដាល​ជនក្រីក្រ ប្រមាណ​១​លាន ៥​សែន​នាក់ ដើម្បី​ឲ្យ​ពួកគាត់​ងាយ​រក​ការងារ​ធ្វើ​។ ជាមួយគ្នា​នោះ​ដែរ សម្ដេច​តេជោ បាន​ស្នើសុំ​ឲ្យ​ឯកឧត្តម តាកាហាស៊ី ជំរុញ​ការនាំ​ផលិតផល​កម្ពុជា ទៅកាន់​ប្រទេស​ជប៉ុន​។ សម្ដេច​បាន​មានប្រសាសន៍ថា ផលិតផល​របស់​កម្ពុ​ជា​នៅពេលនេះ មាន​គុណភាព​ល្អ ហើយ​មិន​ប្រើ​គីមី​ច្រើន​ទេ ។​

​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម តាកាហាស៊ី​ដែល​បាន​អបអរសាទរ​ចំពោះ​ការដឹកនាំ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​។ សម្ដេច ថា នៅពេល​ដែល​កម្ពុជា​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នោះ គឺ​ស្ថានភាព​មាន​ការពិបាក​ច្រើន ទាំង​នៅក្នុង​តំបន់ និង​ទាំង​ក្នុង​ពិភពលោក ព្រោះថា នៅពេលនោះ គឺ​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រទេស​មី​យ៉ាន់​ម៉ា​, ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​បញ្ហា​តៃវ៉ាន់​, បញ្ហា​សង្គ្រាម​រុស្ស៊ី និង​អ៊ុ​យក្រែន ក៏ដូចជា​បញ្ហា​ការប្រឈមមុខ​ខាង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​រក្សា​បាន​នៅ​ម​ជ្ឈភាព​អាស៊ាន​, សាមគ្គីភាព​អាស៊ាន និង​រក្សាបាន​នូវ​ឥទ្ធិពល​អាស៊ាន ក៏​ដូចជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍ និង​ឯកសារ​ទាំងអស់ ដោយ​គ្មាន​ការប្រឈមមុខ​ដាក់​គ្នា​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com