ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត នៅ​ខេត្ត​កំពង់ចាម

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត នៅ​ខេត្ត​កំពង់ចាម

​នៅ​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៣ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ចំនួន ១២.០៦០​នាក់ នៅតាម​បណ្តា​រោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ស្ថិត​នៅក្នុង​ស្រុក​ព្រៃឈរ និង​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម​។

​តាម​ការ​អោយ​ដឹង​ពី​ឯកឧត្តម​បណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអោយដឹងថា រោងចក្រ សហគ្រាស​ទាំង​១៤​នេះ ជា​ប្រភេទ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ចំនួន ៧ រោងចក្រ​ដេរ​ស្បែកជើង​ចំនួន ៥ រោងចក្រ​បោះពុម្ព​លើ​សម្លៀកបំពាក់ ចំនួន​១ និង​រោងចក្រ​តម្បាញ​ចំនួន​១​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​កម្ពុជា បាន​មានប្រសាសន៍ថា សម្ដេច​តេជោ ហ៊ុន សែន លោក​ចង់​ដឹង​ណាស់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ កម្មករ និយោជិត និង​ចង់​ដឹង​ពី​គោលនយោបាយ​របស់​សម្ដេច​ដែល​បាន​ដាក់ចេញ​បាន​អនុវត្ត​ដល់​ណា​ហើយ​។ សម្ដេច​ធិបតី ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ បងប្អូន​កម្មករ និយោជិត ក្នុង​ខេត្ត​កំពង់ចាម ទាំងអស់​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្ដេច​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការរីក​ចម្រើន​ជាង​នេះ​បន្ថែមទៀត​។ សម្ដេច​ធិបតី​បន្តទៀតថា ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​នៅ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​ច្រើន​ជាក់លាក់ ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​។ រាជរដ្ឋាភិបាល​នឹង​បន្ត​ខិតខំ​បង្កើន​សមត្ថភាព និង​ការងារ​របស់​មន្ត្រីរាជកា​រ ដើម្បី​បម្រើ​ដល់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​កោតសរសើ​រ​ដល់​ក្រសួង​ការងារ ដែល​បាន​ធ្វើ​ការងា​រលើ​ការចរចា​ប្រាក់​ឈ្នួល​កម្មករ កម្មការិនី បាន​លឿន តាម​ផែនការ​របស់​រាជរដ្ឋាភិបាល​។ សម្ដេច​ធិបតី បង្ហាញ​ពី​ការយកចិត្តទុកដាក់​គិតគូរ​បង្កើត​ទារកដ្ឋាន ខណៈ​ដែល​ទៅ​ពេលអនាគត​ឪពុកម្ដាយ​អាណា​ព្យាបាល​កាន់តែ​រវល់​ជាមួយនឹង​កិច្ចការងារ ។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ប្រកាស​បន្ត​បង្កើត​នូវ​គោលនយោបាយ​ថ្មី ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ និង​លើកកម្ពស់​កម្រិតជីវភាព​របស់​ពលរដ្ឋ​។ គោលនយោបាយ​រាជរដ្ឋាភិបាល​ថ្មី នឹង​ខិតខំ​ធ្វើ យ៉ាងណា​ឱ្យមាន​និរន្តរភាព និង​សង្គតិភាព ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ ។​

​សម្ដេច​ធិបតី បាន​ថ្លែងថា កត្តា​ចម្បង​ដែល​ធ្វើឲ្យ​គោលដៅ​សម្រេច​របស់​កម្ពុជា នៅ​ឆ្នាំ​២០៥០ គឺ​ការថែរក្សា​នូវ​សុខសន្តិភាព​។ ក្នុងនាម​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ កម្ពុជា​នឹង​ខិតខំ​ទប់ស្កាត់​មិនឲ្យ​មាន​ការឆ្លង​រាលដាល​នៃ​សង្គ្រាម កើតឡើង​នៅក្នុង​តំបន់ ទៅតាម​លទ្ធភាព​ជាក់ស្ដែង ។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ឆ្លើយ​ទៅ​អ្នកនយោបាយ​ចាស់​វស្សា ដែល​ថា​រាជរដ្ឋាភិបាល មិន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​ភ្ជាប់​បញ្ហា​ពលរដ្ឋ​នៅ​អ៊ីស្រាអែល ខណៈ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​គិតគូរ​ជានិច្ច​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​តាំងតែ​ពី​យូរ​មក​ហើយ ។​

​សម្ដេច​ធិបតី បាន​ថ្លែងថា តាំង​ពី​ការផ្ទុះ​ដំបូង នៃ​ការបាញ់ប្រហារ របស់​ពួក​ហា​ម៉ាស់ ទៅលើ​ប្រទេស​អ៊ីស្រាអែល និង​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​ម្នាក់​ស្លាប់ រាជរដ្ឋាភិបាល​ធ្វើការ​ជាប់​ប្រចាំ​ជាមួយ​និស្សិត​ផ្សេងៗ និង​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ មាន​សុវត្ថិភាព​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា សព​និស្សិត​ខ្មែរ ដែល​បាន​ស្លាប់​ដោយសារ​សង្គ្រាម​រវាង​ក​ង​កម្លាំង ហា​ម៉ាស់ និង អ៊ីស្រាអែល កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២៣ បាន​មកដល់​កម្ពុជា និង​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ទំនៀម​ប្រពៃណី​ផងដែរ​។ កម្ពុជា​បាន​តាមដាន​ជាប់​ជាប្រចាំ​ចំពោះ​ស្ថានភាព​និស្សិត និង​ពលរដ្ឋ​ខ្មែរ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អ៊ីស្រាអែល ព្រមទាំង​បាន​ទាក់ទង​ជាប់​ជា​ប្រចាំ​ជា​មួយ​អាជ្ញាធរ​អ៊ីស្រាអែល ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ដល់​និស្សិត និង​ពលរដ្ឋ​ទាំងនោះ​។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា អំឡុងពេល​មាន​សង្គ្រាម​រវាង​កងកម្លាំង​ហា​ម៉ាស់ និង​អ៊ីស្រាអែល រាជរដ្ឋាភិបាល​បាន​ជួល​សណ្ឋាគារ​ផ្កាយ​ប្រាំ នៅ​តំបន់​ព្រំដែន​រវាង​អេ​ហ្ស៊ី​ប ហ្ស​កដង់ និង​អ៊ីស្រាអែល ដើម្បី​ត្រៀម​ជាទី​តាំង​សុវត្ថិភាព​សម្រាប់​ឱ្យ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ស្នាក់​នៅ​ផង​ដែរ​។ មកទល់​នឹង​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ នេះ រាជរដ្ឋាភិបាល​នៅតែ​បន្ត តាមដាន​ជាប់​ជាប្រចាំ​ចំពោះ​ស្ថានភាព​និស្សិត និង​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្ថិតនៅ​អ៊ីស្រាអែល​ជាប់​ជានិច្ច​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងអស់ ឱ្យ​រួម​គ្នា​ថែរក្សា​សុខសន្តិភាព កុំ​ចាំ ដល់​បាត់បង់​សន្តិភាព​ទើប​ស្ដាយក្រោយ​ឱ្យសោះ​។ សម្ដេច​ធិបតី​បញ្ជាក់ថា សូម​ចងចាំ​ពី​តម្លៃ​របស់​សន្តិភាព មាន​សន្តិភាព មាន​ការអភិវឌ្ឍ​រីក​ច និង​ម្រើ​ន​ជា​លំដាប់​។ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ ដែល​ចង់​ឃើញ​សមិទ្ធផល​អភិវឌ្ឍន៍​ថ្មីៗ​បន្ថែម​ទៀត​នាពេលខាងមុខ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com