ទាន់ហេតុការណ៍
ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) - ​អនុប្រធាន​ក្រុមហ៊ុន TotalEnergies ប្រចាំ​តំបន់​អូ​សេ​អា​នី និង​អាស៊ី​អាគ្នេយ៍​បាន​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ការងារ​គន្លឹះ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ឆ្នាំ​២០២៥ - ​ឧបការី​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​កោតសរសើរ​ការងារ​អភិបាលកិច្ច​ប្រទេស​របស់​សម្តេច​បវរ​ធិបតី
0

នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ឃាត់​រថយន្ត​ដឹកគោ​លើស​ច្បាប់​មិន​បាន មួយ​ដង្ហើមចង្រិត​ដោះលែង​វិញ​យ៉ាង​ស្ងៀមស្ងាត់​

នគរបាល​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ឃាត់​រថយន្ត​ដឹកគោ​លើស​ច្បាប់​មិន​បាន មួយ​ដង្ហើមចង្រិត​ដោះលែង​វិញ​យ៉ាង​ស្ងៀមស្ងាត់​

ខេត្ត​កំពង់ធំ​៖ ចង់ដឹង​ខ្លាំងណាស់ លោក ប៊ុនលី នគរបាល​សេដ្ឋកិច្ច ខេត្ត​កំពង់ធំ ឃាត់​រថយន្ត​ដឹក​គោ​លើស​ច្បាប់​មិនបាន មួយ​ដង្ហើមចង្រិត​ដោះលែង​វិញ​យ៉ាង​ស្ងៀមស្ងាត់ ឬ​មួយ​លោក​ប៊ុនលី ចេះ​មន្ដអាគម​ន៍​ឆ្ពិន​ភ្នែក​បំបាំង​រថយន្ត​វេ​អង់​ធុន​យ​ក្យ​មួយគ្រឿង ដែល​បាន​អនុញ្ញាតិឲ្យ​ឈ្មោះ​ហ៊ឹម ចាន់​សេរី​សម្បត្តិ ជា​ប្រធាន​ក្រុមហ៊ុន​យុវ​ពាណិជ្ជ ដឹកគោ ចេញពី​ប្រទេស​ថៃ​ឆ្ពោះទៅ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១៤ ខែតុលា​ឆ្នាំ ២០២០ តែ​បែរជា​ក្រុមហ៊ុន​លួច​ដឹក​ថ្ងៃទី ១៣ ខែតុលា​ឆ្នាំ ២០២០ ។​

​តាម​ប្រភព​ព័ត៏មាន​បានអោយដឹង​ថា​លោក ប៊ុនលី នគរបាល​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ ចាប់​រថយន្ត​ដឹក​គោ​លើស​ច្បាប់​ហើយ​ដោះលែង ដោយ​មិន​សហការ​និង​មិន​រំខាន​ដល់​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ជា​ហេតុ​ធ្វើឲ្យ​មាន​ការសង្ស័យថា ប្រហែលជា​បាន​ទទួល​លាភសក្ការៈ​គួរសម​ហើយ​មើល​ទៅ​បាន​ជា​ហ៊ាន​អនុម័ត​ដោយ​ខ្លួនឯង ។​

​ជាក់ស្ដែង​រថយន្ត​ធុន​យក្ស​របស់​ក្រុមហ៊ុន អង្គរ​សុខ​សែន​ជ័យ ក្បាល​ឡាន​ពាក់​ស្លាក​កំពង់ចាម​3A-7522 ពណ៌​ស បាន​ដឹកគោរ​ចេញពី​ប្រទេស​ថៃ តាម​លិខិត​អនុញ្ញាតិ​ដឹកគោ​ចំនួន​៣០​ក្បាល​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អូ​បី​ជាន់​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៤ តែ​បែរជា​ដឹក​នៅ​ថ្ងៃ​ទី​១៣ ខែតុលា​ឆ្នាំ​២០២០ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម លុះ​មកដល់​ខេត្ត​កំពង់ធំ ត្រូវបាន​នគរបាល​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដឹកនាំ​ដោយ​លោក ប៊ុន លី ឃាត់​បាន​នៅ​ចំនុច​ផ្លូវ​វៀង​ក្រុង ជិត​រង្វង់​មូល​លោកតា​ក្រហម​ករ ស្ថិតក្នុង​ភូមិ​បាល័​ង្គ សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅពេល​ចាប់​បាន​រាយការណ៍​ជូន ជំនាញ​ពេទ្យសត្វ​ខេត្ត​កំពង់ធំ ដល់​តែ​ដោះលែងៗ ដោយ​គ្មាន​ជម្រាប់​ប្រាប់​អ្នកណា​ឲ្យបាន​ដឹង​នោះ​ទេ​។​

​តាម​សេចក្តីរាយការណ៍​បានបញ្ជាក់​ថា ក្រោយពី​សមត្ថកិច្ច​បាន​ពិនិត្យ​និង​រាប់​ចំនួន​គោ ពិតប្រាកដ​គោ​ក្នុង​ឡាន​មាន​ចំនួន​៦០​ក្បាល ដែល​នគរបាល សេដ្ឋកិច្ច​បាន​បញ្ជាក់​ចំពោះមុខ​តៃកុង​ឡាន​ថា គោ​ទាំង​នេះ​តម្រូវ​ឲ្យ​ដឹក​ចំនួន​២​ឡាន តែ​ក្រុមហ៊ុន​យុវ​ពាណិជ្ជ បាន​ដឹក​សរុប​តែ​មួយ​ឡាន​គឺ​លើស​ចំនួន​៣០​ក្បាល ក្រោយ​ពី​ឃាត​បាន​មួយ​ដង្ហើមចង្រិត ស្រាប់តែ​លោក​នគរបាល សេដ្ឋកិច្ច​ដោះលែង​ទៅ​ស្ងាត់ៗ ដោយ​មិន​ខ្ចី​ឲ្យ​ជំនាញ ឬ​អង្គភាព​ពាក់ព័ន្ឋ​ដឹង​នោះឡើយ ដោយ​យក​លេះ​មានការ អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានឲ្យដឹងថា លោក​ពុំ​បាន​ដឹងថា ការចាប់​រថយន្ត​ដឹក គោ​លើស​ចំនួន​នេះ មាន​ការអន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ ដូច​លោក ប៊ុន លី អះអាង​នោះ​ឡើយ ចំណែក​លោក វ៉ា ចាន់់ កុសល់ ស្នងការរង​ទទួល​ផែន​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ នៃ​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានបញ្ជាក់​ថា​លោក​មិន​ដឹង​ទាល់តែសោះ​ពី​ការចាប់​ឡាន​ដឹក​គោ​នេះ​។​

​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បស្សុព្យាបាល​សត្វ ខេត្ត​កំពង់ធំ ឆ្លើយថា​មិន​បានដឹង ។​

​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រម៉ាញ់​និង​កេសាទ ខេត្តកំពង់ធំ​លោក​ក៏​បាន​បដិសេធថា មិន​បានដឹង​រឿង​ចាប់​ឡាន​គោ​នេះ​ដែរ​។​

​ពាក់ព័ន្ឋ​និង​ករណី​ចាប់​រថយន្តដឹក​គោ លើស​ច្បាប់​អនុញ្ញាតិ​ពាក់កណ្តាល​នេះ អ្នកសារព័ត៌មាន​យើង ពុំ​អាច​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក យិន សុភា​ន់ នគរបាល​សេដ្ឋកិច្ច​ខេត្ត ដែលជា​អ្នក​សកម្ម​ក្នុង​ការបង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ក្នុង​ខេត្ត​កំពង់ធំ​បាន ទោះ​ទូរស័ព្ទតេ​ចូល​ច្រើនដង់​ក៏ដោយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com