ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​

មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​

នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការ​កងទ័ពជើងគោក​ម៉ាឡេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​។​

​ក្នុង​ឱកាស​ជំនួប​នេះ​, ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​មេបញ្ជាកា​រ​បាន​កោតសរសើ​រ​កម្ពុជា​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​។ ឯកឧត្តម​ក៏​បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​ថា ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពឈ្លាសវៃ និង​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​បវ​រ​ធិបតី កម្ពុជា​នឹង​បន្ត​អភិវឌ្ឍ​បន្ថែមទៀត ដែល​ក្នុងនោះ​វិស័យ​កងទ័ព​ក៏​នឹង​មាន​ការអភិវឌ្ឍ​និង​រីក​ចម្រេី​ន ផងដែរ​។ ឯកឧត្តម​មេបញ្ជាការ​បាន​គោរព​រាយការណ៍​ជូន​សម្តេច​បវរ​ធិបតី​អំពី​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា​នៃ​ជំនួប​ពិភាក្សា​ការងារ​របស់​ឯកឧត្តម ជាមួយ​ថ្នាក់ដឹកនាំ​កងទ័ព​កម្ពុជា និង​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការរីកចម្រើន​នៃ​ចំណង​មិត្តភាព​ម៉ាឡេស៊ី​-​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​បាន​ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​នេះ​បន្ថែមទៀត តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​, ការហ្វឹកហាត់ និង​ការសិក្សា​រៀនសូត្រ​ទៅវិញទៅមក រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម​ក៏បាន​គូសបញ្ជាក់​ជូន​ថា កងទ័ព​ម៉ាឡេស៊ី​មានបំណង​ចង់​សិក្សា​រៀនសូត្រ​ពី​បទ​ពិសោធន៍​ជោគជ័យ​របស់​កម្ពុជា ចំពោះ​កងទ័ព​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ និង​ការ​បោសសម្អាត​មីន​។​

​ជា​ការឆ្លើយតប​, សម្តេច​បវរ​ធិបតី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​ការរីកចម្រើន​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កងទ័ព​ប្រទេស​ទាំង​ពីរ និង​ជឿជាក់​ថា លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​កងទ័ព នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ បន្ថែមទៀត​។ សម្តេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​កិច្ចសហប្រតិបត្តិការ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​តំបន់ ជាពិសេស​លើ​ការបណ្តុះបណ្តាល​, លំ​ហាត់​ស្តី​ពី​ការសង្គ្រោះ​គ្រោះមហន្តរាយ​, ការប្រយុទ្ធប្រឆាំង​ភេរវកម្ម និង​ការចែករំលែក​បទពិសោធ​ន៍​ជោគជ័យ​នានា ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀត​។ សម្តេច​បវរ​ធិបតី​ក៏​បាន​គូសបញ្ជាក់​ពី​ការ​កែទម្រង់​សាលា​ហ្វឹកហ្វឺន​កងទ័ព​នៅ​កម្ពុជា ដើម្បី​ពង្រឹង​សមត្ថភាព​កងយោធពល​ខេមរភូមិន្ទ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com