សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២១ បានចេញសេចក្ដីសម្រេចស្ដីពីការបិទទីតាំងអង្គការអភិវឌ្ឍន៍កសិកម្មដាណឺម៉ាក-អាស៊ី(ADDA) ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ព្រោះជាទីតាំងមានការជាប់ពាក់ព័ន្ធនឹងបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ក្នុង”ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១៕