ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯក​ឧត្តម ងួន រតនៈ អញ្ជើញ​ចុះ​ពិនិត្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដែនជម្រកសត្វព្រៃ​ឡ​ង់ ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​

ឯក​ឧត្តម ងួន រតនៈ អញ្ជើញ​ចុះ​ពិនិត្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដែនជម្រកសត្វព្រៃ​ឡ​ង់ ក្នុង​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ អមដំណើរ​ដោយ​ក្រុម​ការងារ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់​ពន្ធ័ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់ និង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ និង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ស្ថិត​នៅក្នុង​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះ​ផងដែរ ឯកឧត្តម ងួន រតនៈ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ពាក់​ពន្ធ័ ព្រមទាំង​ក្រុម​ការងារ ពិនិត្យ​ទិន្នន័យ ដោយ​ប្រើប្រាស់​ដ្រូ​ន​ក្នុងការ​ថត​យក​ស្ថានភាព​ពិត​ដើម្បី​ផ្ទៀងផ្ទាត់​សាវតា ស្ថានភាព​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​រស់នៅ និង​អាស្រ័យ​ផល​ជាក់ស្តែង ដើម្បី​លើក​សំណើ​ទៅ​រាជរដ្ឋាភិបាល​ក្នុងការ​កាត់​ឆ្វៀល​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ស្របច្បាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com