ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ២ កើត ខែ​កត្តិក ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​កិត្តិ​នីតិ កោសល​បណ្ឌិត ងួន ញិ​ល អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដែល​បាន​ទទួលមរណភាព កាលពី​ថ្ងៃ​សុក្រ ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ១០:៣៦ នាទី​ព្រឹក ក្នុង​ជន្មាយុ ៧៩​ឆ្នាំ ដោយ​រោគាពាធ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ពិតជា​មាន​សេចក្តី​ក្តុកក្តួល​រំជួលចិត្ត​ឥតឧបមា ដោយ​បាន​ទទួលដំណឹង​ពី​ការ​មរណភាព​របស់ ឯកឧត្តម​បណ្ឌិត ញិ​ល នាពេលនេះ​។

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការសោកស្ដាយ ស្រណោះ​អាឡោះអាល័យ និង​ក្តី​សង្វេគ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា​ការបាត់បង់ ឯកឧត្តម​កិត្តិ​នីតិ កោសល​បណ្ឌិត ងួន ញិ​ល គឺជា​ការបាត់បង់​នូវ​លោកឪពុក និង​ជីតា ប្រកប​ដោយ​សង្គហធម៌ ព្រហ្ម​វិហារធម៌ មិនចេះ​រីងស្ងួត ពិសេស​ក៏​ជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ឥស្សរជន​នយោបាយ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ពោរពេញ​ដោយ​ឆន្ទៈ​មនសិកា​ក្នុង​ការបម្រើ​បុព្វហេតុ​ជាតិ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់​កាលៈទេសៈ ព្រមទាំង​បាន​រួមចំណែក​យ៉ាងសកម្ម​ក្នុង​ការលើកកម្ពស់​តម្លៃ​នៃ​នីតិរដ្ឋ​ប្រកបដោយ ឧត្តមគតិ​ខ្ពង់ខ្ពស់​ជា​អនេកប្បការ​។​

​សម្តេច​សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​កិត្តិ​នីតិ​កោសល បណ្ឌិត ងួន ញិ​ល សូម​ឆាប់​បាន​យោនយកកំណើត​កើត ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com