ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២១​

​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០២១​

(​ខេត្ត​កំពង់ចាម​)៖ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២១​។​ពិធី​នេះ​រៀបចំ​ឡើង​នៅ​បរិវេណ​សួន​សាធារណ​មុខ​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​ខេត្ត អភិបាល​នៃ​គណៈ​អភិបាលក្រុង​-​ស្រុក ប្រធាន​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត រួម​នឹង​មន្ត្រីរាជការ​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​រូប​ទៀត​។​

ថ្លៃ​ង​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ថ្ងៃ​នេះ​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​រៀបចំ​ប្រារឰ​ពិធី​អបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​ជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជាតិ​ខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះ​បរ​មរតន​កោដ្ឋ ដែល​បាន​ដឹកនាំ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដែល​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួម​មាន​ការ តស៊ូ​ដណ្តើម​ឯករាជ្យ ការពុះពារ ឆ្លងកាត់​ដំណាក់កាល​នៃ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ​០៧ មករា ឆ្នាំ​១៩៧៩ ដែល​បាន​កសាង​នូវ​អ្វីៗ​គ្រប់បែបយ៉ាង ដូច​បច្ចុប្បន្ន​នេះ​។

ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩-​វិច្ឆិកា និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ​នាពេលនេះ បាន​ឆ្លុះបញ្ចាំង ពី​ជោគជ័យ​ក្នុង​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជាតិ​ខ្មែរ​យើង​ទាំងមូល ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ​ប្រកបដោយ​ភាពបត់បែន នៃ​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​ជាច្រើន ជាពិសេស ឆ្លងកាត់​រយៈពេល ៦៨​ឆ្នាំកន្លងមក រហូតដល់​បច្ចុប្បន្ន​នេះ គឹ​នៅ​តែ​រក្សា​បាន​នូវ​អត្តសញ្ញាណ​ជា​កម្លាំងប្រដាប់អាវុធ របស់​ជាតិ​កម្ពុជា ជា​កងយោធពល​ខេមរភូមិន្ទ​ដ៏​អង់អាច​ក្លាហាន ដែល​ប្រសូត្រ​ចេញ​ពី​ប្រជាជន ដើម្បី​ប្រជាជន និង​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​ការតស៊ូ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន អ្វីៗ​ទាំងអស់​ដើម្បី​បម្រើ ឧត្តម​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ជា​ដរាប​តរៀងមក និង​យូរអង្វែង​ផងដែរ​។​

ប្រជារាស្ត្រ​ខ្មែរ​គ្រប់​ជំនាន់ តែងតែ​ចងចាំ​ជានិច្ច និង​កត់ត្រា​ក្នុង​ក្រាំងមាស​នៃ​ប្រវត្តិសាស្ត្រ​ជាតិ​នូវ​ព្រះ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាលជ្រៅ​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្តីសុខសាន្ត និង​ការរីកចម្រើន​នៃ​សង្គមជាតិ​។ ព្រះអង្គ​បាន​បង្រួបបង្រួម​អ្នកនយោបាយ ដែល​បាន​បែកបាក់​គ្នា ឬ​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា ឱ្យ​រួបរួម​គ្នា​វិញ បាន​ប្រឹងប្រែង​បម្រើ​ប្រជាជន​អស់​ពី​កម្លាំងកាយ​ចិត្ត និង​បាន​ស្ថាបនា​សង្គម​រាស្ត្រនិយម ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏​មាន​តម្លៃ ពុំ​ឤ​ច​កាត់ថ្លៃ​បាន ពិសេស ព្រះអង្គ​បាន​ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​អភិវឌ្ឍ​សម្រាប់​សង្គម​ជាតិ​ខ្មែរ​ទាំងមូល ដែល​ទូលព្រះបង្គំ​ខ្ញុំ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ តែងតែ​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ រៀង​រហូត​មក​។​

តាង​នាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ព្រះសង្ឃ មន្ត្រី​រា​ការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ចាម ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​គោរព​ដឹងគុណ និង​ចងចាំ​ជានិច្ច​នូវ​ពលិកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​វីរៈ​យុទ្ធជន វីរៈ​យុទ្ធ​នារី​ដ៏​អង់ឤ​ច​ក្លាហាន​របស់​កម្ពុជា​ដែ​ល​បាន​ពលី​ជីវិត​ដើម្បី ជាតិ សាសនា និង​ព្រះមហាក្សត្រ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្តីសុខសាន្ត ការរីកចម្រើន​នៃ​សង្គមជាតិ​។​

​ជា​ការសម្ដែង​នូវ​ការដឹងគុណ​ដល់​វីរ​យុទ្ធជន​វីរៈ​យុទ្ធ​ចិត្ត​នារី​កម្ពុជា​ឯកឧត្តម​អភិបាលខេត្ត​បាន​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត​ជូន​ដល់​អតីតយុទ្ធជន​ចំនួន​៥០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ ២៥​គី​ឡូ មី ១​កេស​ត្រីខ ១​យួរ និង​ថវិកា​ចំនួន ១០០.០០០​រៀល​
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com