ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​សមាជិក​សភា​អាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​សមាជិក​សភា​អាមេរិក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

​នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃ​ចន្ទ ៣​កើត ខែ​ភទ្របទ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ អេ​លីហ្សា​បេ​ត វេន ដា​ញ (Elizabeth Van Duyne) តំណាងរាស្ត្រ​គណបក្ស​សាធារណរដ្ឋ មក​ពី​រដ្ឋ​តិច​សាស់ និង​គណៈប្រតិភូ​សមាជិក​សភា​អាមេរិក និង​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ មក​ពី​រដ្ឋ​ថេន​ណេ​សស៊ី​ផងដែរ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​លើ​ការងារ​មួយចំនួន ដើម្បី​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​

​លោកជំទាវ អេ​លីហ្សា​បេ​ត បាន​សម្ដែង​នូវ​ការគោរព​ជូន​ចំពោះ​សម្ដេច​តេជោ ចំពោះ​ការតស៊ូ និង​ប្រឹងប្រែង​របស់​សម្ដេច​តេជោ នាំ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ​។​

​លោកជំទាវ ក៏​បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោផង​ដែរថា ដំណើរ​ទស្សនកិច្ច​របស់​លោកជំទាវ និង​ប្រតិភូ​នាពេលនេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង​តាមរយៈ​សក្ដានុពល​ដែល​កំពុង​មាន និង​តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ជម្រាបជូន​លោកជំទាវ អេ​លីហ្សា​បេ​ត ព្រមទាំង​ប្រតិភូ​ទាំងមូល អំពី​ប្រវត្តិ​របស់​កម្ពុជា ក៏ដូចជា​ប្រវត្តិ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​សហរដ្ឋអាមេរិក​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​ឯកភាព​ជាមួយ​លោកជំទាវ អេ​លីហ្សា​បេ​ត ដែលថា យើង​នាំគ្នា​សម្លឹង​ទៅ​មុខ និង​ក្ដាប់​ឱកាស​ដែល​កំពុង​មាន​នាពេល​បច្ចុប្បន្ន ជាពិសេស លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​អប់រំ ធ្វើជា​មូលដ្ឋាន ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​កាន់តែ​ខ្លាំងឡើង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com