ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ចលនា​សាសនិក​ឥស្លាម​គ្រប់​ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ចលនា​សាសនិក​ឥស្លាម​គ្រប់​ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា​

(​ភ្នំពេញ​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ ២០២៣ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈ​ចលនា​សាសនិក​ឥស្លាម​គ្រប់​ថ្នាក់ របស់​គណបក្ស​ប្រជាជន​កម្ពុជា សរុប​ប្រមាណ ៣,៥៤០​នាក់ ដែល​ធ្វើឡើង​នៅ​វិមាន​៧​មករា ស្នាក់ការ​កណ្ដាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​តាម​របាយការណ៍​របស់ ឯកឧត្តម អូស្មាន ហាហ្សាន់ ប្រធាន​គណៈ​ចលនា​សាសនិក​ឥស្លាម របស់​គណបក្ស​ប្រជាជន​កម្ពុជា បានលើកឡើង​ពី​ប្រវត្តិ​នៃ​ការបង្កើត​គណកម្មការ គណៈ​ចលនា​សាសនិក​ឥស្លាម​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​១៩៩៨ គណៈ​ចលនា​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​ឯកឧត្តម​បាន​បន្តថា គណៈ​ចលនា​សាសនិក​ឥស្លាម​បាន​អនុវត្តបាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេជោ​ប្រធាន​គណបក្ស ហើយ​ជា​លទ្ធផល​នៅ​គ្រប់​អាណត្តិ​នៃ​ការបោះឆ្នោត ទាំង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កត់សម្គាល់ឃើញ​ថា បងប្អូន​ខ្មែរ​ឥស្លាម​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ភាគរយ​ខ្ពស់​។​

​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី បាន​បង្ហាញ​នូវ​ក្តីរីករាយ ក្នុង​ជំនួប​ជាមួយ​បងប្អូន​ខ្មែរ​-​ឥស្លាម ជាង​៣​ពាន់​នាក់​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍អ​ប​អរសាទរ​ចំពោះ​ការបញ្ចប់​ដោយ​ជោគជ័យ​នៃ​ខែ​រ៉ា​ម៉ា​ដន របស់​បងប្អូន​ខ្មែ​-​ឥស្លាម កន្លង​ទៅ​ថ្មីៗ​នេះ​។ សម្តេច​តេជោ​បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការចូលរួម​របស់​បង​ប្អូន​ខ្មែរ​-​ឥស្លាម ក្នុង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ​ជាមួយនឹង​រាជរដ្ឋាភិបា​ល​កម្ពុជា​។ សម្តេច​តេជោក៏បាន​អរគុណ​ដល់​បងប្អូន​ខ្មែរ​-​ឥស្លាម ដែល​កន្លងមក​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​ភាគរយ​ច្រើន​លើ​លប់ ហើយ​ការបោះ​ឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា នេះ គឺជា​ការចូលរួម​រក្សា​បាន​នូវ​សេចក្តីសុខ និង​សុខ​សន្តិភាព​របស់​ជាតិ​យើង​ទាំងមូល​។​

​នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​ភាព​ជោគជ័យ​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ របស់​ប្រទេស​កម្ពុជា​យើង​។ សម្តេច​បន្តថា វិធានការណ៍​នៃ​ការចាក់​ស្រោច​វ៉ាក់សាំង គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ការទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​១៩ រួមជាមួយ​នឹង​ការចូលរួម​សហកា​ររ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាពិសេស​សម្តេច​ក៏​បាន​អរគុណ​ដល់​ប្រទេស​ដៃគូរ​ទាំងអស់​ដែល​បាន​ផ្តល់​វ៉ាក់សាំង​មក​កម្ពុជា ជា​ពិសេស​ប្រទេស​ចិន​ដែល​ផ្តល់​ច្រើនជាងគេ ទាំង​ការផ្តល់​ជំនួយ​និង​ការបញ្ជារ​ទិញ​របស់​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា ការ​យកឈ្នះ​លើកូ​វីដ​១៩ គឺ​បាន​ផ្តល់ឱកាស​អោយ​យើង​គ្រប់​គ្នា​បាន​ជួបជុំគ្នា​ឡើងវិញ ជាពិសេស​ក្នុង​ពិធី​ស្រាយ​បួស​កន្លងទៅនេះ យើង​បាន​ជួបជុំ​គ្នា​រហូត​ដល់​ជាង​៦​ពាន់​នាក់ ហើយ​ក៏​អនុញ្ញាតអោយ​យើង​បើក​ដំណើរការ​ប្រទេសជាតិ​ជា​ប្រក្រតីភាព​ឡើង​វិញ​ផង​ដែរ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ពី​កា​រ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិកូ​វីដ​១៩ ក្នុង​នោះ​ទាំង​វិស័យ​ទេសចរណ៍ សេវាកម្ម ជាដើម​ចាប់ផ្តើម​ងើប​ឡើងវិញ​ហើយ​។​
​សម្តេច​បន្តថា កម្ពុជា​នឹង​ក្លាយ​អធិរាជ​ស្វាយចន្ទី​នាពេលខាងមុខ ហើយ​រាជរដ្ឋាភិបាល​កំពុង​ជំរុញ​ក្នុង​ការនាំចេញ​ស្វាយចន្ទី​អោយបាន​ច្រើន​នាពេលខាងមុខ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​ដោយ​ក្តី​មោទនភាព នៃ​ភាពជោគជ័យ នៃ​កិច្ចប្រជុំ​អាស៊ាន ដែល​កម្ពុជា​បាន​ធ្វើ​ជា​ម្ចាស់ផ្ទះ​កន្លងទៅ​ថ្មីៗ​នេះ ក្នុងនោះ ឯកសារ​ជាង​១០០​ឯកសារ​ត្រូវបាន​ចេញ​សេចក្តីប្រកាស ដោយ​មិន​មាន​ឯកសារ​ណាមួយ​រាំងស្ទះ​ឡើយ​។ ទាក់ទង​នឹង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សុំ​យក​ឱកាស​នេះ រំលឹក​បន្ថែម​សារជាថ្មី ដល់​បណ្តា​រាជធានី​ខេត្ត​នានា គឺ​ត្រូវ​រៀបចំ​ស្លាយ​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​អោយបាន​ច្រើន​កន្លែង ទាំង​ក្រុង និង​ខេត្ត ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ​ក៏​ដូចជា​អ្នក​ស្នេហា​វិស័យ​កីឡា​បាន​តាមដាន​ទស្សនា នៅ​នឹង​ទីតាំង​សំខាន់ៗ​ទាំងអស់​នោះ​ជៀសវាង​ការ​សម្រុក​មក​ទស្សនា​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដែល​មាន​មនុស្ស​ច្រើន​កុះករ​នោះ​។ សម្តេច​តេជោ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ទៅ​មើល​ផ្ទាល់​សូម​រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាង​ការ​ប្រជ្រៀត​គ្នា ដែល​បង្ក​ឲ្យ​បាត់​សណ្ដាប់ធ្នាប់ និង​ប្រឈម​នូវ​ហានិភ័យ​ផ្សេងៗ​។​

​សម្តេច​តេជោ​នាយកយ​ករដ្ឋមន្ត្រី​នៅតែ​បន្ត​អំពាវនាវ​អោយ​ចូលរួម​ថែរក្សា​សន្តិភាព​អោយ​បាន​គង់​វង់ បន្តទៀត មាន​សន្តិភាព ទើប​មាន​ការអភិវឌ្ឍ​។ ជាមួយគ្នា​នោះ សម្តេច​តេ​ជោក៏​សុំ​អោយ​ចូលរួម​រក្សា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ត្រូវ​ចូលរួម​ទប់ស្កាត់​អតិ​ផ​ណា​អោយ​បាន​។ គ្រប់​ស្ថាប័ន​ទាំងអស់​ត្រូវ​ចេះ​សន្សំសំចៃ​ក្នុង​ការចំណាយ​ផ្សេងៗ និង​ត្រូវ​ចូលរួម​លុបបំបាត់​ការរកស៊ី​គេចពន្ធ ព្រមទាំង​ត្រូវ​ខិតខំ​រក​ចំណូល​សម្រាប់​ជាតិ​ឲ្យបាន​ច្រើន​។ សម្តេច​តេ​ជោក៏​អំពាវនាវ​អោយមាន​ការចូលរួមរ​ក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម បន្ត​ការអនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​អោយបាន​ខ្ចាប់ខ្ជួន ដូចជា​ទប់ស្កាត់​ការ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ទប់ស្កាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​រួម​គ្នា​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com