ទាន់ហេតុការណ៍
​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​ - កម្ពុជា បាន និង​កំពុង​ពង្រឹង ភាពជា​ម្ចាស់​លើ​ការតាក់តែង​ច្បាប់ ដោយ​ខ្លួនឯង ដើម្បី​ខ្លួនឯង ជាមួយ​ការធានាបាន​នូវ​សង្គតិភាព និង សមានគតិ​ភាព រវាង​គុណ​តម្លៃ​ប្រវត្តិសាស្ត្រ​កម្ពុជា និង​គុណ​តម្លៃ​សកល​ - កម្ពុជា និង​អារ៉ាប់ប៊ីសាអូឌីត បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ - កម្ពុជា​-​សិង្ហ​បុរី ប្ដេជ្ញា​បន្ត​ជំរុញ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ - អបអរសាទរ ខួប​លើក​ទី​៧៤ ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ ( ៣ កក្កដា ១៩៥១ ~ ៣ កក្កដា ២០២៥ ) - តំណាង​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (UNDP)៖ គ្មាន​ការអភិវឌ្ឍ​ណា​អាច​ប្រព្រឹត្តទៅបាន ដោយ​គ្មាន​សន្តិភាព​នោះទេ​ - ​សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ ឯកឧត្តម Abdullah ibn Muhammad Al ash-Sheikh ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ី សា​អូឌីត ចូលជួប​សម្តែង​ការគួរសម - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​» - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​
0

​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​

​ក្រុមហ៊ុន VINCI Airports ចាប់អារម្មណ៍​ពង្រីក​ការវិនិយោគ​លើ​វិស័យ​គន្លឹះ​នៅ​កម្ពុជា​

​នា​ព្រឹក ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Nicolas NOTEBAERT ប្រធាន​ក្រុមហ៊ុន VINCI Airports និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន SCA ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។

​ក្នុងឱកាស​នៃ​ជំនួប​, លោក​ប្រធាន​ក្រុមហ៊ុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូបលោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ធានាបាន​នូវ​សុខសន្តិភាព​, ស្ថិរភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ដែល​ជា​លក្ខខណ្ឌ​ចាំបាច់​នៃ​ការធានាបាន​នូវ​ស្ថិរភាព​នៃ​វិនិយោគ​របស់​វិស័យ​ឯកជន ក៏ដូចជា​ភាពជោគជ័យ​របស់​ក្រុមហ៊ុន​។ លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​គូសបញ្ជាក់​ពី​ការកើនឡើង​គួរឱ្យ​កត់សម្គាល់​នៃ​ចំនួន​អ្នកធ្វើ​ដំណើរ​តាម​យន្តហោះ ដែល​ក្នុង​រយៈពេល ៣០​ឆ្នាំ មកនេះ ចំនួន​អ្នកធ្វើដំណើរ​មាន​ការកើនឡើង​ប្រមាណ​ជា ៤០​ដង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​១៩៩៥​។ លើសពីនេះ​, លោក​ប្រធាន​ក្រុមហ៊ុន​បាន​ជម្រាប​ជូន​ដោយ​សង្ខេប​អំពី​ដំណើរការ និង​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុងតែ​មមាញឹក​ដើម្បី​ត្រៀមលក្ខណៈ ខណៈពេលដែល​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់ៗ​ខាងមុខ​។ ក្រៅ​ពី​វិស័យ​អាកាសចរ​, លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បន្ថែមទៀតថា ក្រុមហ៊ុន​ក៏​មាន​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​ផ្សេងៗ​ទៀត ដូចជា វិស័យ​ថាមពល​ស្អាត និង​ទឹក​ស្អាត នៅ​កម្ពុជា ដែល​ក្រុមហ៊ុន​រំពឹងថា​នឹង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ដែល​ជា​ការវិនិយោគ ឈ្នះ ឈ្នះ រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​។​

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្តែង​ក្តីរីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុន VINCI Airports នៅ​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង ជាពិសេស​, ការរួមចំណែក​ដល់​ការជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ មក​កម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ខួប​ទី​៣០ នៃ​ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន​VINCI និង​កម្ពុជា​(១៩៩៥-២០២៥)​។ សម្ដេច​បវរ​ធិបតី​បាន​គូស​រំលេច​ពី​គោលនយោបាយ និង​យុទ្ធសាស្ត្រ​គន្លឹះ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការទាក់ទាញ​ការវិនិយោគ​បរទេស តាមរយៈ​ការដាក់ចេញ​នូវ​ការលើកទឹកចិត្ត​នានា ដល់​វិនិយោគិន ។ សម្រាប់​វិស័យ​អាកាសចរ​, រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​បើកចំហ​ជើងមេឃ​, ភ្ជាប់​ទំនាក់ទំនង​ជាមួយ​បណ្ដា​ប្រទេស​លើ​សកលលោក ដែល​បច្ចុប្បន្ន​នេះ ជើងហោះហើរ​ត្រង់​ពី​កម្ពុជា​ទៅកាន់​បណ្ដា​ប្រទេស​ជាច្រើន​ត្រូវបាន​ត​ភ្ជាប់ និង​កំពុង​ពង្រីក​ការតភ្ជាប់​ជើងហោះហើរ​បន្ថែមទៀត ស្របពេល​នឹង​កំណើន​នៃ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ។ ជាក់ស្ដែង​, កម្ពុជា​បាន​ចុះហត្ថលេខា​លើ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​បន្ថែម​ជាមួយ​ប្រទេស​មួយចំនួន ដូចជា​ឥណ្ឌា និង​កំពុង​ពង្រីក​ជើងហោះហើរ​ត្រង់​បន្ថែម​ទៀត​ទៅ​កាន់​បណ្ដា​ប្រទេស​មជ្ឈិមបូព៌ា ដែល​ការរីកចម្រើន​នៃ​ការហោះហើរ​ត្រង់នេះ នឹង​ជួយ​កាត់បន្ថយ​ដល់​ការចំណាយ និង​ពេលវេលា លើ​ការធ្វើដំណើរ និង​ទាក់ទាញ​អ្នកធ្វើ​ដំណើរ​ជា​ធុរកិច្ច និង ជា​អ្នកទេសចរ មក​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​។ ចំពោះ​បំណង​នៃ​ការពង្រីក​ការវិនិយោគ​បន្ថែម​លើ​វិស័យ​ផ្សេងៗ​របស់​ក្រុមហ៊ុន​, សម្ដេច​បវរ​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ទំនាក់ទំនង​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ហើយ​សម្ដេច​បវរ​ធិបតី បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច ក្នុង ការគាំទ្រ និង​តែងតែ​យកចិត្តទុកដាក់​ចំពោះ​ភាព​ជោគជ័យ​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com