ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលពត៌មានពីភាគីថៃនៅខេត្តស្រះកែវ ពាក់ព័ន្ធនឹងការស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷
១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទ ឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្ម របស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ។
២. កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមធ្វើការបិទ-បើកច្រកព្រំដែនជាឯកតោភាគីនោះទេ។ កងទ័ពថៃបានចាប់ផ្តើមធ្វើការបិទច្រកព្រំដែន កែសម្រួលម៉ោងបិទ-បើក និងកំណត់លក្ខណ្ឌកម្រិតការធ្វើដំណើរចេញ-ចូល របស់ប្រជាពលរដ្ឋជាឯកតោភាគី ចាប់តាំងពីថ្ងៃទី ៧ មិថុនា ២០២៥។ មិនតែប៉ុណ្ណោះ កងទ័ពថៃបានបន្តធ្វើការកែប្រែម៉ោងបិទ-បើកជាឯកតោភាគី នៅតាមបណ្តាច្រកព្រំដែនមួយចំនួន រហូតដល់ថ្ងៃទី ២៤ មិថុនា ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ។
៣. ភាពមិនច្បាស់លាស់ និងការប្រែក្រឡាស់ភ្លាមៗមិនពិតប្រាកដ នៃជំហរនយោបាយរបស់រាជរដ្ឋាភិបាលថៃ រួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញ និងការអនុវត្តជាក់ស្ដែងនៅលើដីដោយកងទ័ពថៃ បានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ ពិតប្រាកដនិងយូរអង្វែង។
៤. ដូចដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថា ដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះ គឺងាយស្រួលដោះស្រាយទេ បើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី ៧ មិថុនាកន្លងទៅនេះ ធ្វើការបើកច្រកព្រំដែនអោយដូចស្ថានភាពដើមជាឯកតោភាគីវិញនោះ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ កម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ ៥ម៉ោងក្រោយពីនោះ។
និយាយឱ្យខ្លី គឺកូនសោរស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយ។
ហេតុដូច្នេះ ចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាជនថៃ ដែលមានបំណងចង់អោយមានការបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញនោះ មិនចាំបាច់ស្នើមកកម្ពុជានោះទេ។ សូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃ (មិនថាជាកងទ័ពឬអ្នកណានោះទេ) ឱ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតាគីទៀតនោះ គឺជាការស្រេច។ អ្វីៗនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយ។
On the morning of 29 June 2025, Cambodian authorities received information about Thai requests in Sa Kaeo province for the re-opening of certain Cambodia-Thailand border crossings to allow the passage of goods-carrying trucks in order to reduce the impact on people’s livelihood.
I would like to inform the people of both countries as follows:
1. Cambodia fully understands the difficulties faced by both Cambodian and Thai people, resulted from any closure of border crossings. This is the reason why since the incident at MOM BEI area took place in late May 2025, Cambodia had never initiated border closure measures as we did not intend to create negative effects on cross-border travel or trade between both Cambodian and Thai people.
2. Cambodia did not initiate unilateral border closure and control measures. The Thai army UNILATERALLY began to close border crossings, made changes to border openning-closing hours, and imposed conditions to restrict movement of goods and people since 7 June 2025. Furthermore, the Thai military has continued to unilaterally change operational hours at certain border crossings until 24 June 2025, when the Royal Thai Government announced unilateral closures of all crossings for security reasons.
3. Ambiguity, sudden changes, and uncertainty in the political stance of the Royal Thai Government, together with inconsistencies between policy guidelines issued by Thai political leadership and actual implementations on the ground by the Thai military, have been obstacles to finding a certain, genuine, and lasting solution.
4. As I have repeatedly stated, the border closure issue can easily be resolved if the Thai side, who initiated the unilateral border closure on 7 June 2025, would unilaterally reopen border crossings to its original status and clearly assure that no unilateral closure would be done again. The reopening of border crossings from Cambodian side will follow, no more than five hours afterwards. In short, the key to resolving this border closure issue is in Thai hands.
For these reasons, any Thai authority and people seeking to request the reopening of the Cambodia-Thailand border crossings do not need to ask Cambodia, but do direct the request to individuals who hold real power in Thailand, whether the Thai military or anyone else, to reopen the border crossings to normalcy before 7 June 2025 and provide assurance that no unilateral border crossing is to be implemented again. Then, the situation will return to normalcy as before.