ទាន់ហេតុការណ៍
សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​» - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា​អាជ្ញាធរ​ថៃ និង​ប្រជាជន​ថៃ​ដែល​មាន​បំណង​ចង់ឱ្យ​មាន​ការបើក​ច្រក​ព្រំដែន​កម្ពុជា ថៃ ឡើង​វិញ​មិន​ចាំបាច់​ស្នើ​មក​កម្ពុជា​ទេ ប៉ុន្ដែ​ត្រូវ​ស្នើ​ទៅ​អ្នកមានអំណាច​ពិតប្រាកដ​នៅ​ប្រទេស​ថៃ​ - សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព
0

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​»

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៖ «​ចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​»

ខេត្តតាកែវ ៖ ព្រឹក​ថ្ងៃ​អង្គារ ទី​១ កក្កដា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម “​ទិវា​មច្ឆជាតិ​លើក​ទី​២០” នៅ​បឹង​ទន្លេ​បាទី ស្រុក​បាទី ខេត្តតាកែវ ។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី “​ទិវា​មច្ឆជាតិ លើក​ទី​២០” នៅ​បឹង​ទន្លេ​បាទី ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​១ ខែកក្កដា ឆ្នាំ​២០២៥ ថា​ត្រី​នៅ​ក្នុង​ទន្លេ និង​បឹង បើ​បាន​ផល គឺ​សម្រាប់​ទាំងអស់គ្នា​, ការកើនឡើង នៃ បរិមាណ​ត្រី ដែល​កើត​ពី​ការចូលរួម​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ​ខុសច្បាប់ ក៏​បាន​ធានា ការផ្គត់ផ្គង់ និង​តម្លៃ​ក្នុង​ការបំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ និង​សន្តិសុខ​ស្បៀង​។ លទ្ធផល​នេះ គឺ​កើត​ពី​ការប្រើប្រាស់​កម្លាំង​សរុប ដែល​ជា​ការចូលរួម​ពី​គ្រប់​កងកម្លាំង និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ហើយ​អ្វី​ដែល​យើង​សប្បាយរីករាយ គឺ​បរិមាណ​ត្រី​មាន​ការកើនឡើង លក់​មិន​អស់ និង រក្សា​បាន​តម្លៃ សមរម្យ​។​

​ជាមួយនឹង​សមិទ្ធផល​វិជ្ជមាន​នេះ​, សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ច្បាស់​ថា កម្ពុជា ក្លាយជា​ប្រទេស​ដែល​ធានាបាន​នូវ​សន្តិសុខ​ស្បៀង គឺ​ដោយសារ​កត្តា​២ គឺ​៖ សន្តិភាព និង​គោល នយោបាយ​។ ជាក់ស្តែង​, ពីមុន​កម្ពុជា​ធ្លាប់​ជា​អ្នក​ធានា​ក្នុង​ការផលិត និង​ផ្គត់ផ្គង់​ស្បៀង ក៏​ប្រែ​ក្លាយទៅជា​ប្រទេស​នាំចូល​ផលិតផល​ស្បៀង​ពី​ខាងក្រៅ ក្នុង​ពេល​ប្រទេស​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​, តែ បច្ចុប្បន្ន​, រាជរដ្ឋាភិបាល​បានប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​ធានាបាន​នូវ​ការផ្គត់ផ្គង់​ស្បៀង និង នាំចេញ ដែល​ចូលរួម​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ចជាតិ​។ ជារួម​, សមិទ្ធផល​នៃ​កត្តា​សន្តិភាព បានប្រែក្លាយ​កម្ពុជា ទៅ​ជា​ប្រទេស​ដែល​ធានាបាន​នូវ​សន្តិសុខ​ស្បៀង សម្រាប់​ប្រជាជន​ប្រើប្រាស់​ផង និង សម្រាប់​នាំចេញ​ផង ដែល​ការណ៍​នេះ រួមចំណែក ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ជាមួយនេះ​, កត្តា​គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ហើយ បានធ្វើ និង​បន្ត​ធ្វើ​យ៉ាងសកម្ម រួមមាន​ដូចជា​៖ ដី​កសិកម្ម​មិន​យកពន្ធ​, សម្ភារៈ​បម្រើការ​ផ្នែក​សិកម្ម​មិន​យកពន្ធ​, ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​វិស័យ​កសិកម្ម​, ប្រព័ន្ធធារាសាស្ត្រ​, អន្តរាគមន៍​ភ្លាមៗ​ក្នុងករណី​មាន​តម្រូវការ និង​ពង្រីក និង​បង្កើត​ទីផ្សារ​បន្ថែម​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​, សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ការដាក់ចេញ​គោលនយោបាយ​ត្រឹមត្រូវ គឺ​បាន​ធ្វើឱ្យ​យើង​ម្ចាស់ការ តាមរយៈ​ការពង្រឹង ការអប់រំ​, វិស័យ​សុខាភិបាល​, ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​, បច្ចេកវិទ្យា អ៊ិន​ធើ​ណែ​ត បាន​ធ្វើឱ្យ​កម្ពុជា អាច​តទល់​បាន​ដោយ​ងាយស្រួល សម្រាប់​ការព្យាយាម​គំរាម​គំហែង​មក​កម្ពុជា ទាំង​ផ្នែក​នយោបាយ​, យោធា និង​សេដ្ឋកិច្ច​។ កម្ពុជា​បាន​ប្រែក្លាយ​កន្លែង​ដែល​ធ្លាប់​ជា​កន្លែង​គ្រាប់ផ្លោង ឱ្យ​ក្លាយជា​កន្លែង​ធ្វើ​កសិកម្ម​, ក្នុងន័យនេះ​, សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​ឱ្យ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល ធ្វើការ អភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម​នៅ​ទិស​ខាងលិច ដើម្បី​ធានា​ដល់​ការងារ និង​ផលិត ហើយ​លើក កម្ពស់​ផលិតផល​ក្នុងស្រុក​, ព្រម​ជាមួយគ្នានេះ​, យើង​នឹង​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​។ ដូចនេះ​, កម្ពុជា​យើង​នឹង​ត្រូវ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ដៃគូ​សហប្រតិបត្តិការ ដោយ​មិន​ពឹង​ដង្ហើម​គេ​ដក ហើយ​ត្រូវ​ធានា​ដល់​ដៃគូ​ដែល​ជា​ការធានា​សន្តិសុខ​នៃ​ការផលិត និង​ទីផ្សារ​។​

​សូមបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​កំណត់​យក ថ្ងៃទី​១ ខែកក្កដា ជា​ទិវា​មច្ឆជាតិ ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ឱ្យ​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ចូលរួម​ការពារ និង​អភិរក្ស​ធនធាន​ជលផល ធម្មជាតិ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ដើម្បី​ធានា​ការគ្រប់គ្រង​ធនធាន​ជលផល រាជរដ្ឋាភិបាល​បាន​រៀបចំ​ឱ្យមាន​ច្បាប់​ស្តីពី​ជលផល ដែល​នឹង​ក្លាយជា​ឧបករណ៍​គតិយុត្តិ​ថ្មី ស្រប​នឹង​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សេដ្ឋកិច្ច សង្គម និង​នយោបាយ​នៅ​កម្ពុជា ក្នុង​ការពង្រឹង​ការគ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​ទៀត​។​

​ការកំណត់​ឱ្យ​មាន​រដូវ​បិទ​នេសាទ​ទឹកសាប ចាប់ពី​ដើម​ខែ​មិថុនា ដល់​ចុង​ខែ​តុលា គឺ​ដើម្បី​ទុកពេល​ឱ្យ​ត្រី​ពង​កូន បន្ត​ពូជ និង​រីកលូតលាស់​ធំធាត់​នៅ​រដូវ​ទឹក​ដំឡើង ដែល​នឹង​ផ្តល់​ជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ និង​ជា​ប្រភព​អាហារ​ចម្បង​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​។​

​មុន​នឹង​បញ្ចប់​, សម្តេច​បវរ​ធិបតី​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​របស់​កម្ពុជា​អំពី ករណី បិទ ឬ​បើក​ព្រំដែន​កម្ពុជា​-​ថៃ គឺ​កូនសោ​អាស្រ័យ​លើ​ភាគី​ថៃ​ប៉ុណ្ណោះ​, ព្រោះ​ថៃ​ជា​អ្នកបង្កើត​នូវ​បញ្ហា​នេះ ដោយ​បាន​សម្រេច​ឱ្យមាន​ការបិទ ឬ​ការបើក​ដោយ​ខ្លួនឯង ជា​ឯកតោភាគី គិត​ចាប់ពី​ថ្ងៃ​៧ ខែមិថុនា កន្លង ទៅ ដោយ​មិន​ត្រូវ​ម្តង​បិទ ឬ ម្តង​បើក ដោយ​គ្មាន​គោល​ជំហ​ច្បាស់លាស់ និង​ចេតនា​ត្រឹមត្រូវ​។ ចំពោះ​កម្ពុជា គឺ រក្សា​គោលជំហរ​យ៉ាងច្បាស់ និង យ៉ាង​សាមញ្ញ ដោយ​ថៃ​ជា​អ្នកដោះស្រាយ ចាក់សោរ​ដោយ​ប្រកាស​បើក ឱ្យ​ដូចដើម​វិញ​គ្រប់​ច្រកព្រំដែន និង​សន្យា​មិន​ឱ្យ​កើតមានឡើង​ជា​ថ្មី ពិសេស​នឹង​មិន​មានកា​រ​បិទ ឬ​បើក​ច្រក​ដោយ​ឯកតោភាគី​ដូច​មុន​ជាថ្មី ដើម្បី​ធានា​ដល់​និរន្ត​ភាព​នៃ ការ ធ្វើ​ទំនាក់ទំនង ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​, បម្រើ​ផលប្រយោជន៍​ប្រជាជន​ទាំង​ពីរ​។ កម្ពុជា នឹង​ពិនិត្យ​បើក​ដំណើរការ​ឡើងវិញ​ទាំងអស់​យ៉ាងយូរ​ត្រឹម​រយៈពេល ៥ ម៉ោង​។ អ្វី​ដែល​កម្ពុជា​ធ្វើ គឺ​ដើម្បី​តែ​ការពារ​សេចក្តីថ្លៃថ្នូរ​, កិត្តិយស​, ភាពត្រឹមត្រូវ​, ការពារ​បូរណភាព​ទឹកដី និង​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ខ្មែ​រ​, ពោល​គឺ កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ការ​ជ្រើស​យក​ច្បាប់​អន្តរជាតិ និង​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com