ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ា​ណា​

រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ទទួលបាន​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ា​ណា​

(​ភ្នំពេញ​)៖ ឯកឧត្តម ឌី វីជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ចាត់​អោយ​ឯកឧត្តម ឆា​រស៏ វ៉ាន់ និង លោក ជិន ប៊ុនធឿន នាំយក​អំណោយ​មាន​អង្ករ គ្រឿងឧបភោគ​-​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់​ជាច្រើន​មុខ យកទៅ​ប្រគល់ជូន​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រដ្ឋបាល​ខណ្ឌ​ក្នុងការ​ចែក​ជូន​បងប្អូន​កងកំលាំង​ប្រចាំការ​ក្នុង​ភូមិសាស្ត្រ​របស់​ខណ្ឌ​ច្បារអំពៅ នៅ​ព្រឹក​ថ្ងៃទី ០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។

ឯកឧត្តម ឆា​រស៏ វ៉ាន់ បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី​ឯកឧត្តម ឌី វីជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ជូន​ដល់​ថ្នាក់ដឹកនាំ​ខណ្ឌ ដែល​បាន​រៀបចំ​កងកំលាំង​ឯកភាព​របស់​ខណ្ឌ​ឈរ​តាម​គោលដៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន គោរព​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​មិនអោយ​មាន​ការរីក​រាល​ដាល​បន្ត​នូវ​ជំងឺ​កូវី​ដ​-១៩​ដ៏​កាច​សាហាវ​នេះ ។ ព្រោះ​ក្នុង​ដំណាក់កាល​នេះ ប្រទេស​កម្ពុជា​កំពុង​ឆ្លង រីក​រាល ដាល​នៃ​ជំងឺ​កូវី​ដ​-១៩​ចូល​ក្នុង​សហគមន៍ គឺ​តម្រូវឲ្យ​រាជរដ្ឋាភិបាល​មាន​ការ​បិទ​ខ្ទប់​តំបន់​មួយចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​-១៩​។

​អំណោយ​ដែល​ប្រគល់ជូន​រដ្ឋបាល​ខណ្ឌ​នៅពេល​នេះ​រួមមាន​៖
១-​អង្ករ ០២ តោន​
២-​ត្រីខ ១០​កេស ស្មើ ១០០០​កំប៉ុង
៣-​មី ១០​កេស​ធំ ស្មើ ៦០​កេស​តូច
៤-​ភេសជ្ជ​ប៉ូវ​កំលាំង carabao ១០០​កេស​
៥-​ប៊ីចេង ០១​បេ (​មាន ២៥​គី​ឡូ​)
៦-​អំបិល ០១​បេ (​មាន ២៥​គី​ឡូ​)
៧-​ទឹកត្រី ១០​យួរ ស្មើ ៦០​ដប​
៨- ទឹក​ស៊ី​អុីវ ១០​យួរ ស្មើ ៦០​ដប​
៩-​ទឹក​សុទ្ធ ARUNA ២០០​កេស​
១០-​អាល់​កុល ១៥០ លីត្រ​
១១-​ម៉ាស់ ០២​កេស​ធំ មាន ១០០​ប្រអប់ ស្មើ ៥០០០​ម៉ាស់​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​បាន​មានប្រសាសន៍ថា ក្នុង​នាម​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រដ្ឋបាល​ខណ្ឌ ទាំងអស់ សូម​គោរព​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ ឯកឧត្តម ឌី វីជ្ជា និង លោកជំទាវ ហ៊ុន ម៉ា​ណា ដែល​តែងតែ​គិតគូរ​ពី​សុខទុក្ខ និង​ការ​នឿយហត់​របស់​កង​កំលាំង ព្រមទាំង​បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​-​បរិភោគ​នៅពេលនេះ​។ សូម​លោក​ទាំង​ពីរ​ទទួលបាន​នូវ សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​ខ្លាំងខ្លា​ប្រាជ្ញា​ឈ្លាសវៃ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​កសាង និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា អោយ​កាន់តែ​រីកចម្រើន ថ្កុំថ្កើនត​ទៅមុខទៀត ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com