ទាន់ហេតុការណ៍
​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​ - ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​៨​នាក់​ជា​បណ្តោះអាសន្ន​ពាក់ព័ន្ធ​អំពើ​ឆបោក​តាម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ - ភាគី​ចិន​រីករាយ​បន្ត​ចាប់ដៃ គាំទ្រ និង​ផ្តល់​កិច្ចសហប្រតិបត្តិការ​ចំពោះ​ប្រតិបត្តិការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការបង្ក្រាប​និង​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា - អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖ ទាហាន​ថៃ​បាន​លើ្មស​ការឯកភាព ដែល​បាន​ចែង​ក្នុង​អនុស្សារណៈ ហើយ​បាន​ធ្វើ​ការដើរ​ល្បាត​ខុស​ពី​តម្រាយ​ផ្លូវ​ចាស់​ - កម្លាំង​ចម្រុះ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះបង្ក្រាប​ទីតាំង​លួចលាក់​បង្កប់​បទល្មើស Online Scams​ចំនួន​ពីរ​ទីតាំង​នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ​ - កិច្ចប្រជុំ​ពិនិត្យ​ការអនុវត្ត​កិច្ចសន្យា​វិនិយោគ​រមណីយដ្ឋាន​ស្ទឹង​ជី​និត​
0

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​

ខេត្តសៀមរាប ៖ នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែកក្កដា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុនី្ន ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថានភាព​រស់នៅ​ជាក់ស្តែង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀស​សឹក​ចំនួន​២.៤០០​គ្រួសារ​ស្មើនឹង​៨.៣៣៥​នាក់​ដែល​កំពុង​ប្រមូលផ្តុំ​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​ចំនួន​៣​ទីតាំង​ស្ថិតក្នុង​ខេត្ត​សៀមរាប​រួមមាន​៖​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ខ្នារ​តេជោ ភូមិ​ខ្នារ ឃុំ​ជន្លាស់​ដៃ ស្រុក​ក្រឡាញ់ ចំនួន ១.០០០ គ្រួសារ​ស្មើនឹង​៣.៨៦៨​នាក់ មណ្ឌល​សុវត្ថិភាព​ស្ថិត​ក្នុង​បរិវេណ​វត្ត​ចារ​ឈូក ភូមិ​ជូន​ស្វា ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ​មាន​ចំនួន​៤០០​គ្រួសារ​ស្មើនឹង​១.២៨៩​នាក់ និង​មណ្ឌល​សុវត្ថិភាព​ស្ថិតក្នុង​បរិវេណ​វត្ត​ជ្រោយ​នាង​បួន ភូមិ​ជ្រោយ​នាង​បួន ឃុំ​ជ្រោយ​នាង​បួន ស្រុក​ស្រីស្នំ ខេត្ត​សៀមរាប​ចំនួន​១.០០០​គ្រួសារ​ស្មើនឹង​៣.១៧៨​នាក់​។

​ក្នុងឱកាស​នៃ​ការអញ្ជើញ​ជួប​សួរសុខទុក្ខ​នេះ លោកជំទាវ​បណ្ឌិត​បាន​សំណេះសំណាល និង​បាន​ផ្តល់​ស្បៀង​អារ​ហា​រ និង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ជូន បងប្អូន​ប្រជាពលរដ្ឋ​ភៀស​សឹក​ទាំង​២.៤០០​គ្រួសារ​នូវ​ថ្នាំពេទ្យ តង់ មុង កន្ទេល អង្រឹង ក្រ​ម៉ា ភួយ ខ្នើយ សាប៊ូ ដែកកេស ព្រមទាំង​ស្បៀងអាហារ មាន​អង្ករ ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ត្រីខកំប៉ុង មី សាច់ក្រក ឆៃ​ប៉ូវ ត្រី​ប្រា​ហើម សៀង​ផ្អែម​ជា​ដើម​ដើម្បី​ផ្គត់ផ្គង់​បងប្អូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់ និង​បរិភោគ​ដែល​អាច​ដោះស្រាយ​ការលំបាក​នៅ​ចំពោះមុខ​មួយ​គ្រា​នេះ​។​

​ផលវិបាក​នៃ​សង្គ្រាម​បាន​បង្ក​មហន្តរាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សោកនាដកម្ម ផ្តាច់​ជីវិត​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ីវិល​ស្លូតត្រង់​។ ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាកចេញ​ពី​ផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ដែល​មិន​អាច​យក​មក​ជាមួយ​បាន​។ ទុក្ខលំបាក​នេះ​ធ្វើឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាងច្បាស់​តម្លៃ​នៃ​សន្តិភាព​។​

​ក្រោម​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​មហា​បវរ​ធិបតី ហ៊ុន​ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ដែល​បាន​ជម្លៀស​ខ្លួន​ចេញពី​តំបន់​ប្រយុទ្ធ​គ្នា​ក្នុងនោះ​មាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​ខេត្ត​ពាក់ព័ន្ធ រៀបចំ​ទួល​សុវត្ថិភាព​ក៏​ដូចជា​ដោះស្រាយ​ទីតាំង​ស្នាក់នៅ ការហូបចុក និង​សុខាភិបាល​ជូន​បងប្អូន​ទាំងអស់​គ្នា​។ ជាមួយគ្នានេះ ក្នុង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ ស្មារតី​ខ្មែរ​តែមួយ មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចូលរួម​បរិច្ចាគ​ទាំង​ថវិកា និង​កញ្ចប់​ស្បៀងអាហារ ថ្នាំពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​នានា​ជាច្រើន​ទៀត​ជួយ​ដល់​កងទ័ព​ជួរមុខ និង​ប្រជាពលរដ្ឋ​ភៀស​សឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com