(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងក្រុមគ្រួសារ បានលិខិតថ្លែងអំណរគុណ សូមគោរពជូន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ដែលត្រូវជាម្តាយក្មេក។
នៅក្នុងលិខិតថ្លែងអំណរគុណបានសរសេរថា «ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ សូមគោរពសម្តែងនូវកតញ្ញូតាធម៌ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ញើសារលិខិតចូមរួមរំលែកទុក្ខដល់ក្រុមគ្រួសារយើងខ្ញុំ ចំពោះមរណភាពរបស់ ឧបាសិកា កាំង ម៉េងហ៊ាង ហៅ សេង ឌី ដែលត្រូវជាម្តាយក្មេក ម្តាយបង្កើត និងជីដូន ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារយើងខ្ញុំ។
សាររំលែកទុក្ខដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់ រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន នូវសមានចិត្តដ៏ប្រពៃខ្ពង់ខ្ពស់ថ្លៃថ្លារបស់សម្តេចបានឡើយ។
យើងខ្ញុំ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្តេច ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះតែនឹងពុទ្ធពរទាំ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចតេជោ មេត្តាទទួលនូវគារវកិច្ច ដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ»៕