ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​
0

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​កំពង់ផែ​ក្រុមហ៊ុន ស៊ូ ជី​ង​

អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ស្ថានភាព​ទីតាំង​កំពង់ផែ​ក្រុមហ៊ុន ស៊ូ ជី​ង​

ខេត្តសៀមរាប ៖ បន្ទាប់ពី​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដកហូត ហើយ​ប្រគល់​ឲ្យ​រដ្ឋបាល​ខេត្ត និង​គ្រឹះស្ថាន​អង្គរ គ្រប់គ្រង​វិញ​នោះ នៅ​ចុង​សប្តាហ៍​ព្រឹក​ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២១​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង តំណាង អយ្យការ​អម​សាលាដំបូង​ខេត្ត , អគ្គនាយក​គ្រឹះស្ថាន​អង្គរ , អាជ្ញាធរ​មូលដ្ឋាន និង​សមាគម​កាណូត ទ្រទ្រង់​ជីវភាព​កំពង់ផែ ស៊ូ ជី​ង បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទីតាំង​កំពង់ផែ​ក្រុមហ៊ុន ស៊ូ ជី​ង ដែល​ស្ថិត​នៅក្នុង​សង្កាត់ ចុង​ឃ្នៀស ក្រុង​សៀមរាប ដើម្បី​គ្រប់គ្រង បណ្ដោះអាសន្ន បន្ទាប់​ពី​រាជរដ្ឋាភិបាល​បាន​សម្រេច​ដក​ហូត ហើយ​ប្រគល់ឲ្យ រដ្ឋបាល​ខេត្ត​សៀមរាប និង​គ្រឹះស្ថាន​អង្គរ ជា​អ្នក​គ្រប់ គ្រង​វិញ​នោះ ។​

​ក្នុងឱកាស​នៃ​ការចុះពិនិត្យ​នេះ ក្រុម​ការងារ​ចម្រុះ បាន​សម្រេច​ដក​ហូត​ទី​តាំង​ទាំងមូល ដោយ​បាន​ធ្វើ​ការបិទ និង ហ៊ុព័​ទ្ធ​ទី តាំង​អគារ​របស់​ក្រុមហ៊ុន​ចំនួន ០២​អគារ គឺ ១. ទីតាំង​ការិយាល័យ​បម្រើ​ការងា​របស់​ក្រុមហ៊ុន និង​២. ទីតាំង​រោង​យានដ្ឋាន​ជួសជុល គ្រឿងចក្រ​របស់​ក្រុមហ៊ុន ព្រមទាំង​មិន​អនុញ្ញាត​ឲ្យមាន​ការចេ​ញ​-​ចូល​ក្នុង​បរិវេណ​ទីតាំង​ដែល​ត្រូវ​បាន​ហ៊ុព័​ទ្ឋ ពិសេស​សន្តិសុខ​ប្រចាំ ការ​របស់​ក្រុមហ៊ុន​ចំនួន ០៦​នាក់ ដែល​នៅ​យាម​ទីតាំង​វិនិយោគ​នេះ ក្រុម​ការងារ​ចម្រុះ​បាន ណែនាំ​ឲ្យធ្វើ​ការចាកចេញ​ពី​ទីតាំង វិនិយោគ ចាប់ពី​ថ្ងៃ​ចុះ​អនុវត្ត​នេះ​តទៅ ព្រោះ​ទីតាំង​នេះ​ត្រូវ​បារ​ជក​ហូត និង​គ្រប់គ្រង​ជា បណ្ដោះអាសន្ន​ដោយ​រដ្ឋបាល​ខេត្ត និង គ្រឹះស្ថាន​អង្គរ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម ទៀ សីហា បាន​ណែនាំ​ដល់​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង រដ្ឋ បាល​ក្រុង​សៀមរាប និង ក្រុមការងារ​ប្រចាំការ​នៅ​ទីតាំង​កំពង់ផែ​ដែល​បាន​ដកហូត​នេះ ត្រូវ​យកចិត្តទុកដាក់ និង ពង្រឹង​លើ​ការរៀបចំ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ​ទូទៅ និង ដោះស្រាយ​បញ្ហា​នានា ដើម្បី​សម្រួល​ដល់ ដំណើរការ​ជា​ប្រក្រតី ជូន ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​នៅក្នុង​ទីតាំង និង សមាគម​កាណូត​ដឹក​ភ្ញៀវ​ឲ្យ​ដំណើរ ការ​ជា ធម្មតា​រហូតដល់​មាន​ការសម្រេច សារជាថ្មី ពី​គណៈកម្មការ​អន្តរក្រសួង ។ ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត បាន ណែនាំ​ដល់​ក្រុម​ការងារ​ចម្រុះ ត្រូវ​ធ្វើការ​ស្រង់ នូវ​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន រួមមាន​អគារ និង គ្រឿងចក្រ​ចាស់ៗ​មួយចំនួន ដើម្បី​ធ្វើការ​ដកហូត និង គ្រប់​គ្រង់​ជា​ណ្ដោះ អាសន្ន ព្រមទាំង​បាន​ជម្រុញ​ឲ្យ​អង្គភាព មន្ទីរជំនាញ​ធ្វើការ​ពិនិត្យ និង រៀបចំ​បណ្តាញ​អគ្គិសនី និង​ប្រព័ន្ធ​ទឹកស្អាត​ឡើងវិញ ដើម្បី​ភ្ជាប់ បណ្តាញ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ និង ប្រកបមុខរបរ ទាំង​នៅក្នុង​ទីតាំង និង នៅ​ជុំវិញ​ទីតាំង​វិនិយោគ​របស់​ក្រុមហ៊ុន ស៊ូ ជី​ង បាន​ប្រើប្រាស់​ជាធម្មតា ។

​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​អនុវត្តន៍​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​២០២១​កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សេចក្តីជូនដំណឹង លេខ ៣៩៦ ស​ជណ​.​ហ​ធ ដោយ​សម្រេច​លុបចោល​នូវ គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀស របស់​ក្រុមហ៊ុន ស៊ូ ជី​ង និង ដកហូត​ទីតាំង វិនិយោគ​ទាំងស្រុង របស់​ក្រុមហ៊ុន​មួយ នេះ ប្រគល់​ឲ្យ​រដ្ឋបាល​ខេត្ត​សៀមរាប និង​គ្រឹះស្ថាន​អង្គរ​គ្រប់គ្រង​ជា​បណ្ដោះអាសន្ន ហើយ​រាល់​ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ នានា នៅ​ទីតាំង​វិនិយោគ​ត្រូវបាន​ចាត់ទុក​ជា​សម្បត្តិ​រដ្ឋ ។

កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែ​សីហា ឆ្នាំ​២០២១​កន្លងទៅនេះ លោក លី សំរិទ្ធ និង លោក ង៉ាន់ ភិរុណ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ច ប្រជុំ​មួយ​របស់​គណៈកម្មការ​ចម្រុះ​ខេត្តសៀមរាប ក្នុង​គោលបំណង រៀបចំ​បង្កើត​យន្តការ​ថ្មី​មួយ ដើម្បី​គ្រប់គ្រង​ប​ណ្តោះ អាសន្ន កំពង់ផែ​បឹង​ទន្លេសាប​ចុង​ឃ្នៀស ហើយ​យន្តការ​ថ្មី​មួយ​ត្រូវបាន​កិច្ចប្រជុំ នេះ ពិភាក្សា​បង្កើតឡើង ដើម្បី​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ឲ្យបាន​ល្អ​ប្រសើរ និង​ផ្តោត​ការយកចិត្ត ឆ្ពោះទៅ​រក​ការតម្កល់​ទុក​ផល ប្រយោជន៍​ជូន​ប្រជា​សហគមន៍ បាន​អាស្រ័យ​ផល​ពី​កិច្ចដំណើរការ​គ្រប់គ្រង​កំពង់ផែ​មួយ​នេះ ដែល​ត្រូវបាន​ចាកចេញ​ពី​ការធ្វើ​អាជីវកម្ម វិនិយោគ​ដោយ វិស័យ​ឯកជន និង​ត្រូវបាន​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋ ។

យន្តការ​គ្រប់គ្រង​បណ្តោះអាសន្ន​កំពង់ផែ​ចុង​ឃ្នៀស នេះ គឺ គ្រប់គ្រង​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការងារ​គ្រប់គ្រង​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​បញ្ជី​សារពើភ័ណ្ឌ និង អតីត​បុគ្គលិក​ក្រុមហ៊ុន ការផ្គត់ផ្គង់​អគ្គីសនី​និង​ទឹក គ្រោង​ការចំណាយ​ផ្សេងៗ និង​ការបង្កើត​លេខាធិកាដ្ឋាន ដើម្បី​ជា​សេនាធិការ​របស់ គណៈកម្មការ​ចម្រុះ ដែល​មាន​ឯកឧត្ដម​អភិបាល​ខេត្ត​ជា​ប្រធាន ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com