ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

កម្ពុជា​ផ្តល់​វ៉ាក់សាំង Sinovac ចំនួន​២០​ម៉ឺន​ដូ​ស​ជូន​ដល់​រដ្ឋាភិបាល​ឡាវ

កម្ពុជា​ផ្តល់​វ៉ាក់សាំង Sinovac ចំនួន​២០​ម៉ឺន​ដូ​ស​ជូន​ដល់​រដ្ឋាភិបាល​ឡាវ

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​វ៉ាក់សាំង​ស៉ីណូ​វ៉ា​ក់​ចំនួន​២០​ម៉ឺន​ដូស ជូន​ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​បង្ការ​ជម្ងឺ​កូវី​ដ​១៩​។​

​ពី​ធី​ប្រគល់​-​ទទួល​វ៉ាក់សាំង​នេះ​បាន​ធ្វើឡើង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ក្នុង​ខេត្ត​ស្ទឹងត្រែង ជាប់​ព្រំដែន​ខេត្ត​ចម្ប៉ា​ស័ក​របស់​ឡាវ ដោយ​មាន​ការចូលរួម​ដោយ ឯកឧត្តម អ៊ុច បូ​រឹទ្ធ រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការបរទេស តំណាង​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ប្រគល់ជូន ឯកឧត្តម​បណ្ឌិត ប៊ុន​ហ្វេ​ង ភូមិ​ម៉ាឡៃ​ស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជា​អនុប្រធាន​គណ​:​ក​ម្មការ ការពារ​គ្រប់គ្រង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ នៃ​ប្រទេស​ឡាវ​។

​ការផ្ដល់​វ៉ាក់សាំង​របស់​កម្ពុជា​ជូន​រដ្ឋាភិបាល​ឡាវ​នៅពេលនេះ គឺជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ចំពោះ​សុខមាលភាព ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​ពីរ​ដែល​រស់​នៅ​ជាប់​ព្រំដែន​ជាមួយ​គ្នា​។

​ការផ្ដល់​វ៉ាក់សាំង​ជូន​រដ្ឋាភិបាល​ឡាវ​នៅពេលនេះ នឹង​សំដៅ​ការលើកកម្ពស់​ផ្នែក​សុខមាលភាព កាន់តែ​ល្អប្រសើរ​ថែម​ទៀត​សម្រាប់​ប្រជាជន​ឡាវ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ក្នុងនាម​ជា​ប្រទេស​ជិតខាង​ភូមិ​ផង​របង​ជាមួយ​គ្នា​។

​កាលពីពេល​កន្លង​ទៅ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​បរិច្ចាគ​បរិក្ខា​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រទេស​មួយចំនួន​ផងដែរ​តាម​លទ្ធភាព​ជាក់ស្ដែង ដូចជា ប្រទេស​មី​យ៉ាន់​ម៉ា ទីម័​រខាង​កើត ឡាវ វៀតណាម និង​ប្រទេស​នេ​ប៉ាល់​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com