ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF)

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF)

នៅ​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​អស្សុជ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត យុង យ៉ុង​ហូ អគ្គនាយក​សហព័ន្ធ​សន្តិភាព​សកល (UPF) និង​ជា​បេសកជន​ពិសេស​របស់​លោកជំទាវ​បណ្ឌិត Hak Ja Han Moon សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​។

​ក្នុងជំនួប​នោះ លោក​បណ្ឌិត យុង យ៉ុង​ហូ បាន​អបអរសាទរ​ចំពោះ​សម្ដេច​តេជោ​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាជន​កម្ពុជា​បាន​ជាង​៩០ ភាគរយ​។ លោក​បាន​មានប្រសាសន៍ថា នេះ​គឺជា​គំរូ​នៃ​ការដឹកនាំ​មិន​សម្រាប់​តែ​ប្រទេស​កូរ៉េ​ទេ គឺ​ពិភពលោក​ទាំងមូល​។ លោក​ក៏​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើរ​សួរសុខទុក្ខ និង​ក្តី​គោរព​ផង​ពី​លោកជំទាវ​បណ្ឌិត Hak Ja Han Moon និង​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ ហ៊ុន សែន ដែល​បាន​សម្រេច​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ក្រោម​ប្រធានបទ សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​ផង នឹង​យល់ព្រម​ធ្វើ​ជា​សហប្រធាន​ផង​។ ក្នុងន័យនេះ បណ្ឌិត យុង យ៉ុង​ហួ បាន​គោរព​ជម្រាបជូន សម្ដេច​តេជោ នូវ​វឌ្ឍនភាព​នៃ​ការរៀបចំ​នៃ​កិច្ចប្រជុំ​កំពូល​នេះ ហើយក៏​បាន​មានប្រសាសន៍ថា សម្ដេច​តេ​ជោមាន​បេះដូង​សន្តិភាព​ក្នុង​ចក្ខុ​របស់​ប្រជាជន​កម្ពុជា និង​ពិភពលោក សម្ដេច​តេជោជា​អ្នកដឹកនាំ​សន្តិភាពស​ក​ល​។ ក្នុងន័យ​នេះ​លោក​បណ្ឌិត​ក៏​បាន​គោរព​ស្នើសុំ​អនុសាសន៍​ណែនាំ​ពី​សម្ដេច​តេជោ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​កិច្ចប្រជុំ​កំពូល​នេះ​ទទួ​លបាន​នូវ​ភាពជោគជ័យ​។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ ចំពោះ​ការ​ពាំនាំ​ផ្ដាំ​សួរសុខទុក្ខ និង​ក្តី​គោរព​ពី​លោកជំទាវ Hak Ja Han Moon​។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ផ្ដល់ជូន​ដល់​បណ្ឌិ​ត យ៉ុង​ហួ នូវ​ទស្សនវិស័យ​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ចប្រជុំ​កំពូល ដែល​កំពុង​តែ​រៀបចំ និង​បាន​ផ្ដល់ជូន​នូវ​គំនិត​ផ្ដួចផ្ដើម​មួយចំនួន សម្រាប់​កិច្ចប្រជុំ​កំពូល​ផង សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​បស់​អង្គការ UPF ក្នុង​ក្របខណ្ឌ​ឥណ្ឌូ​ប៉ាស៊ីហ្វិក និង​ក្នុង​ក្រប​ខណ្ឌ​មេគង្គ​ផង ។

​ជាទី​បញ្ចប់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​សារជាថ្មី និង​បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក ជូន​ដល់​លោកជំទាវ Hak Ja Han Moon ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com