ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នាំយក​ត្រៃ និង​បច្ច័យ​នៃ​អង្គ​កឋិនទាន ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត នៅ​ក្រុង​ស្ទឹងសែន

អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នាំយក​ត្រៃ និង​បច្ច័យ​នៃ​អង្គ​កឋិនទាន ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត នៅ​ក្រុង​ស្ទឹងសែន

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នាំយក​ត្រៃ និង​បច្ច័យ​នៃ​អង្គ​កឋិនទាន​មួយចំនួន ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត ដែល​គង់​ចាំ​ព្រះវស្សា​អស់កាល​ត្រីមាស នៅ​វត្ត​ឥន្ទ្រីយ៍​សំវរៈ ហៅ​វត្ត​កំពង់ធំ និង​វត្ត​ទេព​និមិត្ត ស្ថិតនៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍​លើកឡើង​ថា បុណ្យ​កឋិនទាន គឺជា​ពិធី​បុណ្យ​ក្នុង​ព្រះពុទ្ធសាសនា ដែល​មានចែង​ព្រះ​វិន័យ ហើយ​រយៈកាល​នៃ​ការ​ធ្វើ​បុណ្យ​កឋិនទាន មានតែ ២៩​ថ្ងៃ គត់​គឺ ចាប់ពី​ថ្ងៃ ១​រោច​ខែ​អស្សុជ ដល់ ថ្ងៃ ១៥​កើត ខែ​កត្តិក​។ ការ​ធ្វើ​បុណ្យ​កឋិនទាន​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ការ ធ្វើ​ទាន​ដ៏​ពិសេស​មួយ​ដែល​មាន​ការ​កំណត់​ពេល​វេលា​ដ៏ ច្បាស់លាស់​ពុំមែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​នោះ​ឡើយ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល ២៩ ថ្ងៃនេះ ពុទ្ធបរិស័ទ​អាច​ប្រារព្ធ ពិធីបុណ្យ កឋិនទាន នៅ​ថ្ងៃ​ណាមួយ​ក៏បាន អាស្រ័យទៅលើ​ការរៀបចំ​របស់ វត្ត​អារាម​នីមួយៗ ឬ​ក៏​អាស្រ័យ​ទៅ​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន ។ បើទោះបីជា វត្ត​មួយ​មិន​ត្រូវបាន​អនុញ្ញាតឲ្យ​ធ្វើ​បុណ្យ​កឋិន លើស​ពី​មួយ​ថ្ងៃ​ក៏​ពិតមែន តែ​វត្ត​មួយ​អាច​ទទួលបាន​អង្គ​កឋិនទាន ច្រើន​លើស​ពី​មួយ​បាន តែ​ត្រូវ​ប្រារព្ធ​ឡើង​ជាមួយ​គ្នា ក្នុង​ថ្ងៃ​តែមួយ ។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com