ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

លោក​សៅ វណ្ណ​នី ប្រើ​វិធានការ​ក្ដៅ​ដឹកនាំ​កម្លាំងចំរុះ​ចុះ​ដក់​បង្គោលរបង​ដែល​ជនល្មើស​លួច​បោះ​លើ​ដី​ព្រៃ​រក្សា​ទុក​របស់​រដ្ន​

លោក​សៅ វណ្ណ​នី ប្រើ​វិធានការ​ក្ដៅ​ដឹកនាំ​កម្លាំងចំរុះ​ចុះ​ដក់​បង្គោលរបង​ដែល​ជនល្មើស​លួច​បោះ​លើ​ដី​ព្រៃ​រក្សា​ទុក​របស់​រដ្ន​

កំពង់ធំ ៖ លោក សៅ​វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​នៅ​ព្រឹក​ថ្ងៃ​ទី ១៦ ខែវិច្ឆិការ​ឆ្នាំ​២០២១​បាន​ប្រើ​វិធានការ​ក្ដៅ ដឹកនាំ​កម្លាំងចម្រុះ​រួមមាន​កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ កម្លាំង​សង្កាត់រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ រួម​ជាមួយនឹង​កម្លាំង​អាជ្ញាធរ ប៉ុស្តិ៍ រេ​ត​បូក​និង​កម្លាំង​ពលរដ្ឋ​បាន​ចុះបង្ក្រាប​ដក​បង្គោលរបង​ហ៊ុព័​ទ្ធយក​ដីព្រៃ​រក្សា​ទុក​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន​នៅ​ចំនុច​ក្រោយ​ស្នាក់ការ​ថ្នាល​បណ្ដុះ​កូនឈើ​កែង​បឹង ក្នុង​ភូមិ​បឹង ឃុំ​មាន​រិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ដែល​ជនល្មើស​បាន​លួច​កាប់​រាន​ដីព្រៃ​រក្សា​ទុក​ហើយ​បោះ​របង​ហ៊ុព័​ទ្ធដោយ​លួស​បន្លា​ចំនួន​២​ហិច​តា​យក​ធ្វើជា​កម្មសិទ្ធិ​។​

​ក្នុង​ការចុះ​បង្ក្រាប់​ដក​បង្គោលរបង​ដោយ​មាន​កម្លាំង​ចូលរួម​ចំនួន​៣០​នាក់ ជា​លទ្ធផល ដក​បង្គោលក្រាក់​បាន​ចំនួន​១២៥​ដើម និង​លួស​បន្លា​ប្រវែង​៦៥០​ម៉ែត្រ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស្រី សៀ​ប មេឃុំ​មាន​រិទ្ធ បានអោយដឹង​ថា​ជនល្មើស​បាន​កេណ្ឌ​ពល​រដ្ន​ដែល​ស៊ីឈ្នួល​អោយ​កាប់​រាន​ដីព្រៃ​ខាងលើ​នេះ​ដោយ​ធ្វើ​សកម្មភាព​លួច​កាប់​នៅ​ពេលយប់ លោក​បន្តថា​នៅពេល​ដែល​កាប់​ព្រៃ​លោក​បានឮ​សូរ​សំឡេង​ប្រាវៗ លោក​ក៏​បាន​រាយការណ៍​ទៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​ដើម្បី​អោយ​ចុះមក​អន្តរាគមន៍​ឃាត់​ចាប់ តែ​បែរជា​ជនល្មើស​ទាំង​នោះ​ដឹង​ខ្លួន​រត់​បាត់​ស្រ​ម៉ោល​ធ្វើអោយ​យើង​ចាប់អ​ត់​បាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​ជនល្មើស​បាន​ធ្វើ​របង​ហ៊ុ​ព័ទ្ធលួស​បន្លា​ថែមទៀត ការធ្វើ​របង​នេះ​ក្នុង​រយៈពេល​កន្លះ​ខែ​មុន​តែ​ប៉ុណ្ណោះ​។​

​លោក សៅ វណ្ណ​នី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់​បាន​ផ្ដល់​បទ​សម្ភាស​ថា ដី​ថ្នាល់​បណ្ដុះ​កូន​ឈើ​របស់​រដ្ន​ជា​ថ្នាល់​បណ្ដុះ​កូនឈើ​គ្រប់​គ្រោង​ដោយ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​តាំងពី​ឆ្នាំ​២០០៨​មក​ម្លេះ​ដែល​មាន​ចំនួន​៥​ហិច​តា ត្រូវ​បាន​ជនល្មើស​លួច​កាប់​រាន​អស់​២​ហិច​តា​ទៅហើយ ដូច្នេះ​កម្លាំង​ចំរុះ​របស់​យើង​សំរេច​ចិត្ត​ចុះ​មក​ដក់​បង្គោល​នេះ​ជៀសវាង​ការកាប់​រាន​បន្ដទៀត​។​លោក​សៅ វណ្ណ​នី បាន​បន្ត​ថា​ការ​លួច​ធ្វើ​សកម្មភាព​របស់​ជនខិលខូច បានធ្វើ​សកម្មភាព​នៅ​ពេលយប់​ហើយ​ការ​ធ្វើ​កម្ម​ភាព​នេះ បាន​កេណ្ឌ​ពលរដ្ឋ​មក​លួច​កាប់​ហើយ​ធ្វើ​របង​និង​ដាក់​លួស​បន្លា​ថែម​ទៀត​! ក្នុង​រយៈពេល​ដែល​ជនល្មើស​ធ្វើ​សកម្មភាព​កាប់​រាន​ដី​ព្រៃ​របស់​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​នេះ លោក​បាន​ដាក់​កម្លាំង​ឃ្លាំមើល​ប៉ុន្តែ​មិន​បាន​ជោគជ័យ​ដោយ​សារ​មាន​អ្នករាយការណ៍​អាច​និយាយ​ថា​ជនបង្កប់​ឬ​ក៏​មនុស្ស​រនុកក្នុង​ផ្សំគំនិត​អោយ​លួច​កាប់​ដូច្នេះ​យើង​មាន​គោលការណ៍​ស៊ើបអង្កេត ស្រាវជ្រាវ​រក​មុខ​អោយ​ឃើញ ! មកដ់​ពេលនេះ​យើង​កំណត់​មុខសញ្ញា​ឃើញ​ខ្លះៗ​ហើយ​តទៅ​និង​ចាប់​ជនល្មើស​ទាំង​នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់​។​

​សំណូមពរ ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃ​ឈើ​និង​អង្គការក្រៅរដ្ឋាភិបាល​សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្លាំង​សង្កាត់ កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ និង​វែកមុខ​ជនល្មើស​ទាំងអស់នោះ​មក​ផ្ដន្ទាទោស​តាមច្បាប់​ជា​ធរមាន​! ដូច្នេះ​ការ​សង្ឃឹមទុក​យ៉ាង​មុតមាំ នេះ​ត្រូវបាន​ជម្រុញ​ឲ្យ កម្លាំង​ផ្នែក កម្លាំង​សង្កាត់ រួម​ទាំង​កម្លាំង​សមត្ថកិច្ច អាជ្ញាធរ និង​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ឱ្យ​អនុវត្ត​វិធានការ​ក្ដៅ ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព ដើម្បី​អោយ​ជនល្មើស​រាំង​ចា​ល​៕​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com