ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ ឱ្យបាន​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងករណី​ដែល​មិន​បាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់ ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវច្បាប់

អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ក្រើនរំលឹក​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ដែល​មិន​ទាន់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ត្រូវ​ដាក់​លិខិត​ប្រកាស​ពន្ធ ឱ្យបាន​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្នុងករណី​ដែល​មិន​បាន​បង់ពន្ធ​ទាន់ពេលវេលា​កំណត់ ម្ចាស់​យានយន្ត​នឹង​ត្រូវ​ទទួលទោស​តាម​ផ្លូវច្បាប់

​យោងតាម​សេចក្តីជូនដំណឹង​ស្តីពី ការ​ក្រើនរំលឹក​ការបង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ ប្រចាំឆ្នាំ​២០២១ បានឱ្យដឹងថា ម្ចាស់​យានយន្ត​ដែល​មាន​គម្រោង​ប្រកាស​ពន្ធ​លើយានជំនិះ​របស់​ខ្លួន ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ ប័ណ្ណ​សម្គាល់​យានយន្ត និង​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​យាន​យន្ត ចេញ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ត្រូវ​ទៅ​ប្រកាស​ពន្ធ​នៅ​សាខា​ពន្ធដារ ខេត្ត​-​ខណ្ឌ និង​នៅតាម​ធនាគារ​ជា​ដៃគូ ។​

​ដោយឡែក​យានយន្ដ​ដែល​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ស្ថាន​កុងស៊ុល អង្គការ​អន្តរជាតិ ឬ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ បច្ចេកទេស​របស់​រដ្ឋាភិបា​លបាល ត្រូវ​ស្នើ​សុំ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ទទួលបាន​នូវ​ល​តប​ត្រ​បង់ពន្ធ ដែល​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ ។​

​ចំពោះ​រថយន្ត​របស់​ក្រសួង​-​ស្ថាប័ន ឬ​អង្គភាព​ដែល​ត្រូវ​ទទួល​បាន​ល​តប​ត្រ​ព័ន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជួន និង​យានយន្ត​គ្រប់​ប្រភេទ (​ពន្ធ​ជា​បន្ទុក​របស់​រដ្ឋ​) ឬ​(​បង់​តាម​អាណត្តិ​បើកប្រាក់​) ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ​បញ្ជី​សារពើ​ភណ្ឌ​យានយន្ត​ទ្រព្យសម្បត្តិ​រដ្ឋ (​តារាង​កើនឡើង និង​ថយចុះ​ទ្រព្យសម្បត្តិ​រដ្ឋ​ប្រចាំឆ្នាំ​) ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​

​សេចក្តី​ជួន​ដំណឹង​ខាងលើ បាន​គូសបញ្ជាក់ថា ក្នុងករណី​ខកខាន​មិន​បាន​បង់ពន្ធ ទាន់ពេលវេលា​កំណត់​ខាងលើ​ទេ​ម្ចាស់​យានយន្ត នឹង​ត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ​តាម​ច្បាប់​ស្តីពី​សា​ពើ​ពន្ធ​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com