ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ជំរុញ​មន្ត្រី​ជំនាញ​សាខា​ពន្ធដារ​ខេត្ត​សហការ ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាព​ល​រដ្ឋ​អំពី​តម្លៃ​អចលនទ្រព្យ​គិត​ពន្ធ​ប្រថាប់ត្រា​ចៀសវាង​មាន​ការយល់ច្រលំ​

ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ជំរុញ​មន្ត្រី​ជំនាញ​សាខា​ពន្ធដារ​ខេត្ត​សហការ ជាមួយ​អាជ្ញាធរ​ដែនដី ធ្វើការ​ផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាព​ល​រដ្ឋ​អំពី​តម្លៃ​អចលនទ្រព្យ​គិត​ពន្ធ​ប្រថាប់ត្រា​ចៀសវាង​មាន​ការយល់ច្រលំ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ៖ នា​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ជំរុញ​មន្ត្រី​ជំនាញ​សាខា​ពន្ធដារ​ខេត្តកំពង់ធំ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី សូម​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ​ជូន​ប្រជាព​ល​រដ្ឋ​អំពី​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា ចៀសវាង​មាន​ការយល់ច្រលំ នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ការប្រមូល​ពន្ធ​ប្រថាប់ត្រា​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ជំនាញ​សាខា​ពន្ធដា​ខេត្ត និង​អភិបាល​ក្រុង​ស្រុក ។​

​ជាមួយគ្នានេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍​បន្ថែម​ទៀត​ថា វិស័យ​ការងារ​ពន្ធដារ និង​គយ ពិត​ជា​វិស័យ​ដែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ដែល​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ថវិកាជាតិ​ក្នុង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ទៅមុន​បន្តទៀត ។ ឯកឧត្តម​បន្តទៀតថា ចំពោះ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​នេះ​សូម​មន្ត្រី​ជំនាញ​ពន្ធដារ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ការកំណត់​តម្លៃ និង​កំណត់​តំបន់​ឲ្យ​សមស្រប​ទៅ​នឹង​ភូមិសាស្ត្រ​ទាំង​តំបន់​ទីប្រជុំជន ជា​ពិសេស​តម្លៃ​សេដ្ឋកិច្ច​ដីធ្លី​មាន​លក្ខណៈ​ខុសគ្នា ដើម្បី​ចៀសវាង​នៅ​ពេល​ចុះ​អនុវត្ត​មាន​ការតវ៉ា​ពី​អ្នក​ទទួល​សេវា ហើយ​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​សហការគ្នា​ធ្វើ​កិច្ច​ការងារ​នេះ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ក្នុងនោះ​ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា ចំពោះ​ការងារ​សេសសល់​ត្រូវ​រៀបចំ​ពន្លឿន​ការដោះស្រាយ ពាក់ព័ន្ធ​ពន្ធដារ​និង​សូរិយោដី ជូន​អ្នក​ទទួល​សេវា និង​ជំ​រះ​ចេញពី​ឲ្យអស់​ចំពោះ​ដី​ដែល​បាន​ធ្វើ​ការវិនិយោគ ។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ មាន​គោលបំណង​ពិនិត្យ​ឡើងវិញ​នូវ​ឧបសម្ព័ន្ធ​ស្តីពី​ការបែងចែក​ភូមិសាស្ត្រ​និង​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ដើម្បី​ធ្វើ​ការកែសម្រួល​នូវ​ភាពខ្វះ​ចន្លោះ​ជា​លក្ខណៈ​បច្ចេកទេស​និង​តម្លៃ​ឲ្យស្រប​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​វិស័យ​អ​ច​ន​លស​ទ្រព្យ​ជា​ពិសេស​តម្លៃ​ដីធ្លី​មាន​លក្ខណៈ​ខុសគ្នា​ទាំង​ភូមិសាស្ត្រ និង​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com