ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

រកឃើញ​មេខ្លោង​កាប់​រាន​ទន្ទ្រាន់​ដី​ព្រៃ​នៅ​ចំនុច​អូរ​អន្ទ្រោក​ក្នុង​តំបន់​ព្រៃអង្គ​តែន​ដែន​គ្រប់គ្រង​របស់​បរិស្ថាន​

រកឃើញ​មេខ្លោង​កាប់​រាន​ទន្ទ្រាន់​ដី​ព្រៃ​នៅ​ចំនុច​អូរ​អន្ទ្រោក​ក្នុង​តំបន់​ព្រៃអង្គ​តែន​ដែន​គ្រប់គ្រង​របស់​បរិស្ថាន​

​កំពង់ធំ ៖ រក​ឃើញ​ក្រុម​អ្នក​បំផ្លាញ​ព្រៃ​អង់​តែ​ន​កំពុង​ឆ្លើយ​ដាក់​គ្នា​ពាក់ព័ន្ធ​និង​ការកាប់​រាន​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​វិនាសកម្ម​ដោយសារ​មាន​មេខ្លោង​កេណ្ឌ និង​ជួល​ប្រជា​ពល​រដ្ន​អោយចូល​កាប់​រាន់​ដីព្រៃ​នៅ តំបន់​អូរ​អន្ទ្រោ​កក្នុងព្រៃ​អង់​តែន​ស្ថិតនៅក្នុង​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ដែល​ជា​ដែនដី​គ្រប់​គ្រង់​របស់​មន្ដ្រី​បរិស្ថាន​ខេត្ត​កំពង​ធំ​។​

​យោងតាម​ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ន​បានអោយដឹងថា ការកាប់​រាន់ទន្ទ្រាន់​យក​ដីព្រៃ​នៅ​ចំនុច​ខាងលើ​រាប់សិប​ហិច​តា​នេះ គឺ​ពាក់ព័ន្ធ​និង​បុគ្គល​៤​នាក់ = ឈ្មោះ ចាន់​, ឈ្មោះ អាន​, ឈ្មោះ ហួន​, ឈ្មោះ ម៉ៅ អ្នក​ទាំង​៤​មាន​ដី​ព្រៃ​សរុប​១០​ហិច​តា និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត​កំពុង​ស្រាវជ្រាវ​! អ្នក​មាន​ឈ្មោះ​ខាងលើ​បាន​ជួល​ពល​រដ្ន​ចូល​ទៅ​កាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ចំនុច​ខាងលើ​យ៉ាង​វិនាស​សកម្ម ។​

​ពាក់ព័ន្ធ​និង​ការកាប់​រាន​ដីព្រៃ​ខាងលើនេះ អ្នក​ស៊ីឈ្នួល​កាប់​រាន​ព្រៃ ម្នាក់​ឈ្មោះ ក្អូន បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៏មាន​ថា លោក​បាន​ស៊ីឈ្នួល​កាប់​ព្រៃ អោយ លោក ចាន់ ក្នុង​១​ថ្ងៃ​៣​ម៉ឺន​រៀល លោក​បាន​បន្ដទៀតថា​អ្នក​ទាំង​៤​នាក់​ខាងលើ​នេះ​សុទ្ធតែ​ជា​បងប្អូន​កូនក្មួយ សាច់ញាតិ​របស់​លោក (​ចាន់​)​ទាំងអស់​។ តែ​ប្រភព​ច្បាស់​ការ​មួយទៀត​បាន​អោយដឹងថា​អ្នក​ស៊ីឈ្នួល​កាប់​ព្រៃ​ក្នុង​១​ហិច​តា ១​លាន​រៀល ដោយ​ប្រើរ​ណា​យន្ដ និង​កា​បិត ពូថៅ​។​

​ចំណែក លោក ចាន់ បាន​ប្រាប់​អ្នក​សារព័ត៏មាន​តាម​ទូស័​ព្ទ​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​ទេ លោក​ពុំ​ដែល​កាប់​ព្រៃ​ឬ​មាន​ដី​នៅ​ទីនោះ​ទេ​! ប៉ុន្ដែរ​លោក​បាន​ធ្លូ​យ​មាត់​ថា ឈ្មោះ តាន់ ឈ្មោះ សាន ឈ្មោះ ក្អូន ជា​អ្នក​កាប់​ព្រៃ​និង​ឈ្មោះ ម៉ៅ បាន​កាប់​យក​ដី​ព្រៃ​របស់​លោក​។

​លោក ម៉ុល វណ្ណា នាយរង​សង្កាត់​រដ្ន​បាល​ព្រៃឈើ​ក្រ​យា ជា​មន្ដ្រី​អនុវត្តន៍​គម្រោង​រ៉េត​បូក (​កិច្ចសហប្រតិបត្តិការ​កម្ពុជា​កូរ៉េ )​បានអោយដឹងថា លោក​បាន​ដាក់​កម្លាំង​ច្រើនសារ​ហើយ​ចេះតែ​បែកការ​ដោយសារ​មាន​អ្នក​ចាំ​មើល​ផ្លូវ តែ​ទោះ​យ៉ាងណា​ក៏​លោក​បាន​ស៊ី​ប​ដឹងថា​មាន​មេខ្លោង​៤​នាក់​ដែល​ជា​ម្ចាស់​ដី​នៅ​ក្បែរ​នោះ​។​

​លោក លី ស្រេង នាយក​ដែនជម្រកសត្វព្រៃ​បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​បាន​ចាប់ខ្លួន​អ្នក​កាប់​រាន​ព្រៃ​បាន​៤​នាក់​ហើយ តែ​នៅ​ឡើយ​មេខ្លោង​នៅ​ពីក្រោយ​ខ្នង​មិនទាន់​ចាប់បាន​។​

​ប្រជា​ពល​រដ្ន រួមទាំង​អ្នក​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ និង​អង្គការក្រៅរដ្ឋាភិបាល ស្នើរ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួង​បរិស្ថាន និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាពិសេស អាជ្ញាធរ​ខេត្ត​កំពង់ធំ ចុះ​ស៊ី​ប​អង្គេត​រឿង​ខាងលើ​នេះ​អោយបាន​ដិតដល់ និង​អនុវត្តន៍​ច្បាប់​អោយ​មាន​ប្រសិទ្ធិភាព ជៀសវាង​ការកាប់​រាន​ទន្ទ្រាន់​ដី​ព្រៃ​តទៅទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com