ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាលខេត្ត​កំពង់ចាម​៖ គ្រូបង្រៀន​ជា​ឪពុក​ម្តាយ​ទី​២ និង​ជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​

អភិបាលខេត្ត​កំពង់ចាម​៖ គ្រូបង្រៀន​ជា​ឪពុក​ម្តាយ​ទី​២ និង​ជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​

(​ខេត្ត​កំពង់ចាម​)៖ ក្នុង​ពិធី​បើក​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២១-២០២២ និង​ទិវា​ដឹងគុណ​គ្រូបង្រៀន នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​ឆ្នាំ​២០២២​នេះ នៅ​វិទ្យាល័យ​សីហនុ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា​គ្រូបង្រៀន​ជា​ឪពុក​ម្តាយ​ទី​២ និង​ជា​អ្នក​សម្រួច​អនាគត​របស់​សិស្ស​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងបន្តថា ការអប់រំ និង​ការកសាង​ធនធាន​មនុស្ស​ត្រូវតែ​ឆ្លងកាត់​ការបណ្ដុះបណ្តាល​ក្នុង​សាលារៀន​ដែល​មាន​គ្រូបង្រៀន​ជា​ឪពុក​ម្តាយ​ទី​២​។ ប៉ុន្តែ​ក៏​ត្រូវមាន​កិច្ច​សហការ​ពី​មាតាបិតា​អាណាព្យាបាល​ចាស់ព្រឹទ្ធាចារ្យ និង​មហាជន​ទូទៅ​ក្នុង​សង្គម​គ្រួសារ​និង​សង្គមជាតិ​ទាំងមូល​ផង​ដែរ​។ គ្រួសារ​ត្រូវតែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការពង្រឹង​កោសិកា​សង្គម និង​តម្រែតម្រង់​មាតាបិតា​អាណាព្យាបាល​ចាស់​ព្រឹទ្ធាចារ្យ​និង​មហាជន​ទូទៅ​ក្នុង​សង្គម​គ្រួសារ​និង​សង្គម​ជាតិ​ទៅ​សិស្ស​និស្សិត​ឱ្យ​ដើរ​ទៅ​តាមផ្លូវ​ត្រូវ​។​

​ជាមួយគ្នា​នេះ​យើង​ក៏​ត្រូវ​ទទួលស្គាល់​ផង​ដែរ​ថា​ការអប់រំ​មិនបាន​ដិត​ដល់​ឬ​ការបែកបាក់​ក្នុង​គ្រួសារ​ក៏​ជា​ប្រភព​ដែល​បង្កើត​ឱ្យ​មាន​ការប្រព្រឹត្ត​នូវ​ឧក្រិដ្ឋកម្ម និង​អំពើ​អបាយមុខ​ផ្សេងៗ​។

​ដូច្នេះ​មាតាបិតា​អាណាព្យាបាល​សិស្ស​ត្រូវ​ជួយ​គ្រប់គ្រង​អប់រំ​កូនចៅ​ឱ្យ​ពួកគេ​ស្ថិតនៅ​ក្នុង​សាលារៀន​ស្ថិត​ក្នុង​លំនៅដ្ឋាន​ស្ថិត​ក្នុង​រង្វង់​នៃ​ការកម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ​មិត្ត​ភ័ក្រត្រឹមត្រូវ​ដើម្បី​កុំឱ្យ​ពួកគេ​ស្ថិត​នៅ​ក្នុង​ក្រុម​ក្មេង​ទំនើង​ដើរ មិន​ចូល​ផ្ទះ​មិន ចូល​សាលារៀន​ហើយ​បង្ក​បញ្ហា​នៅតាម​ទីធ្លា​សាធារណៈ​ឬ​សាលារៀន​ជាដើម​។​

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា​ប្រការ​ខាងលើ​នេះ​ជា​កង្វល់​រួម​របស់​គ្រួសារ​របស់​រាជរដ្ឋាភិបាល​និង​របស់​សង្គមជាតិ​ទាំងមូល​យើង​ចាំបាច់​ត្រូវ​រួមគ្នា​ដើម្បី​ទប់ស្កាត់​និង​លុបបំបាត់​តាម​វិធានការ​ដែលមាន​រួចមកហើយ​គឺ​ទំនាក់ទំនង​រវាង​សាលារៀន​គ្រួសារ​និង​សង្គមជាតិ​។​
​ទន្ទឹម​នេះ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការរួមចំណែក​ជំរុញ​កុលបុត្រ​កុលធីតា​របស់ខ្លួន​ឱ្យ​ខិតខំ​ប្រឹងប្រែង​ព្យាយាម​រៀនសូត្រ​ដើម្បី​ជួយ​ពង្រឹង​ឱ្យ​កូន​-​ចៅ​ខ្លួន​មាន​ការទទួលខុសត្រូវ​លើ​ខ្លួនឯង​មាន​សីលធម៌​និង​អាកប្បកិរិយា​ថ្លៃថ្នូ​រហើយ​អាច​ក្លាយ​ខ្លួន​ជា “​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​” ដែល​មាន​ចំណេះដឹង​យ៉ាង​ទូលំទូលាយ និង​មាន​ការអភិវឌ្ឍ​វិជ្ជាជីវៈ ជា​មូលដ្ឋាន​សំខាន់​បំផុត​សម្រាប់​ឈានទៅរក​ការបំពេញ​បន្ថែម​នូវ​ជំនាញ​ជាន់ខ្ពស់​នានា​បន្ថែមទៀត ដើម្បី​អនាគត​រុងរឿង​របស់​ពួកគេ​សង្គម​គ្រួសារ​និង​ជាតិ​ទាំងមូល​ផង​ដែរ​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com