ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

រដ្ឋបាល​ខេត្ត​កំពង់ចាម និង USAID កំពុង​បន្ត​សហការ​សកម្មភាព​ការងារ ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាជន​

រដ្ឋបាល​ខេត្ត​កំពង់ចាម និង USAID កំពុង​បន្ត​សហការ​សកម្មភាព​ការងារ ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាជន​

(​ខេត្ត​កំពង់ចាម​)៖ ក្នុង​កិច្ច​ពិភាក្សា​រវាង​អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​ជាមួយនឹង​លោក​ស្រី ណែន​ស៉ី អ៉ី​សលីក​នាយិកា​បេសកកម្ម USAID ភាគី​ទាំងពីរ​បាន​គូសបញ្ជាក់​ពី​គោលបំណង ដើម្បី​បន្ត​សហការ​គ្នា​លើ​សកម្មភាព​ការងារ ដើម្បី​លើកកម្ពស់​គុណភាព​រស់​នៅ​របស់​ប្រជាជន​។​

​ក្នុង​ជំនួប​ដែល​បាន​ធ្វើឡើង នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២២ នៅ​សាលា​ខេត្តកំពង់ចាម លោក ឈិន រី​ឆាត ប្រធានការិយាល័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ចីរភាព​របស់​អង្គការ USAID បានបញ្ជាក់​ថា កម្មវិធី USAID ធ្វើ​យ៉ាងណា​ដើម្បី​ពង្រឹង​ជីវភាព​របស់​កសិករ​នៅក្នុង​ខេត្ត​កំពង់ចាម ពោល​គឺ​ផ្សារភ្ជាប់ គាំទ្រ​ជួយ​ទៅ​ដល់​កសិករ ដាំ​ស្វាយចន្ទី ជួយ​ផ្សារភ្ជាប់​ពួកគាត់​ទៅ​កាន់​ទីផ្សារ គាត់​ដូច​ជា​ជួយ​ខាង​ផ្នែក​បច្ចេកទេស ដើម្បី​បង្កើន​តម្លៃ​ឲ្យ​ពួក​គាត់​ទទួល​ផល​ចំណេ​ញ​បាន​ច្រើន​។ ជាពិសេស USAID មាន​បំណង​ជួយ សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយ នៅ​ស្រុក​ស្ទឹងត្រង់ ឱ្យមាន​ការរីកចម្រើន ពោល​គឺ​គាត់​អាច​ជា​អ្នក​នាំចេញ​ដ៏​ខ្លាំង​មួយ ទៅកាន់​ប្រទេស​មួយចំនួន ពិសេស​សហរដ្ឋអាមេរិក​។​

​លោក ឈិន រី​ឆាត បន្តថា ជាងនេះទៅទៀត ការិយាល័យ​របស់​លោក​កំពុង បង្កើត​ឧទ្យាន​បច្ចេកវិជ្ជា​កសិកម្ម ដែល​មាន​ទីតាំង​នៅក្នុង​ស្រុក​ចំការលើ ក្នុង​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​កសិកម្ម និង​USAID ក្នុង​គោលបំណង​បង្ហាញ​បច្ចេកវិទ្យា ទំនើប​ផ្សេងៗ ពាក់ព័ន្ធ​ទៅនឹង​ផ្នែក​កសិកម្ម ដែល​សហរដ្ឋអាមេរិក​បាន​ប្រើប្រាស់ ដើម្បី​បង្ហាញ​ប្រជាកសិករ ឲ្យ​ពួកគាត់​បាន​ស្វែង​យល់​បន្ថែម នឹង​យក​ចំណេះដឹង​ទាំងនោះ ទៅ​ប្រើប្រាស់​សម្រាប់​ការងារ​កសិកម្ម​របស់​ពួកគាត់​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ថ្លែងថា លទ្ធផល​កន្លងទៅ​មាន​មន្ទីរ​សុខាភិបាល និង​មន្ទី​អប់រំ ដែល​បាន​អនុវត្ត​ល្អ ជាមួយ USAID អំពី​សកម្មភាព​ការងារ និង​ការគាំទ្រ​គម្រោង ជាពិសេស​ការ​ពង្រឹងគុណភាព​សេវា​ផ្នែក​សុខាភិបាល ដែល​មាន​មន្ត្រី​របស់ USAID នៅ​ប្រចាំ​ក្នុង​មន្ទីរពេទ្យ​តែម្តង​។​

​ឯកឧត្តម​អភិបាលខេត្ត​កំពង់ចាម បន្តថា ការងារ​ពង្រឹង​សេវា​ផ្នែក​សុខាភិបាល​នេះ គឺ​មិន​ត្រឹមតែ​ក្នុង​ក្រុង​កំពង់ចាម​ទេ គឺ​បាន​ពង្រីក​រហូត​តាម​បណ្ដារ មន្ទីរពេទ្យបង្អែក​ស្រុក មួយចំនួន​ផង​ដែរ​។ ចំពោះ​ផ្នែក​អប់រំ​គឺ​ការរៀបចំ នៅ​មាន​កម្រិត​នៅឡើយ​។​
​ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា សកម្មភាព​ការងារ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត និង​ខាង USAID មាន​គោលបំណង​ដូចគ្នា គឺ​សំដៅ​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​តាមរយៈ​គម្រោង​នានា ដូចជា​ការបង្កើត​មុខរបរ​, ការលើកកម្ពស់​សេវា​សុខាភិបាល​, ការផ្ដល់​ការអប់រំ ឬ​បរិស្ថាន​ជាដើម​។ ដោយសារ​តែ​គោលបំណង​ដូចគ្នា​ដូច្នេះ USAID និង​រដ្ឋបាល​ខេត្ត​កំពង់ចាម អាច​បន្ត​ចាប់ដៃគ្នា ធ្វើ​សកម្មភាព​ការងារ​បន្តទៅទៀត ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នា​នោះ​ដែរ ដោយសារ​អាណត្តិ​គម្រោង​សុខាភិបាល​របស់ USAID ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​២០២៣ ដូច្នេះ​ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ USAID ពិចារណា និង​បន្ត ១​អាណត្តិ​ទៀត ជួយ​បន្ថែម​ទៀត​ឲ្យ​កាន់តែ​រីកចម្រើន និង​សូម​បន្ថែម​ទៅលើ​ការងារ​កសិកម្ម​ដែល​បាន​លើកឡើង ដូចជា​ការនាំចេញ​គ្រាប់ស្វាយចន្ទី​, ការបង្រៀន​ប្រជាកសិករ នូវ​បច្ចេកទេស​នៃ​ការដាំដុះ​, ឬ​ការ​វេច​ខ្ចប់​ជាដើម ដែល​ធ្វើ​ឲ្យ​ផលិតផល​នោះ​មើល​ទៅ​បែប​ជា​លក្ខណៈ​ស្តង់ដា អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នៅ​ក្រៅប្រទេស ដែល​ជា​ចំណុច​សំខាន់ សម្រាប់​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​របស់​យើង​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com