ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ប្រកាស​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ប្រកាស​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​ប្រកាស​បើក​លទ្ធផល​ប្រឡង​សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​សិក្សា ២០២០-២០២១ សម័យ​ប្រឡង​៖ ២៧ ធ្នូ ២០២១ នៅ​វិទ្យាល័យ​កំពង់ធំ ស្ថិតនៅ​ក្នុង​ក្រុង​ស្ទឹងសែន នា​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២២​នេះ​។​

ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បើក​លទ្ធផល​ប្រឡង​នេះដែរ ឯកឧត្តម ងួន រតនៈ បាន​ចូលរួម​អបអរសាទរ​ជាមួយនឹង​ក្មួយៗ​ដែល​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ព្រមទាំង​កោតសរសើរ​ដល់​ក្មួយៗ ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រឡង​ជាប់​និទ្ទេស A ជាច្រើនរូប បើ​ទោះ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​លំបាក​នៃ​ការរីក​រាលដាល​ជំងឺ Covid-១៩ ក៏ដោយ ដែល​នាំមក​នូវ​កេរ្តិ៍ឈ្មោះ កិត្តិយស សម្រាប់​ខ្លួន​យើង ក្រុមគ្រួសារ​យើង សម្រាប់​សាលារៀន ក៏​ដូចជា​ខេត្ត​កំពង់ធំ​យើង​ផង​ដែរ​។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​បន្ថែមទៀតថា នាពេល​ខាងមុខ​នេះ ក្មួយៗ​ត្រូវ​ទៅ​បន្ត​ការសិក្សា​នៅ​តាម​សាកលវិទ្យាល័យ សូម​ក្មួយៗ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ដើម្បី​យក​ចំណេះវិជ្ជា មក​ចូលរួម​អភិវឌ្ឍន៍​គ្រួសារ សហគមន៍ និង​សង្គមជាតិ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com