ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Marcos dos Reis da Costa ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ​ថ្មី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​នៅ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខណ្ឌ​ឫស្សីកែវ​

​ភ្នំពេញ ៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៤​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ក្នុង​រាជធានី​ភ្នំពេញ​។​

​តាម​ការ​អោយ​ដឹង​ពី ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​អោយដឹងថា ស្ពាន​អាកាស​ដែល​បើក​ការដ្ឋាន​សាងសង់​ថ្មី​នេះ ស្ថិតនៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ប្រសប់​នៃ​ផ្លូវ​ត​ភ្ជាប់​ពី​ស្ពាន​ខ្សែកាប​ឫស្សីកែវ ឆ្លងកាត់​ទន្លេសាប ដែល​ត​ភ្ជាប់​រវាង​ផ្លូវជាតិ​លេខ​៥ និង​ទីក្រុង​រណប​ជ្រោយចង្វា​។ ស្ពាន​អាកាស​នេះ មាន​បណ្តោយ​សរុប​ប្រវែង ៤៨៣​ម៉ែត្រ (​បណ្តោយ​ស្ពាន​អាកាស ១៤៥​ម៉ែត្រ និង​ផ្លូវ​គល់​ស្ពាន​សងខាង ៣៣៨​ម៉ែត្រ​), មាន​ទទឹង ១៥.៨​ម៉ែត្រ​។ គ្រោង​ចំណាយ​ថវិកា​សាងសង់​ជិត ១០​លាន​ដុល្លារ​អាមេរិក​។ គម្រោង​ស្ពាន​អាកាស​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អនិកជន​កម្ពុជា (OCIC) ដោយ​ប្រើ​រយៈពេល​ប្រមាណ ១៥​ខែ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​នា​ថ្ងៃនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា តាមរយ​:​ការសាងសង់​ស្ពាន​អាកាស​ត្រង់​ចំនុច​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុង​ការសម្រួល​ការកកស្ទះ​ចរាច​រណ៍ ខណៈ​ដែល​តំបន់​នេះ កំពុង​មាន​គម្រោង​អភិវឌ្ឍន៍​ជា​ច្រើន​។

​សម្តេច​តេជោ​បាន​សម្តែង​ការ​អរគុ​ណ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា ពុង ឃាវ​សែ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​នៅ​តំបន់​នៅ​តំបន់​ជ្រោយចង្វារ​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា នយោបាយ​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង គឺ​នៅតែ​ផ្តោត​លើ​អាទិភាព​ទាំង​៤ គឺ ទឹក , ផ្លូវ ,​ភ្លើង និង​ធនធានមនុស្ស ដែល​ក្រោយមក​យើង​បាន​ប្តូរ​ទិស​យក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​អាទិភាព​នាំមុខ​វិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែល​អាទិភាព​ទាំង​៤​នេះ យើង​បាន​ដាក់ចេញ​តាំងពី​ក្រោយ​ថ្ងៃ​រំដោះ​ប្រទេស​ជាតិ​មក​ម្លេះ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា សម្តេច​ពិតជា​មាន​មោទនភាព និង​ស្ទើរតែ​មិន​ជឿ​ចំពោះ​ការ​ចម្រើន​លូតលាស់​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេលបច្ចុប្បន្ន​នេះ​។ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​ក្តី​មោទភាព​ចំពោះ​កំណើន​នៃ​ការ​ដើរ​កម្សាន្តរ​បស់​ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ជាពិសេស ពេល​ដែល​កូវី​ដ​-១៩​មានកា​ធូរស្រាល​នោះ និង​ក្រោយពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩​បាន​ច្រើន​នោះ​។

​សម្តេច​តេ​ជោបាន​មានប្រសាន៍ថា មាន​កត្តា​សំខាន់ៗ​ចំនួន​៤ ដែល​បង្ក​លក្ខណៈ​សម្រាប់​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​កម្សាន្ត​គ្រប់ទិសទី​បាន ដែល កត្តា​ទាំង​៤​នោះ​រួមមាន​៖ ទី​១ កត្តា សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ​ប្រជាពលរដ្ឋ​គ្មាន​ឱកាស​ដើរ​លេង​កម្សាន្ត​គ្រប់​ទីក​កន្លែង​នោះ​ទេ , ទី​២ កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ដូចជា មាន​ផ្លូវ មាន​ស្ពាន ស្ទើ​គ្រប់​ទីកន្លែង ដែល​បាន​ត​ភ្ជាប់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ជា​បន្តបន្ទាប់ បើ​មិន​មាន​ការតភ្ជាប់​ផ្លូវ និង​ស្ពាន​ទេ គឺ​យើង​មិន​អាច​ឱ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​កម្សាន្ត​ពី​តំបន់​មួយ ទៅ​តំបន់​មួយទៀត​នោះ​ទេ , ទី​៣ គឺ​កត្តា​មធ្យោបាយ​ធ្វើដំណើរ និង​ដឹកជញ្ជូន​កើនឡើង ទាំង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ និង​ឯកជន ជាពិសេស​មធ្យោបាយ​ដឹកជញ្ជូន​ឯកជន​នេះ​គឺ​ប្រជាពលរដ្ឋ​មាន​ទាំង​រថយន្ត មាន​ទាំង​ម៉ូតូ ដែល​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ផង​ដែរ ,
​និង​ទី​៤ កត្តា​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ មានន័យ​ថា បើ​ប្រជាពលរដ្ឋ​មិន​មាន​ប្រាក់​ទេ ពួកគាត់​មិន​អាច​ធ្វើ​ដំណើរ​កម្សាន្ត​បានឡើយ​។​

​ក្នុងឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន​-​វៀតណាម នេះ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​ទាំងអស់គ្នា ពិសេស​មេរោគ​បន្លែ​ខ្លួន​ថ្មី អូ​មី​ក្រុង ដោយ​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន​។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏បានអបអរសាទរ​ចំពោះ​សមិទ្ធផល​នៃ​ការសាងសង់​ស្ពាន​អាកាស​ថ្មី​មួយទៀត​ម​នៅថ្ងៃនេះ និង​ជូនពរឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុ​ខ សេចក្តីចម្រើន​។ មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ចុច​ប៊ូ​តុង​ជា​តំណាង បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​នៅ​ផ្លូវ​ជាតិ​លេខ​៥ ឫស្សីកែវ ចាប់ពី​ពេលនេះ​តទៅ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com