ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សមាគម ជប៉ុន​-​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​សមាគម ជប៉ុន​-​កម្ពុជា​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ១៥​រោច ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Takahashi Fumaiki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា និង​ជា​អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម Takahashi Fumaiki បាន​គោរព​ជម្រាបជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង​បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​ចំណាត់ការ​របស់​សម្ដេច​តេជោ និង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ។ ឯកឧត្តម​បាន​សំដែង​នូវ​ការអបអរសាទរ និង​គោរព​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​តេជោ ដើម្បី​នាំ​ប្រតិភូ​អ្នកវិនិយោគ​ធុន​កណ្ដាល មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អំឡុង​ខែ​មេសា​ខាង​មុខ​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ក៏បាន​គោរព​ស្នើសុំ​សម្ដេច​តេជោ ប្រគល់​ទីតាំង​ដី​មួយ​កន្លែង​ជូន​សម្ដេច​តេជោ​ដើម្បី​រៀបចំ​ធ្វើ​ជា​សួន​អនុស្សាវរីយ៍ កម្ពុជា​-​ជប៉ុន ហើយ​នឹង​ដាក់​ឈ្មោះ​ថា​សួន PKO សម្រាប់​សាធារណៈជន​ប្រើប្រាស់​ផង និង​សម្រាប់​ជា​តំណាង​ទំនាក់ទំនង កម្ពុជា​និង​ជប៉ុន​ផង ។ លើសពីនេះទៅទៀត​ឯកឧត្តម​ក៏បាន គោរព​ដ៏​ខ្ពង់ខ្ពស់​ស្នើសុំ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ពិនិត្យ​លទ្ធភាព ការដោះស្រាយ​បញ្ហា​ទឹកជំនន់​ព្រែក​ត្នោត ដែល​ឯកឧត្តម​បាន​ធ្វើ​ការដោះស្រាយ មួយ​ចំនួន​រួច​ហើយ​។

​ការឆ្លើយតប សម្ដេច​តេជោ សែន​បាន បាន​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម Takahashi Fumaiki ហើយ​បាន​ជម្រាប​ជូន​ទៅ​ឯកឧត្តម អំពី​វិធានការ និង​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ការរា​ត​ត្បាត​ជំងឺ​កូវី​ដ​-១៩​នៅ​កម្ពុជា ។ សម្តេច​តេ​ជោបាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ អ្នកវិនិយោគ ធុន​កណ្ដាល ដែល​ឯកឧត្តម​មាន​បំណង​នាំ​មក​កម្ពុជា​។

​សម្ដេច​តេជោក៏បាន​ទទួល​ស្វាគមន៍ និង​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម ក្នុង​ការរៀបចំ​ឲ្យមាន​ជា​សួន​សាធារណៈ សម្រាប់​អនុស្សាវរីយ៍​រវាង កម្ពុជា និង​ជប៉ុន ដែល​បាន​ដាក់ឈ្មោះថា​សួន PKO ហើយ​សម្ដេច​តេជោក៏បាន​ណែនាំ​ទៅ​ដល់​ឯកឧត្តម សុខ ចិន្តា​សោភា ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត ជាមួយនឹង​សាលា​រាជធានី​ភ្នំពេញ​។

​ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ការណែនាំ​ជូន​ឯកឧត្តម សុខ ចិន្តា​សោភា ផងដែរ សូមឱ្យ​ឯកឧត្តម សហការ​សម្របសម្រួល​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ ឯកឧត្តម លឹម គានហោ និង​ស្ថាប័ន​ពាក់ព័ន្ធ ដទៃទៀត ក្នុង​ការអនុញ្ញាត​ឱ្យ​ប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បី​ធ្វើ​បទ​បង្ហាញ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com