ទាន់ហេតុការណ៍
​សមាជិក​រដ្ឋសភា​ជប៉ុន​៖ ក្រុមហ៊ុន​ជប៉ុន​ជាច្រើន បន្ថែមទៀត ចាប់អារម្មណ៍​ក្នុង​ការស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - ការបង្កើត​ការងារ ជា​អាទិភាព​ធំ​របស់​រាជរដ្ឋាភិបាល ដោយ​បាន​ដាក់​ចេញ​យ៉ាង​ច្បាស់​ថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយៈ​ការបង្កើន​ការងារ​ដែល​ផ្តល់​កម្លាំង​ពលកម្ម​ដល់​ប្រជាពលរដ្ឋ ដោយ​ពង្រីក ទាំង​បរិមាណ និង​គុណភាព​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាតឱ្យ​លោក​បណ្ឌិត បាក់ អុក​ស៊ូ​(Ock Soo Park) ស្ថាបនិក​អង្គការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម និ​ស៊ិ​មឹរ៉ា យ៉ា​សឹ​តុស៊ិ (Nishimura Yasutoshi) ចូលជួប​សម្ដែង​ការគួរសម​ - ក្រុមហ៊ុន ADATA Technology Co., Ltd., ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា នៅ​កម្ពុជា - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម PHAM Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម​ - ​សម្តេច​តេជោ ហ៊ុន សែន ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខា​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​ - សម្តេច​តេជោ ហ៊ុន សែន ជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ជិន ថាញ់​មិន ប្រធានរដ្ឋសភា​វៀតណាម​ - ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា អញ្ជើញ​សំណេះសំណាល និង​ផ្ដល់​ការណែនាំ​ទៅ​កាន់​សិក្ខាកាម​មន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​កំពុង​សិក្សា​នៅ​ភាគខាងត្បូង នៃ​ប្រទេស​វៀតណាម - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជួប​ថ្នាក់ដឹកនាំ​សាលា​នគរបាល​ប្រជាជន ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​
0

ទម្លាយ​រឿង​មន្ដ្រី​ពេទ្យសត្វ​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​កេងប្រវ័ន្ដ​ចំណូល​រដ្ន និង​មិន​សូវ​គិត​ពី​សុខភាព​សារ​ធា​រណះ

ទម្លាយ​រឿង​មន្ដ្រី​ពេទ្យសត្វ​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​កេងប្រវ័ន្ដ​ចំណូល​រដ្ន និង​មិន​សូវ​គិត​ពី​សុខភាព​សារ​ធា​រណះ

​កំពង់ធំ ៖ បែកធ្លាយ​រឿង​ពិត​មួយ​ពាក់ព័ន្ធ​និង​ពេទ្យសត្វ​ខេត្ត​កំពង់ធំ ទម្លាប់​អោយ​អាជីវករ​មួយចំនួន​ក្រាញននាល កាប់​គោ ក្របី ជ្រូក ក្រៅ​សត្តឃាតដ្ឋាន ធ្វើអោយ​បាត់​ចំណូល​ចូល​រដ្ន និង​ជា​ឱកាស​អោយ​មន្ដ្រី​ពេទ្យសត្វ​ខិលខូច​មួយចំនួន​រក​ចំណូល​ហូរ​ចូល​ហៅ​ប៉ៅ ដោយ​មាន​ការឃុបឃិត​ផ្សំគំនិត​ជាមួយ​អាជីវករ​មួយចំនួន​ដែល​មានគំនិត​ខូច​ដូចគ្នា តើ​មួយឆ្នាំៗ​បាត​ចំណូល​ចូល​រដ្ន​អស់​ប៉ុន្មាន​?

​ហេតុ​អី​បានជា​អ្នកដេញថ្លៃ​ភាស៊ី​ពោល​ពាក្យរ​អួរ​រទាំ​ខ​ណះ​ពេល​ខ្លួន​ប្រមូល​ភាស៊ី​បាន​ខ្លះ​និង​មិន​បាន​ខ្លះ ដោយសារ​អ្នក​កាប់​ក្រៅ​សត្តឃាត​មាន​អំណាច​លើ​ពេទ្យសត្វ​គ្មាន​ចំណាត់ការ និង​អស​ត្ថភាព​។​

​ដើម្បី​ធានាបាន​នូវ​សុខភាព សុវត្ថិភាព​ម្ហូបអាហារ​ពាក់ព័ន្ធ​ទៅនឹង​ការការពារ​ជំងឺឆ្លង​តាមរយៈ​សត្វ​ជ្រូក គោ ក្របី ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន មិន​ត្រូវអោយ​អាជីវករ​កាប់​គោ ក្របី ជ្រូក នៅក្រៅ​សត្តឃាតដ្ឋាន​តទៅទៀត​ទេ ដោយ​គ្មាន​ពេទ្យសត្វ ត្រួតពិនិត្យ​សុខភាព​ជា​មុន​ឡើយ ដូច្នេះ សូម​អោយ​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​ត្រួតពិនិត្យ​រឿង​នេះ​អោយបាន​ដិតដល់ ចំ​ពេល​ដែល​ជ្រូក​ដឹក​មក​ពី​បរទេស​ហូរ​ចូល​យ៉ាងកំហុក ។

​ពល​រដ្ន​ម្នាក់​ឈ្មោះ ថា បាន​រៀបរាប់​ប្រាប់​អង្គភាព​សារព័ត៏មាន រិទ្ធី​ដាវ​ដែក ថា​លោក​ត្រូវបាន​ពេទ្យសត្វ​ឈ្មោះ ង៉ូវ​លី និង​ប៉ូលិស​ប៉ុស្ដិ ពឹងពាក់​អោយ​ដើរ​ប្រមូល​លុយ​ភាស៊ី​រាប់សិប​ឆ្នាំ​មកហើយ គោ​ក្របី ក្នុង​១​ក្បាល​៨៥០០​រៀល និង​ប៉ូលិស ៥០០០​រៀល​! ប៉ុន្ដែ​បើ​កាប់​គោ ក្របី ងាប់ ទាល់តែ​សញ្ញេ​ចេញពី​ប៉ុស្ដិ​ទើប​គេ​ហ៊ាន​កាប់ ។ លោក​បន្ដ​ថា​ពេទ្យសត្វ​ត្រូវ​រូ​វ​ជាមួយ​អាជីវករ​មិន​យក​សាច់​ច្រឡក​ទៅពិនិត្យ​ទេ​បែរជា​យកលុយ​១​ម៉ឺន​រៀល​ពី​អាជីវករ​ទៅវិញ ។​

​លោក ហុង អ្នក​កាប់​គោ ក្របី ក្រៅ​សត្តឃាតដ្ឋាន​នៅ​ត្រពាំងវែង បាន​ប្រាប់ថា​លោក​បាន​លួចលាក់​កាប់​គោ ក្របី ងាប់​ម្ដងម្កាល​ដែរ លោក​បង់​ភាស៊ី ៨៥០០​រៀល និង​បង់​អោយ​ពេទ្យសត្វ ១២០០០​រៀល ។​

​អ្នកស្រី សេង​ពៅ អ្នកកាប់ជ្រូក​ក្រៅ​សត្តឃាតដ្ឋាន​នៅ​កំពង​ក្របៅ បាន​ប្រាប់ថា មូលហេតុ​ដែល​អ្នកស្រី កាប់​ជ្រូក​ក្រៅ​សត្តឃាត ដោយសារ​ខ្វះ​កម្មករ ខ្វះ​កម្លាំង ដោយសារ​ពេទ្យសត្វ​យោគយល់ ! អ្នកស្រី​បន្ដ​ថា បង់លុយ​អោយ​ភាស៊ី (​ជ្រូក​១​ក្បាល​៦៥០០​រៀល​) ពេទ្យសត្វ​១៥០០​រៀល តែ​ជា​ទំលាប់​ពេទ្យសត្វ ពេល​កាប់​ជ្រូក​១​ក្បាល​គេ​សុំ​សាច់​ច្រឡក​ម្ខាង បើ​អត់​យក​សាច់​ច្រឡក​ទេ អ្នកស្រី​គិតលុយ​អោយ​ពេទ្យសត្វ​១​ម៉ឺន​រៀល​បន្ថែមទៀត តែ​បើ​កាប់​៣​ក្បាល់​ត្រូវ​បង់លុយ​អោយ​ពេទ្យសត្វ ៣៤៥០០​រៀល​។ លុះ​សួរថា​ជ្រូក​ដែល​កាប់​រួច​យក​ទៅ​អូស​ត្រា​ដែរ​ទេ​? អ្នកស្រី​ថា​មិន​ដែល​អូស​ត្រា​ទេ​គឺ​យកទៅលក់​នៅ​ទីផ្សា​តែម្ដង​។​

​លោក ហុង ហាក់ អ្នកកាប់ជ្រូក​ក្រៅ​សត្តឃាត នៅ​កំពង់​ក្របៅ​បាន​រៀបរាប់ថា លោក​កាប់​ជ្រូក​តាម​ផ្ទះ​អូស​ត្រា​និង​បង់លុយ​នៅ​សត្តឃាតដ្ឋាន ! លោក​បន្ដថា​បើ​លោក​កាប់​ជ្រូក​១​ឬ​២​ក្បាល់​បង់​ទៅតាម​និង ប៉ុន្ដែរ​លោក​បាន​ខឹង​និង​អ្នក​ដេញ​ភាស៊ី​ថា បាន​ដើរ​ឆែកឆេរ​ក្នុងផ្ទះ​របស់​លោក​ដោយ​គ្មាន​ការអនុញាតិ​ដោយ​មិន​សហការ​ពី​លោក ។​

​លោក អ៊ឹម ពិ​សិទ្ធ មន្ដ្រី​ការិយាល័យ​ផលិតកម្ម​និង​ពហុ​ព្យាបាល ជា​អ្នក​ប្រមូល​លុយ​ប្រចាំ​ក្រុង​ស្ទឹងសែន បាន​បកស្រាយ​សំនួរ​សួរថា តើ​លោក​មាន​ចំណាត់ការ​យ៉ាង​ណា​ចំពោះ​ការកាប់​សត្វ​ក្រៅ​សត្តឃាត លោក​ថា​និង​មាន​ចំណាត់ការ​ទៅ​តាម​ការណែនាំ​! លោក​បន្ដថា ការកាប់​សត្វ​ក្រៅ​សត្តឃាត​គឺជា​អំពើ​ខុសច្បាប់ ពុំ​មាន​អូស​ត្រា​នោះទេ លុះត្រាតែ​កាប់​ក្នុង​សត្តឃាត​និង​ពិនិត្យ​ជាក់ស្ដែង​ទើប​មាន អូស​ត្រា និង​ចេញ​បង្កាន់ដៃ​អោយ តែ​បើ​កាប់​ក្រៅ​សត្តឃាតដ្ឋាន​លោក​មិន​ប្រមូល​ភាស៊ី​ទេ​។​

​ចុះ​អ្នក​កាប់​ក្រៅ​សត្តឃាត​អ្នកណា​ជា​អ្នក​ប្រមូល​លុយ​ភាស៊ី​ហើយ​អ្នក​នោះ​យក​លុយ​ទៅណា​? ចូល​ហ៊ោ​បៅ​ពេទ្យសត្វ​ឬ​ចូល​ហ៊ោ​ប៉ៅ​អ្នក​ឃុបឃិត​គ្នា​គេង​ប្រ​វ័ន្ដ​ចំណូល​រដ្ន បើ​១​ថ្ងៃៗ​កាប់ គោ ក្របី ជ្រូក រាប់សិប​ក្បាល តើ​បាត​ចំណូល​រដ្ន​រាប់លាន​រៀល​ហើយ​ទេ​ឬ​? តើ​ចំណូល​នោះ​ចូល​ទៅ​ហ៊ោ​ប៉ៅ​អ្នកណា​?​។​

​លោក វី អ្នក​កាប់​គោ ក្របី ក្នុង​សត្តឃាត​ក្រុង​ស្ទឹងសែន​បាន​រៀបរាប់​ប្រាប់​ថា​ថៅកែ​លោក​បាន​បង់លុយ​អោយ​អ្នក​ភាស៊ី ៨៥០០​រ ក្នុង​១​ក្បាល ពេទ្យសត្វ​១៧០០០​រ​ក្នុង​១​ក្បាល និង​ប៉ូលិស ៥០០០​រ ។ តើ​តម្លៃ​ទាំងនេះ​ស្រប់តាម​ច្បាប់​ដែរឬទេ​? បើ​គេ​បង់​អោយ​ច្រកចេញចូល​តែ​មួយ​រួច​ហើយ​នោះ ?​។​

​សរុបមក សាច់​ជ្រូក​ដែល​មិន​មាន​អូស​ត្រា​ទេ​អាច​សន្និដ្ឋានបាន​ថា​ជា​ជ្រូក​ឈឺ ឬ​ជ្រូក​មិន​បាន​ពិនិត្យ​សុខភាព ឬ​ជា​ជ្រូក​កាប់​ក្រៅ​សត្តឃាតដ្ឋាន​ជាដើម​។

​លោក សុង​សាវុធ អ្នកដេញថ្លៃ​ប្រមូល​ភាស៊ី​បាន​រៀបរាបថា លោក​ប្រមូល​ភាស៊ី​បានតែ​ក្នុង​សត្តឃាត​! តែ​ក្រៅ​សត្តឃាត​ប្រមូលបាន​ខ្លះ​និង​មិន​បាន​ខ្លះ ជុំវិញ​រឿងនេះ​លោក​ថា​បាន​រាយការណ៍​ទៅ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​រួចហើយ និង​បាន​ជុំរុញ​អោយ​ពេទ្យសត្វ​កៀងករ​អ្នក​កាប់​ក្រៅ​សត្តឃាត​អោយ​ចូល​មក​កាប់​សត្តឃាត​វិញ តែ​ពេទ្យសត្វ​ហាក់ដូចជា​គ្មាន​ចំណាត់ការ​អ្វី​ទាំងអស់​។​លោក​បន្ដថា​នៅក្នុ​សៀវភៅ​បន្ទុក ជ្រូក​ខ្វៃ​គេ​អោយ​យក ចុះ​ហេតុ​អី​អ្នកខ្លះ​មិន​បង់លុយ​ភាស៊ី ដូច្នេះ​ចំនុច​នេះ​អាជីវករ​គិត​ឡើងវិញ ។​

​លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យ​ផលិតកម្ម​និង​ពហុ​ព្យាបាល​ខេត្តកំពង់ធំ​បាន​បំភ្លឺថា​ចំពោះ​រឿង​ឣា​ជី​វករ​ពិឃាតសត្វ​ក្រុង​ស្ទឹង​សែន​គឺ​ពួក​គាត់​ចូល​កាប់​ក្នុង​សត្តឃាតដ្ឋាន​បាន​95%​ហើយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ហើយ​នាក់​ដែល​នៅ​សេះសល់​ជំនាញ​យើង​កំពុងតែ​ជំរុញ​ពួកគាត់​បន្ថែមទៀត​។​ការងារ​ជំនាញ​មិនមែន​ស្រួល​ដូច​ដែល​ឣ្ន​កទា​ភាស៊ី​ចង់​បាន​ភ្លាមៗ​នោះ ។​

​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ​និង​នេសាទ​ខេត្ត​កំពង់ធំ​បាន​អោយ​ឆ្លើយ​តប​តាម​ប្រព័ន្ធ​តេ​លេក្រា​ម​ថា លោក​ទើបតែ​បាន​ដឹង​និង​ទទួលបាន​ព័ត៏មាន​នេះ ដូច្នេះ​ក្រោយពេល​ចូល​ឆ្នាំ​ចិន​រួច​លោក​និង​មាន​វិធានការ​ហើយ ។​

​អាជីវករ​ពិឃាត​ជ្រូក គោ ក្របី ត្រូវ​បង់​ភាស៊ី​សត្តឃាត ជ្រូក 1​ក្បាល​/1500​រៀល គោ ក្របី 1​ក្បាល​/2000​រៀល និង​ភាស៊ី​សត្តឃាត ជ្រូក 1​ក្បាល​/6500​រៀល គោ ក្របី 1​ក្បាល​/8500​រៀល បើ​យក​ក្រៅពី​នឹង​គឺ​ពុករលួយ​ហើយ ។ អាជីវកម្ម​ពិឃាតសត្វ គឺ​នៅក្នុង​សត្តឃាត ពី​ក្រៅ​សត្តឃាត​ជា​អំពើ​ល្មើស​ច្បាប់​ហើយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com