ទាន់ហេតុការណ៍
សម្តេច​ធិបតី​ជូនដំណឹង​អំពី ​ក្រុម​អ​នា​មឹក​បាន​បង្កើតឡើង គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ ផុស​សារ​មិន​ពិត និង​មាន​ចេតនា​ទុច្ចរិត​បំផុត​ - គណៈប្រតិភូ​ធុរកិច្ច​ម៉ាឡេស៊ី ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ - កងកម្លាំង​នគរបាលជាតិ បាន​ដើរតួនាទី និង​បំពេញ​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ការធានា​សន្តិសុខ សុវត្ថិភាព​ប្រកបដោយ​ជោគជ័យ ថ្វាយ​ព្រះមហាក្សត្រ ឥស្សរជន និង​ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​ព្រះរាជ​ពិធី និង​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ​នានា ដែល​ប្រារព្វ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ - សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចៀសវាងចាញ់បោក គណនីក្លែងបន្លំ - មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន ប្តេជ្ញា​បន្ត​ពង្រឹង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រកា​ន់​តែ​ល្អ រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ - ស្មារតី​សាមគ្គី​ជាតិ ឯកភាព​ជាតិ ទើប​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ខ្លាំង ហើយ​កម្ពុជា​ប្ដូរផ្ដាច់​ក្នុង​ការការពារ​ទឹកដី និង​អធិបតេយ្យភាព​ជាតិ​ - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​
0

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ប្រវែង ១៦.៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ៧១ ក្នុង​ភូមិ​តា​អុង ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៧១c

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ប្រវែង ១៦.៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ៧១ ក្នុង​ភូមិ​តា​អុង ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៧១c

​នា​ព្រឹក​ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ​២០២២​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ឯកឧត្ដម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ ប្រភេទ DBST ប្រវែង ១៦.៨ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ ៧១ ក្នុង​ភូមិ​តា​អុង ឆ្ពោះទៅ​កាន់​ផ្លូវ​ជាតិ​លេខ ៧១c ស្ថិតនៅ​ភូមិ​ជយោ ឃុំ​ជយោ ដែល​ជា​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រោម​អធិបតីភាព​របស់​ឯក​ឧត្ដម ហ៊ុន ម៉ានិត នាយរងខុទ្ទកាល័យ​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ​។ ក្នុង​ពិធី​បើ​ការដ្ឋាន​សាងសង់​ផ្លូវ​នោះ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ និង​បងប្អូន​ប្រជាពលរដ្ឋ​ឃុំ​តា​អុង និង​ឃុំ​ជយោ ប្រមាណ ៣០០​នាក់​ផង​ដែរ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ចាត់ទុកថា ផ្លូវ ១​ខ្សែ នេះ បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ស្រុក​ចំការលើ បាន​ទន្ទឹងរង់ចាំ​យូរ​មក​ហើយ ទើប​តែ​ក្នុង​ឆ្នាំ ២០២២ នេះ ជាពិសេស ដោយ​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ខេត្ត​ផង និង​ដោយ​បាន​ទទួល​ការ​ជ្រោមជ្រែង​ពី ឯកឧត្តម ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ ចុះ​មូលដ្ឋាន ស្រុក​ចំការលើ​ផង ទើប​ធ្វើឲ្យ​សម្រេ​ចចេញ​ជា​ផ្លូវ​នេះ​ឡើង ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដូច​ពេល​នេះ ។ ឯកឧត្ដម​អភិបាលខេត្ត បាន​បញ្ជាក់​ដែរ​ថា ផ្លូវ ១​ខ្សែ​នេះ អាច​នឹង​ស្ថាបនា រួចរាល់ ក្នុង​រយៈពេល​ត្រឹមតែ ៤​ខែ ប៉ុណ្ណោះ ពោល​គឺ ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​យើង ឆាប់​បាន​ផ្លូវ​ល្អ​ប្រើប្រាស់ ហើយ​ផ្នែក​ជំនាញ​នឹង​ដាក់​ស្លាក​សញ្ញា​ចរាចរ និង​ស្លាក​កំណត់​កម្រិត​ទម្ងន់ របស់​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ ឲ្យបាន​ត្រឹមត្រូវ ផងដែរ ពោល​គឺ សំដៅ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ និង​បង្ក​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ដងផ្លូវ ។​

​ឯកឧត្តម ហ៊ុន ម៉ានិត បាន​មានប្រសាសន៍ថា មូលហេតុ​ដែល​អូសបន្លាយ មាន​ការយឺតយ៉ាវ​ក្នុង​ការស្ថាបនា​ផ្លូវ ១​ខ្សែ​នេះ ដោយសារ​ប្រទេស​ជាតិ​ជួប​វិបត្តិ​ជំងឺ​កូវី​ដ ១៩ ។ ហេតុនេះហើយ ទើប​រាជរដ្ឋាភិបាល បាន​បង្វែរ​ថវិកា ទៅ​ផ្គត់ផ្គង់​ផ្នែក​សុខាភិបាល​ជា​អតិ​ភាព ដើម្បី​ទប់ស្កាត់​កុំអោយ​មាន​ការ​រាលដាល​ជំងឺ​នេះ នៅក្នុង​សហគមន៍​ធ្ងន់ធ្ងរ និង​ការបាត់បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​យើង ។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ មកដល់​បច្ចុប្បន្ន​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ផ្សេងៗ នៅលើ​ពិភពលោក លើ​ការគ្រប់គ្រង នៃ​ស្ថានភាព​ជម្ងឺ​កូវី​ដ​១៩ គឺ​ប្រទេស​កម្ពុជា​យើង បាន​គ្រប់គ្រង​ល្អ​ជាប់​លំដាប់​ថ្នាក់​លេខ ២ ។ ឯកឧត្តម បញ្ជាក់​ថា​ទោះជា​យ៉ាងណា​នោះ​ក្តី ដោយសារ​ជំងឺ​កូវី​ដ មានកា​រ​បម្លែងខ្លួន​ថ្មីៗ ជា​បន្តបន្ទាប់ ដែល​អាច​ធ្វើអោយ​មានកា​រ​ឆ្លង​ច្រើន ផងដែរ នៅឯ​រាជធានី​ភ្នំពេញ ក៏ដូចជា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន ផងដែរ ។ ដូច្នេះ វិធី​ការពារ​ដ៏​ល្អ និង​មាន​ប្រសិទ្ធភាព​នោះ គឺមាន​តែ​បងប្អូន អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង តាម​កាលកំណត់ នៃ​ដូសនី​មួយៗ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ធានា​សុវត្ថិភាព ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​យើង ទាំងអស់គ្នា ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com