ទាន់ហេតុការណ៍
ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃ​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​បាន​៦០៦​ករណី​ - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ណែនាំ​ឱ្យ​សិក្សា​បញ្ជូន​នគរបាល​ល្មើស​វិន័យ ទៅ​ធ្វើការ​នៅ​ព្រំដែន ពី ៣ ទៅ ៦​ខែ​ - ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ បាន និង​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ - ឯកអគ្គរដ្ឋទូត​ហ្វាំង​ឡ​ង់​ថ្មី ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​ចំនួន ៤ ៤២៦​នាក់ (​នារី ៣ ៩២៤​នាក់​) នៅ​វិទ្យាស្ថាន​វ៉ាន់ដា - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ផ្តល់​ម៉ូតូ ចំនួន ២២​គ្រឿង ដល់​អាជ្ញាធរ​ភូមិ ក្រុមគ្រូពេទ្យ និង​គ្រូ​បង្រៀន នៅ​ភូមិ​ប៊ុនរ៉ានី​សែន​ជ័យ​ដំណាក់​ទ្រយឹង ឃុំ​ព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ - រូបសំណាក​ធ្នូ​សទោង នឹង​ប្រតិស្ឋាន​លើ​ទឹកដី​ស្រុក​ស្ទោង​ក្នុងពេល​ឆាប់ៗ​នេះ​ - សម្តេច ម៉ែន សំអន កោត​ស​សើរ​ចំពោះ​ការចូលរួម​ចំណែក​របស់​សាខា​សមាគមនា​រី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​ព័ត៌មាន​ក្នុង​ការងារ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​ - ក្រុមហ៊ុន​សាជីវកម្ម​ធនធានទឹក​កូរ៉េ (K-water) ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានទឹក នៅ​កម្ពុជា​ - ពិធី​សំណេះសំណាល​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​)
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​បើក​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​បើក​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ពិធី​បើក​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់ ដែល​ពិធី​នេះ​ប្រារព្វ​ពិធី​បើក​ជា​ផ្លូវការ នៅ​មជ្ឈមណ្ឌល​សិល្បៈ​សកល (HJ Global Art Center) ក្នុង​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ​។

​ពិធី​ដ៏​មាន​អត្ថន័យ​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី លោកជំទាវ​បណ្ឌិត ហា ចា​ហា​ន់មូន ស្ថាបនិក​មូលនិធិ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម បាន គីមូន អតីត​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ឯកឧត្តម ម៉ាក់ ប៉ែន អតីត​អនុ​ប្រធានាធិបតី សហរដ្ឋអាមេរិក ព្រមទាំង​វត្តមាន ឯកឧត្តម លោកជំទាវ ជា​ឥស្សរជន​ជាន់ខ្ពស់​ពិភពលោក​ជាច្រើនរូប​ទៀត​។ ក្នុងនោះ​មាន​ទាំង​ការ​ថ្លែង​សារ​តាម​ប្រព័ន្ធ​វីដេអូ ពី​សំណាក់​អតីត​ប្រធានាធិបតី អនុ​ប្រធានាធិបតី នាយករដ្ឋមន្ត្រី នៃ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អាមេរិក អាស៊ី អាហ្វ្រិក និង​បណ្តា​វាគ្មិន​នយោបាយ សេដ្ឋកិច្ច​ឆ្នើមៗ របស់​ពិភពលោក​ជាច្រើនរូប​។

​នៅ​ក្នុង​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់ បណ្តា​មេដឹកនាំ​ពិភពលោក បានលើកឡើង​ពី​គំនិត​រួមគ្នា ក្នុង​ការបញ្ចប់​សង្គ្រាម និង​ការនាំមក​នូវ​សន្តិភាព នៅ​ឧបទ្វីប​កូរ៉េ ទាំង​ផ្លូវចិត្ត ផ្លូវ​អារម្មណ៍ ផ្លូវកាយ បញ្ញា​ស្មារតី ក្រោម​ព្រះ​ជា​ម្ចាស់ ក្នុង​ការនាំ​ពិភពលោក​ទាំងមូល​រស់​នៅក្រោម ដំបូល​សន្តិភាព​យូរអង្វែង​។ ថ្លែង​សុន្ទរកថា​គន្លឹៈ ក្នុង​មហាសន្និបាត​សកល នៃ​ក្រុមប្រឹក្សា​កិច្ចប្រជុំ​កំពូល​ពិភពលោក ដើម្បី​សន្តិភាព (ISCP) និង​មហាសន្និបាត នៃ​ក្តី​សង្ឃឹម​មួយ​លាន​នាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​នៅ​សុន្ទ​រថា​ប្រកប​ដោយ​អត្ថន័យ​សម្រាប់​ជាការ​រួមចំណែក​កសាង​សន្តិភាព និង​ចែករំលែក​នូវ​បទពិសោធន៍​នៅ​កម្ពុជា​បាន​ដាក់ចេញ​ទទួលបាន​ភាពជោគជ័យ​នៅ​ពេល​កន្លង​មក​ផង​ដែរ​។

​លោកជំទាវ ហា ចា​ហា​ន់មូន ស្ថាបនិក​មូលនិធិ​សន្តិភាព​សកល បាន​ថ្លែងថា ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក លុះត្រាតែ​មាន​វត្តមានរ​បស់​ព្រះ​នៅ​ជាមួយ​គេ គឺ​អ្នក​បាន​ធ្វើ​ល្អ​ចំពោះ​ប្រទេស​ទាំងអស់ នោះ​ប្រទេស​ទាំងនោះ អាច​រស់នៅ​ជាមួយ​ព្រះ​ដូច​ឪពុក​ម្តាយ​របស់​ខ្លួន​។ លោកជំទាវ​បណ្ឌិត​បន្តថា ប្រវត្តិ សាស្ត្រ​កូរ៉េ មាន​ប្រវត្តិសាស្ត្រ វប្បធម៌​រួម ហេតុ​អី​បានជា​មាន​ការបែកបាក​កូរ៉េខាងជើង និង​ខាងត្បូង លុះត្រាតែ​ប្រទេស​កូរ៉េ​ទាំង​ពីរ​រួបរួមគ្នា ទើប​អាច​នាំ​សន្តិភាព​សម្រាប​អាស៊ី​ឥ​សាន្ត ដ៏​ដូច​ជា​សន្តិភាព​ពិភពលោក​ទាំងមូល គ្រួសារ​តែ​មួយ គ្រួសារ​ស្ថិតនៅក្រោម​ព្រះ​។ លោកជំទាវ​បណ្ឌិត ក៏​បាន​ស្នើសុំ​ឲ្យ​កូរ៉េ​ទាំង​ពីរ នៅ​ជាមួយ​លោកជំទាវ ដើម្បី​ឲ្យ​កូរ៉េ​ទាំង​ពីរ ក្លាយ​ជា​ឧបទ្វីប​តែមួយ ដែល​កូនស្រី​ប្រុស​ទាំង​ពីរ ក្លាយ​ជា​គ្រួសារ​តែមួយ តំបន់​តែមួយ នៅពេលដែល ប្រទេស​ទាំងអស់ ក្លាយ​ជា​គ្រួសារ​តែ​មួយ​ក្រោម​ព្រះ​ជា​ម្ចាស់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com