នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បាន ដឹកនាំ សហការី អមដំណើរដោយលោកវរសេនីយ៍ឯក ហេង ជា មេបញ្ជាការ រង តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ និងលោកវរសេនីយ៍ទោ អ៊ុ ឈាងលី មេបញ្ជាការ ផ្នែក សឹក រង ស្ទោង បាន ទៅ សំណេះសំណាល សាក សួរ សុខទុក្ខ បងប្អូន អតីត យុទ្ធ ជន ចំនួន ៨ គ្រួសារ ដែល ជា ដៃ គូ សម្ព័ន្ធមេត្រីភាពជាមួយអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងបាននាំយកនូវអំណោយរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និង លោក ជំទាវ ពេជ ចន្ទមុន្នី ទៅ ឧបត្ថម្ភ ជូនគាត់ផងដែរដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន៣០គីឡូក្រាមមីជាតិចំនួនមួយកេសទឹកត្រីចំនួនមួយយួរប្រហុកមួយគីឡូក្រាមប៊ីចេងមួយកញ្ចប់ប្រេងឆាមួយដបស្ករសមួយគីឡូក្រាមអំបិលមួយគីឡូក្រាមនិងទឹកសុទ្ធមួយយួរ ។