ទាន់ហេតុការណ៍
សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​ - កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ - ​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​រដ្ឋាភិបាល​ជប៉ុន​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​រដ្ឋាភិបាល​ជប៉ុន​

​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម Yohei Sasakawa បេសកជន​ពិសេស​រដ្ឋាភិបាល​ជប៉ុន និង​ជា​ប្រធាន​អង្គការ The Nippon Foundation​។​

​នៅក្នុង​ជំនួប​នេះ ឯកឧត្តម Yohei Sasakawa បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេលនេះ ឯកឧត្តម​សង្កេតឃើញថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង ដែល​នេះ ឆ្លុះបញ្ចាំង​ឲ្យឃើញ​នូវ​ការដឹកនាំដ៏​ប៉ិនប្រសប់ និង​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន​សែន ដែលនាំអោយ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស និង​ប្រជាជន​មាន​ជីវភាព​រស់នៅ​ល្អប្រសើរ​។ ឯកឧត្តម​ក៏បាន​គាំទ្រ​នូវ​ដំណើរ​បំពេញ​ទស្សនកិច្ច​ការងារ​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ា​កាលពីពេល​កន្លង​ទៅ​នេះ​។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ជំនួប​មួយរយ​ដង គឺ​មិន​ស្មើ​នឹង​សកម្មភាព​ម្ដង​នោះទេ នោះ​គឺ​ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេសមី​យ៉ាន់​ម៉ាគឺ​បាន​បើកទ្វា ដែល​បាន​ចាក់សោ​រួច​ទៅ​ហើយ​នោះ ។ ឯកឧត្តម​យល់ឃើញថា នេះ​គឺជា​សកម្មភាព​មួយ ដែល​ធ្វើឡើង​ដោយ​អស់​ពី​ចិត្ត ពី​បេះ​ដូង ហើយក៏​ជា​សកម្មភាព​ដែល​ទទួលបាន​នូវ​ការគោរព​ផង និង​ផ្ដល់​នូវ​ក្តីសង្ឃឹម​កាន់តែ​ធំ​ផង ទៅ​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះ​ផង​ដែរ​ឯកឧត្តម Yohei Sasakawa ក៏​បាន​ជម្រាបជូន​សម្ដេច​តេជោ​អំពី អង្គការ​របស់​ឯកឧត្តម​ដែល​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា​ជា​យូរណាស់​មកហើយ ទាក់ទង​ទៅ​ការបង្រៀន​សិស្ស​ឲ្យ​រៀន​ធ្វើ​អវយវៈ​សិប្បនិម្មិត ហើយ​ក្នុង​ពេល​នេះ​ឯកឧត្តម​សូម​គោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​សម្ដេច​តេជោ ដើម្បី​ឱ្យ​កូនសិស្ស​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​មក​សិក្សា​នៅ​កម្ពុជា​អំពី​ការរៀន​ធ្វើ​អវយវៈ​សិប្បនិម្មិត​។​

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម Yohei Sasakawa នូវ​ពាក្យពេចន៍​ដ៏​ល្អ​របស់​ឯកឧត្តម ហើយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍ថា យើង​មាន​ចំណាប់​អារម្មណ៍​ដូចគ្នា​ចំពោះ​មី​យ៉ាន់​ម៉ា នោះ​គឺ​ការបញ្ឈប់​អំពើហិង្សា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា និង​នាំនូវ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់​នោះ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា ទិសដៅ​ដែល​សំខាន់​បំផុត​នោះ​គឺ នាំ​មក​ជូន​មី​យ៉ាន់​ម៉ា​នូវ​លទ្ធិប្រជាធិបតេយ្យ ។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ថែម​ទៀត​ថា ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន សម្ដេច​នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ការងារ​នេះ ហើយ​សម្ដេច​ក៏​បាន​ស្នើសុំ ឯកឧត្តម Yohei Sasakawa បន្ត​ធ្វើការ​ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង ជា​ប្រេសិត​ពិសេស​របស់​អាស៊ាន​លើ​បញ្ហា​មី​យ៉ាម៉ា​។ ពាក់ព័ន្ធ​ទៅនឹង​ការស្នើ​សុំ​ឲ្យ​សិស្ស​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​មក​សិក្សា​បច្ចេកទេស​ផលិត​អវៈយវៈ​សិប្ប​និមិត្ត​នៅ​កម្ពុជា​នោះ សម្ដេច​តេជោ បាន​ស្វាគមន៍ និង​បាន​មានប្រសាសន៍ថា នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com