ទាន់ហេតុការណ៍
សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​ - កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ - ​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី ៨ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ជូន​លោកយាយ អ៊ាង មួយ​ហ៊ាង ជា​ស្ត្រី​មេម៉ាយ​ជរា​គ្មាន​ទីពឹង អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម​

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី ៨ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ជូន​លោកយាយ អ៊ាង មួយ​ហ៊ាង ជា​ស្ត្រី​មេម៉ាយ​ជរា​គ្មាន​ទីពឹង អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម​

ព្រឹក​ថ្ងៃ​អង្គារ ទី​០៨ ខែ​មីនា ឆ្នាំ​២០២២ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អមដំណើរ​ដោយ ព្រះ​វត្តមាន ព្រះ​នាគ​មុនី ប៊​ត តាំង​ចេង ព្រះ​មេគណ​ខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន​សាខា លោក លោកស្រី ក្នុង​ជួរ​គណៈកម្មាធិការ​សាខា រួម​នឹង​មន្ត្រី​សង្ឃ នៃ​សាលា​គណ​ខេត្ត និង​អនុសាខា​ស្រុក បាន​និមន្ត និង​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី ៨ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​សាលា​គណ​ខេត្ត ជូន​លោកយាយ អ៊ាង មួយ​ហ៊ាង ជា​ស្ត្រី​មេម៉ាយ​ជរា​គ្មាន​ទីពឹង អាយុ ៧២​ឆ្នាំ រស់នៅ​ភូមិ​ស្រក ឃុំ​ស្រក ស្រុក​កំពង់សៀម ។​

​សូម​រំលឹក​ថា យាយ អ៊ាង មួយ​ហ៊ាង គឺជា​ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង មានកូន​ប្រុស​ស្រី ៣​នាក់ ក្នុងនេះ ២​នាក់ មាន​គ្រួសារ​រស់នៅ​បែក​គ្នា ឯ​កូនប្រុស ១​នាក់ ទៀត អាយុ ៣៥​ឆ្នាំ មាន​សតិ​មិន​គ្រប់ រស់​ក្នុងបន្ទុក គាត់​សព្វថ្ងៃ ខណៈ​ដែល ជីវភាព​ជួប​លំបាក​ស្រាប់ រកបាន​ព្រឹក ខ្វះ​ល្ងាច ។ នា​ប៉ុន្មាន​ឆ្នាំ​មកនេះ លោកយាយ បាន​ធ្លាក់ខ្លួន​ឈឺ ពុំមាន​លទ្ធភាព​រកទ​ទួល​ទាន​បាន ក៏​ដាច់ចិត្ត​លក់​ដី​ភូមិ​របស់​ខ្លួន ហើយ​ចែក​ប្រាក់​មួយ​ចំនួន​ដល់​កូន ២​នាក់ ដែល​បែក​នៅ​ឆ្ងាយ ។ ឯ​ប្រាក់​នៅ​សេសសល់​មួយចំនួនទៀត ទុក​ចិញ្ចឹម​កូន ១​នាក់ ក្នុង​បន្ទុក​ផង និង​មើល​ជម្ងឺ​ខ្លួនឯង​ផង ។ អ្វី​ដែល​អាណិត​បំផុត​នោះ គឺ ២​នាក់ ម្តាយ និង​កូន ត្រូវ​ប្រឈម​នឹង​កង្វះ​ទីជម្រក ហើយ​បង្ខំចិត្ត ដើរ​សុំ​ស្នាក់​ពំនាក់ ក្រោម​ផ្ទះ​អ្នកជិតខាង ។​

​ដោយ​មើលឃើញ​ពី​ស្ថានភាព​លំបាក​នេះ ព្រះចៅអធិការ​វត្ត​ស្រ​ក បាន​សម្រេច​ផ្តល់​ដី ជា​គរុភ័​ណ្ឌវត្ត ១​ប្លង់ ជូន​លោកយាយ រស់នៅ តែ​មិន​ប្រគល់​អោយ​ជា​កម្មសិទ្ធិ​ទេ ។ ជាមួយ​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា ក៏បាន​សម្រេច​ផ្តល់​ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុត​ពី​ដី ប្រក់​ស័ង្កសី​ភ្លីធំ (​ទំហំ​៤​ម​×៦​ម​) ១​ខ្នង តម្លៃ​ប្រមាណ ១០.០០០.០០០​រៀល ជា​ថវិកាបដិភាគ របស់​សាខា សាលា​គណ អនុសាខា​ស្រុក​និង​សាលា​អនុគណ ព្រមទាំង ចៅអធិការ​វត្ត​ទូទាំង​ស្រុក​កំពង់សៀម និង​សប្បុរសជន​នានា ជូន​ដល់​លោកយាយ អ៊ាង មួយ​ហ៊ាង សម្រាប់​ស្នាក់នៅ ដូច​អ្នក​ដទៃ ។

​នា​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ប្រាប់​ដល់​អ្នកចូលរួម និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត «​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី ក្នុង​បរិបទ​កូវី​ដ ១៩» ដោយ​ម្នាក់ៗ ត្រូវ​បង្កើន​ការថែទាំ​សុខភាព ការពារ​ខ្លួន​ឲ្យបាន​ជាប្រចាំ ដោយ​មិន​ត្រូវ​ធ្វេសប្រហែស ឬ​មើលស្រាល​ជម្ងឺ​មួយ​នេះ​បាន​ឡើយ​។ យ៉ាងណាមិញ ក្នុង​កាលៈទេសៈ​នេះ ទាំងអស់គ្នា ត្រូវ​អនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួ​ន នូវ​វិធាន​សុខាភិបាល «៣​ការពារ ៣​កុំ​» និង​ជម្រុញ​សាច់ញាតិ បងប្អូន កូនចៅ ឲ្យទៅ​ទទួល​ការចាក់​វ៉ាក់សាំ​ង​បង្ការ​ជម្ងឺ​កូវី​ដ ១៩ ទាំងដូស​មូលដ្ឋាន និង​ដូស​ជំរុញ ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ឲ្យ​សហគមន៍​មាន​ភាពស៊ាំ និង​ធ្វើឲ្យ​សកម្មភាព​សេដ្ឋកិច្ច មាន ដំណើរការ​ល្អប្រសើរ ។​

​សូមបញ្ជាក់​ថា ដើម្បី ជួយ​សម្រាល​ជីវភាព​រស់នៅ សាខា​បាន​ផ្តល់​សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជូន​គ្រួសារ លោកយាយ អ៊ាង មួយ​ហ៊ាង សម្រាប់​សង្កត់​ផ្ទះ​ថ្មី​នេះ រួមមាន ៖ អង្ករ ៥០​គ​ក្រ ត្រីខ ២០​កំប៉ុង ទឹកត្រី ១២​ដប ទឹកស៊ីអ៊ីវ ១២​ដប មី ២​កេស ឃី​ត ២​សម្រាប់ អាវយឺត ១២ ម៉ាស់ ២ ប្រអប់ ចង្ក្រាន ១ សម្ភារៈ​ផ្ទះបាយ​មួយចំនួន និង​ថវិកា ២០០.០០០​រៀល ។ ដោយឡែក លោកតា លោកយាយ ដែល​ចូលរួម​ជា​សាក្សី ក្នុង​ពិធី​ប្រគល់​-​ទទួល ផ្ទះ​ថ្មី​នេះ ចំនួន ១២​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន ៖ អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ម៉ាស់ ព្រមទាំង ថវិកា​ចំនួន ២​ម៉ឺន​រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com