ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​ទៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា នៅតែ​បន្ត​ព្រួយបារម្ភ​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ណែនាំ​ឱ្យ​ពិនិត្យ​ការប្រើ​កង់ ម៉ូតូ និង​កូន​រថយន្ត​អាគុយ​ - អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​យុទ្ធជន​ពលី ចំនួន ៣​រូប ក្នុង​សមរភូមិ​មុខ​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ​ឯកឧត្តម រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្ញើ​សារលិខិត​រំលែក​ទុក្ខ​ចំពោះ​មរណភាព​ម្តាយក្មេក​ - ក្រសួងការបរទេស​កម្ពុជា​៖ កងទ័ព​កម្ពុជា​ពុំ​បាន​ធ្វើ​សកម្មភាព​ណាមួយ​ទាល់តែសោះ​ដែល​រំលោភ​បទ​ឈប់​បាញ់ និង​ព្យាយាម​ដោយ​ស្មោះត្រង់ ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​ទាំងស្រុង​ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ​ព្រមទាំង​របស់របរ​ប្រើប្រាស​ចាំបាច់​ជាច្រើន​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ភៀ​សសឹក​ពី​តំបន់​មាន​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​នៅ​ក្នុង​ជំរំ​សុវត្ថិភាព​ - សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្ញើ​សារ​ចំនួន​៥​ចំនុច ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន​មក​លើ​កម្ពុជា ពី​ភាគី​ថៃ​នាពេល​ថ្មីៗ​នេះ​
0

សាលាដំបូង​ខេត្តព្រះវិហារ ចេញ​ដីកា​កោះហៅ លោក ស៊ុម ស៊ី​វុត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំលោភ​កាន់កាប់​អចល​វត្ថុ និង​គំរាម​សម្លាប់​

សាលាដំបូង​ខេត្តព្រះវិហារ ចេញ​ដីកា​កោះហៅ លោក ស៊ុម ស៊ី​វុត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំលោភ​កាន់កាប់​អចល​វត្ថុ និង​គំរាម​សម្លាប់​

​ព្រះវិហារ​៖ លោក ស៊ុម ស៊ី​វុត្ថា ដែល​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះវិហារ ចេញ​ដី​ការកោះហៅ ដើម្បី​សាកសួរ​ពាក់ព័ន្ធ​នឹង​សំណុំរឿង រំលោភ​កាន់កាប់​អចល​វត្ថុ និង​គំរាមកំហែង​ថា​នឹង​សម្លាប់ ប្រព្រឹត្តិ​នៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ ។​

​បើតាម​ដីកា​របស់​លោក ថុល គឹម​ហ៊ឹង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ ដែល​ចេញ​កាលពី​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០២២​កន្លងទៅនេះ បាន​កោះហៅ លោក ស៊ុម ស៊ី​វុត្ថា ភេទ​ប្រុស ជា​ជនសង្ស័យ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ឲ្យចូល​ទៅកាន់​អយ្យការ​អម​សាលាដំបូង ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ វេលា​ម៉ោង ២​រសៀល ដើម្បី​ធ្វើ​ការសាកសួរ​។​

​នៅក្នុង​ដីកា​បាន​បញ្ជាក់ទៀតថា សា​ម៉ី​ខ្លួន​ត្រូវ​អញ្ជើញ តាម​ដីកាកោះ​នេះ​ឲ្យទាន់​ពេលវេលា និង​យក​លិខិត​ផ្សេងៗ ដែល​ទាក់ទិន​នឹង​រឿង​ខាងលើ​ទៅ​ជាមួយ​ប្រសិន​មាន​៕​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com