ទាន់ហេតុការណ៍
សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​ - កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ - ​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​បេសកជន​ពិសេស​របស់​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា​

នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ ២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកជំទាវ Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បញ្ហា​មី​យ៉ាន់​ម៉ា​។

​ក្នុងជំនួប​នោះ លោកជំទាវ Noeleen Heyzer បាន​គោរព សំដែង​នូវ​ការអបអរសាទរ ជូន​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ទទួល​មេដាយ​សន្តិភាព នៅ​ប្រទេស​កូរ៉េ​កន្លងមកនេះ និង សម្តែង​ការអបអរសាទរ​ផងដែរ​ដែល​ថ្មីៗ​នេះ កងទ័ព​រក្សា​សន្តិភាព​កម្ពុជា​ទទួលបាន​មេដាយ អង្គការសហប្រជាជាតិ ។​

​លោកជំទាវ Noeleen Heyzer បាន​គោរព​ជំរាប​សម្តេច​តេជោ​នូវ​កិច្ចការ​ដែល​លោក​ជំទា​វ បានធ្វើ នា​រយៈពេល​៣​ខែ​កន្លងមក ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ ដែល​ជា​រួម​មាន ការពិចារណា​ដោះស្រាយ​បញ្ហា​មី​យ៉ាន់​ម៉ា តាមរយៈ​បង្កើត​ក្រប​ខណ្ឌ​ពហុ​ច្រក​ឈរលើ​មូលដ្ឋាន​ទស្សនទាន​រង្វង់​៣ ស្រទាប់ ស្រទាប់​ទី​១ នៅ​កណ្ដាល​រង្វង់ គឺ​ដំណើរការ​រក​ដំណោះស្រាយ ដែល​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ជា​កម្មសិទ្ធិ​របស់​មី​យ៉ាន់​ម៉ា ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា ។​ស្រទាប់​ទី​២​គឺ​ដំណើរការ​ដឹកនាំ​ដោយ​សហគមន៍​តំបន់​ដែល​មាន​អាស៊ាន និង​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​មី​យ៉ាន់​ម៉ា​ទាំងអស់​ចូលរួម និង​ស្រទាប់​ទី​៣ ស្រទាប់​ខាងក្រៅ​បង្អស់ គឺ​សហគមន៍​អន្តរជាតិ ដែល​ភាគច្រើន​ជា​ប្រទេស​លោកខាងលិច ។

​លោកជំទាវ Noeleen Heyzer បាន​មានប្រសាសន៍​បន្ថែម​ថា ក្របខ័ណ្ឌ​នេះ​មិន​ខុស​ពី ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥​ចំណុច​របស់​អាស៊ាន​ទេ គឺ​១) ផ្ដោត​ការខិតខំ​ទៅលើ​ការផ្តល់​ជំនួយ​មនុស្សធម៌ ទី​២)​ពីរ​ការការពារ​ប្រជាជន និង​ទី​៣) វិល​ទៅ​រក​ការគ្រប់គ្រង​ស៊ីវិល​ដែល​ជា​ការចាំបាច់​ត្រូវ​មាន​ការកសាង​ទំនុកចិត្ត ។

​ជា​ការឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​ជំទាវ Noeleen Heyzer ដែល​បាន​សំដែង​នូវ​ការអបអរសាទរ ចំពោះ​សម្តេច​ដែល​ការទទួលបាន​មេដាយ​សន្តិភាព​កន្លងទៅ និង​កង​រក្សាសន្តិភាព​កម្ពុ​ជា​ទទួលបាន​មេដាយ នៅ​អង្គការ​សហប្រជាជាតិ ។​

​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ លោកជំទាវ Noeleen Heyzer ដែល​បាន​លើកឡើង​អំពី​ករណី​មី​យ៉ាន់​ម៉ា​។​សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា យើង​មាន​ចំនុច​រួម​គ្នា​នោះ​គឺ​ជួយ​ស្វែងរក​ជូន​ប្រជាជន​មី​យ៉ាន់​ម៉ា នូវ​សន្តិភាព ស្ថិរភាព និង​ការរីកចម្រើន ហើយ​អ្វី​ដែល​ត្រូវធ្វើ​ជា​បន្ទាន់​នោះ គឺ​បញ្ឈប់​អំពើហិង្សា នាំ​អំណោយ​មនុស្សធម៌​ជូន​ដល់​ប្រជាជន​ទាំងអស់​ដែល​កំពុង​ត្រូវការ និង​បង្កលក្ខណៈ​ជឿ​ទុកចិត្ត​គ្នា​ដោះស្រាយ​បញ្ហា ជាពិសេស តាមរយៈ​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥​ចំណុច​របស់​អាស៊ាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com