ទាន់ហេតុការណ៍
សម្ដេច​តេជោ បានចាត់ទុក​ឯកឧត្តម ស៊ី ជីន​ពីង ជា​ភ្ញៀវ​ពិសេស​របស់​កម្ពុជា​នៅក្នុង​ឆ្នាំ​២០២៥​នេះ ហើយ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​ឯកឧត្តម​ក៏​មាន​លក្ខណៈ​ពិសេស​ផងដែរ​ - កម្ពុជា និង​ចិន ឯកភាព​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ក្នុង​យុគសម័យ​ថ្មី គ្រប់​រដូវ​កាល​ - ​ក្រុមហ៊ុន CCCC បង្ហាញ​សុទិដ្ឋិនិយម​លើ​ការសាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ - ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​!
0

​ប្រជាពលរដ្ឋ​ជិត ៥​ពាន់​នាក់ នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី (Video inside)

​ប្រជាពលរដ្ឋ​ជិត ៥​ពាន់​នាក់ នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ទទួលបាន​ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី (Video inside)

(​កំពង់ធំ​)៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ប្រមាណ​ចំនួន​៣៧៦​នាក់ បាន​បន្ត​ចុះ​ពិនិត្យ និង​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤,៧៧៦​នាក់ នៅ​វិទ្យាល័យ ហ៊ុន សែន សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ដោយ​ឥតគិតថ្លៃ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ហ៊ុន ម៉ា​នី ប្រធាន ស​.​ស​.​យ​.​ក​, ជា​ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី រួមជាមួយ​នឹង​ការចាក់​វ៉ាក់សាំង​ជំងឺ​កូវី​ដ​១៩ ជា​ដូ​សមូលដ្ឋាន និង​ដូ​សជ​ម្រុញ​ជូន​ប្រជាពលរដ្ឋ ដែល​ពួកគាត់​ត្រូវ​កំណត់​មកចាក់​វ៉ាក់សាំង​។​

​សូម​ជម្រាប​ជូន​ថា ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ចំនួន ១២៥៨​នាក់ បាន​ចុះ​បេសកកម្ម​តាម​ការ​ឧទ្ទេស​នាម​របស់​គណៈកម្មកា​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ គិត​តាំងពី​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដំបូង​ពី​ខែ​មីនា ឆ្នាំ​២០២១ មកដល់​បច្ចុប្បន្ន​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា​ក្នុង​១៥ រាជធានី​-​ខេត្ត រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្ត​ពោធិសាត់ ខេត្ត​កោះកុង រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ឧត្តរមានជ័យ ខេត្ត​ស្វាយរៀង ខេត្តសៀមរាប ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគីរី ខេត្តតាកែវ និង​ខេត្ត​កំពង់ធំ ដោយ​ចាក់​វ៉ាក់សាំង​បាន​ចំនួន ៥,១៧៦,៥១៧ ដូស (​ប្រាំ​លាន​ដប់​ប្រាំ​ពីរម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​ដប់​ប្រាំពី​រដូស​)​។​

​លើសពីនេះទៅទៀត ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ខេត្តសៀមរាប ខេត្ត​មណ្ឌលគិរី ខេត្ត​ព្រះវិហារ ខេត្ត​ត្បូងឃ្មុំ ខេត្ត​ស្ទឹងត្រែង ខេត្ត​រតនគិរី ខេត្តតាកែវ និង​ខេត្ត​កំពង់ធំ ចំនួន​៩៣០​នាក់ កំពុងតែ​បន្ត​ស្ម័គ្រចិត្ត​ចូលរួម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្កាកូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស សម្រាប់​ដូសទី​១ ដូសទី​២ ដូសទី​៣ និង​ដូសទី​៤ ដោយ​ឥត​គិត​ថវិកា​បេសកកម្ម​ឡើយ​។​

​ជាមួយនឹង​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ របស់​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ធ្វើឡើង​នា​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០២២ ដឹកនាំ​ដោយ​លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​សណ្តាន់ និង​ជា​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី តំណាង​លោក ហ៊ុន ម៉ា​នី ដោយ​មាន​ការសហការ​ជាមួយ លោក សៅ សុភាព រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ធំ តំណាង​លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៏ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ធំ​, លោក ញិ​ក បាន​ខេង អភិបាលរង តំណាង​លោក ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ​, លោក ជា វ៉ាន់​ចាន់ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ធំ​, លោក​វេជ្ជបណ្ឌិត ស្រី ស៊ីន អនុប្រធាន​ប្រតិបត្តិ ទទួលបន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ធំ​, លោក អ៊ុត វណ្ណ​រ៉ា អភិបាល​ស្រុក​សណ្តាន់​, អាជ្ញាធរ​ស្រុក​សណ្តាន់​, យុវជន​កាកបាទក្រហម​កម្ពុជា​, យុវជន​កាយ​រិទ្ធិ​កម្ពុជា សាខា​សកម្មជន​ក្រុម​ការងារ​យុវជន​រាជធានី​ភ្នំពេញ​។​

​ការពិគ្រោះ​ជំងឺ​រួមមាន​៖ ជំងឺ​ទូទៅ អប់រំ​សុខភាព ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​កម្រង​នោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច​និង​ព្យាបាល​របួស …​។​ល​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​១០​ឆ្នាំ (០២​ធ្នូ ឆ្នាំ​២០១២ ដល់ ០២ មេសា ឆ្នាំ​២០២២) ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​របស់​លោក ហ៊ុន ម៉ា​នី ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី មាន​ចំនួន ៥,៦៧៩​នាក់ (​ប្រាំ​ពាន់​ប្រាំមួយរយ​ចិតសិប​ប្រាំបួន​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣,២៣១ នាក់ (​បី​ពាន់​ពីរ​រយ​សាមសិប​មួយ​នាក់​) បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​បង្កាកូ​វីដ​-១៩ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្កាកូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស សង្គ្រោះ​បឋម និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​មាន​៖ ក្នុង​ខេត្ត​កំពង់ធំ ចំនួន​១៣​លើក សរុប​មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ១២,៧៤៣​នាក់​(​មួយ​ម៉ឺន ពីរ​ពាន់ ប្រាំពីរ​រយ សែ​សិប បីនាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៨,១៩៧​នាក់ (​ប្រាំបី​ពាន់ មួយរយ កៅ​សិប ប្រាំពីរ នាក់​) ​ក្នុងនោះ នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត ប្រទេស​កម្ពុជា បាន​ចំនួន​៥៥១​លើក មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន ៥,៧៥៩,៥០៦​នាក់ (​ប្រាំ​លាន ចិតសិប​ប្រាំ​ម៉ឺន ប្រាំបួន​ពាន់ ប្រាំ​រយ ប្រាំមួយ​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន ៣,០៤៤,៧៩៦​នាក់ (​បី​លាន​បួន​ម៉ឺន​បួន​ពាន់​ប្រាំពីរ​រយ​កៅសិប​ប្រាំមួយ​នាក់ ) ជិត​១ ភាគ​២ នៃ​ប្រជាជន​សរុប​ទូទាំង​ប្រទេស​ចំនួន ១៥,៥៥២,២២១​នាក់ (​ដប់​ប្រាំ​លាន​ហាសិប​ប្រាំ​ម៉ឺន​ពីរពាន់​ពីរ​រយ​ម្ភៃ​មួយ​នាក់​)​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com