ទាន់ហេតុការណ៍
ព្រឹត្តិការណ៍ អង្គរ​សង្ក្រាន្ត ពុំមែន​ត្រឹមតែ​ជា​ឱកាស​នៃ​ការ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​យើង​នោះទេ ថែមទាំង​បាន​ក្លាយជា​កម្លាំង​ជំរុញ​ទេសចរណ៍​គ្រប់​ទម្រង់​ - សម្ភោ​ធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៧១​សេ ប្រវែង​ជិត​១១៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដល់​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​ - ​សម្តេច​បវរ​ធិបតី និង លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្ទឹងត្រែង​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួមមាន មេបញ្ជាការរង អាវុធហត្ថ​រាជធានី ព្រមទាំង​មេបញ្ជាការ​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ តំណាងឲ្យ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងមូល ចូល​សូម​គោរព​ជូន​ពរ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា​ - ឯកអគ្គរាជទូត​ថៃ​ថ្មី ប្តេជ្ញា​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង និង​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​ - ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន កោតសរសើរ​សមិទ្ធផល​កម្ពុជា និង​ប្រកាស​បន្ត​គាំទ្រ​វិស័យ​សកម្មភាព​មីន​ - មន្ត្រី​អត្តសញ្ញាណ​កម្ម​បម្រើ​ពលរដ្ឋ​បាន​ជាង​៣​ម៉ឺន​សេវា​ទៀត​នា​កន្លះ​ខែ​មកនេះ​! - ឯកឧត្តម នេត្រ ភ​ក្ត្រា ចុះ​សាកសួរ​សុខទុក្ខ​មន្ត្រី​សុខាភិបាល និង​ពិនិត្យ​ការផ្តល់សេវា​សាធារណៈ​ផ្នែក​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​នៅ​មណ្ឌល​សុខភាព​ស្នួល និង​មន្ទីរពេទ្យ​បង្អែក​ស្នួល - ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នេត្រ ភ​ក្ត្រា ៖ អ្នកសារព័ត៌មាន​ត្រូវតែ​ចុះ​យក​ព័ត៌មាន​ពិត ហាម​!​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​យកទៅ​ផ្សព្វផ្សាយ និង​មិន​ចែករំលែខ​ព័ត៌មាន​ក្លែងក្លាយ​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បញ្ជាក់​ជា​ថ្មី​អំពី​ឆន្ទៈ​រួមចំណែក​ផ្ដល់​ភាពកក់ក្ដៅ​ជូន​វិនិយោគទុន​ជប៉ុន​!
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល សាខា​បក្ស អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជាង​៤០០​នាក់​!

​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជួប​សំណេះសំណាល សាខា​បក្ស អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ជាង​៤០០​នាក់​!

​នា​ព្រឹក​ថ្ងៃទី​០៧ ខែ​ឧសភា ឆ្នាំ​២០២២ ឯកឧត្តម រ័ត្ន ស្រ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​សង្កាត់​ព្រែកកំពឹស រួម​ជាមួយ​អនុប្រធាន​ក្រុមការងារ មន្ត្រី​ក្រុមការងារ​ក្រោម​ឱវាទ អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​គណៈកម្មាធិការ​សាខា​បក្ស ប្រធាន​-​អនុប្រធាន អនុសាខា​បក្ស សកម្មជន គណបក្ស​ប្រជាជន​កម្ពុជា និង​យុវជន​(​សស​យក​) ក្នុង​សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ ដែល​មាន​វត្តមាន​ចូលរួម​សរុប​ចំនួន​ជាង​៤០០​នាក់​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង បាន​ចែក ខោអាវ​កីឡា​សរុប​ចំនួន ៣,១៤៤​កំប្លេ​, បាល់​ចំនួន​៩០​គ្រាប់ ប្រគល់​ជូន​តាម ភូមិ និង​សាលារៀន ដើម្បី​យក​ទៅ​ចែកជូន​ដល់​កុមារ យុវ​សិស្ស ទាំងអស់​ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែកកំពឹស ចាប់ពី​អាយុ ០២​ឆ្នាំ​ដល់​១៧​ឆ្នាំ ក៏ដូចជា​យុវ​សិស្ស​មក​ពី​មូលដ្ឋាន​ផ្សេងៗ ដែល​កំពុង​សិក្សា​តាម​បណ្តា​សាលារៀន​ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ព្រមទាំង​បាន​ចែក​ជូន​នូវជែល​លាង​សម្អាត​ដៃ​ចំនួន ៣,៤៤៦​ដប ជូន​តាម​គ្រួសារ​ទាំងអស់​ក្នុង​សង្កាត់​ព្រែក​កំពឹស ដោយ​ក្នុង​០១​គ្រួសារ​ទទួល​បានជែល​០២​ដប​។ ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​អាហារសម្រន់​រួមមាន នំ​ប៉ាវ ភេសជ្ជៈ និង​ទឹក​សុទ្ធ ចែកជូន​ដល់​សមាជិក​ចូលរួម​ទាំងអស់​បរិភោគ រួម​ទាំង​ចែកជូន​ថវិកា​ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​៣០,០០០​រៀល​គ្រប់ៗ​គ្នា ក្រោម​បរិយាកាស​រីករាយ ប្រកបដោយ មនោសញ្ចេតនា​ស្និទ្ធស្នាល​ក្រៃលែង ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com