ទាន់ហេតុការណ៍
កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - សម្ដេច​តេជោ​ ហ៊ុន សែន ស្នើ​ទៅ​កាន់​រាជ​រាជរដ្ឋាភិបាល នូវ​យោបល់​ចំនួន ៦ ចំណុច ក្នុងករណី​ភាគី​ថៃ​មិន​ព្រម​បើក​ច្រកព្រំដែន ដែល​ខ្លួន​បិទ​ជា​ឯកតោ​ភាគី - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ នាំ​ភាពកក់ក្ដៅ​និង​ថាមពល​អង់អាច​ពី​សម្ដេច​ធិបតី ទៅ​គាំទ្រ​នគរបាល​ការពារ​ព្រំដែន នៅ​តំបន់​មុំ​បី​ - ឯកឧត្តម នេត្រ ភ​ក្ត្រា ជំរុញ​ឱ្យ​មន្ត្រី​ព័ត៌មាន និង​គ្រប់គ្រង​សាធារណ​មតិ​ខេត្តកំពង់ធំ បន្ត​ពង្រឹង​សមត្ថភាព ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ គ្រប់​ជ្រុងជ្រោយ​របស់​រដ្ឋាភិបាល​ជូន​ដល់ដៃ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ - កម្ពុជា និង​អូទ្រីស ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថែម​ទៀត​ - សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​អំពី​ជំហរ​យ៉ាង​ច្បាស់លាស់​របស់​កងទ័ព​កម្ពុជា​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ពុំ​មាន​ការដក​កងទ័ព​កម្ពុជា ចេញពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កងទ័ព​យើង​បាន​ឈរជើង​កាន់កាប់​ជា​យូរ​មកហើយ​នោះ​ទេ - ​សហភាព​អឺរ៉ុប​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ជាមួយ​កម្ពុជា​ - កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី - ​ប្រធានរដ្ឋសភា​ជប៉ុន​នឹងចូលរួម​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ឱ្យ​កាន់តែ​មាន​ភាពជិតស្និទ្ធ​ - ប្រធានព្រឹទ្ធសភា​ជប៉ុន កោតសរសើរ​ការអភិវឌ្ឍ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា
0

​អភិបាលខេត្ត​កំពង់ចាម ៖ ធនធាន​មនុស្ស​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព​

​អភិបាលខេត្ត​កំពង់ចាម ៖ ធនធាន​មនុស្ស​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​អាស្រ័យ​លើ​កត្តា​សុខសន្តិភាព​

​កំពង់ចាម​ ៖ ​នៅក្នុង​ពិធី​សំណេះសំណាល ជាមួយ​គណៈ​អាជីវករ និង​លោកគ្រូ អ្នកគ្រូ ជិត​១,០០០ នាក់ នា​ព្រឹក​ថ្ងៃទី ១៦ ខែឩសភា ឆ្នាំ​២០២២ នេះ​នៅ​សាលា​ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​មានប្រសាសន៍ថា ធនធាន​មនុស្ស​មាន​សារ​:​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍ និង​ការកសាង​ប្រទេស​របស់​យើង​ឲ្យមាន​ភាព​រីកចម្រើន ដែល​អាស្រ័យ​លើ​កត្តា​សុខ​សន្តិភាព​នៅ​ខាងដើម​។​

​ឯកឧត្តម អភិបាលខេត្ត បាន​ថ្លែងបន្តថា តាមរយៈ​កំណែទម្រង់​នានា របស់​រាជរដ្ឋាភិបាល ធ្វើឲ្យ​វិស័យ​អប់រំ​មាន​ការរីកច​ម្រើ​ន​ខ្លាំង ព្រមទាំង​សិស្សានុសិស្ស សប្បាយចិត្ត នៅ​ក្នុង​ការខិតខំ​រៀន​សូត្រ​។ រីឯ​គ្រូបង្រៀន ក៏​បាន​បំពេញ​កាតព្វកិច្ច​ជា​គ្រូ​ល្អ នៅតាម​បណ្ដា​សាលា និង​ថ្នាក់រៀន​របស់ខ្លួន ដែល​ប្រការ​នេះ ធ្វើឱ្យ​ខេត្ត​កំពង់ចាម ទទួលបាន​លទ្ធផល​សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​កន្លងទៅ ទទួលបាន​និទ្ទេស A រហូតដល់​ទៅ ៣២ នាក់ ហើយ​លទ្ធផល​ទាំងនោះ ជា​ការចូលរួមចំណែក​ទាំងអស់គ្នា របស់​លោកគ្រូ អ្នកគ្រូ និង​អាណាព្យាបាល និង​គណៈ​គ្រប់គ្រង​សាលា ព្រមទាំង​មន្ទីរអប់រំ​យុវជន​និង​កីឡា បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រាល់​បញ្ហា លោកគ្រូ អ្នកគ្រូ​បាន​ខិតខំ​បង្រៀន​សិស្ស ដោយ​យកចិត្តទុកដាក់ ដែល​ទាំងអស់​នេះ​ហើយ គឺជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ ធនធានមនុស្ស ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឲ្យ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។​

​ឯក​ឧម​ត្ត​អភិបាលខេត្ត បានឲ្យដឹង​ទៀតថា រាជរដ្ឋាភិបាល បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ក្នុងនោះ​មាន​វិស័យ ផ្លូវ​,​ទឹក​,​ភ្លើង​,​និង​មនុស្ស ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន គឺ​វិស័យ​ធនធានមនុស្ស​បាន​ឈរ​មក​លំដាប់​អទិភាព​ទី ១​វិញ ពី​ព្រោះ​វិស័យ​ធនធានមនុស្ស​នេះ​សំខាន់​ណាស់ នៅក្នុង​ការអភិវឌ្ឍន៍​ប្រទេស​ឲ្យ​រីកចម្រើន បន្ទាប់​ពី​ប្រទេស​ជាតិ​របស់​យើង មាន​សុខសន្តិភាព​ពេញលេញ បានមក​ពី​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com